ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ដំណឹង​! កីឡាករ​ប្រេ​ស៊ី​ល Paulo Vitor ចេញពី​ក្លិប​ភ្នំពេញ​ក្រោ​ន​ស្ងាត់​ៗ ចូល​ក្លិប​វិសាខា

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​បណ្ដាញ​សង្គម បន្ទាប់​ពី​គេ​ប្រម៉ាញ់​បាន​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល ដែល​

​រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​បណ្ដាញ​សង្គម បន្ទាប់​ពី​គេ​ប្រម៉ាញ់​បាន​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល ដែល​គេ​ស្គាល់​ថា​គឺជា​កីឡាករ​ក្នុង​ក្រុម​ភ្នំពេញ​ក្រោ​ន ស្រាប់តែ​ពាក់អាវ​ក្រុម​វិសាខា ហើយ​ចេញចូល​កន្លែង​ហ្វឹកហាត់​របស់​ក្រុម​វិសាខា ខណៈ​ដែល​មានការ​ទម្លាយ​ថា​លោក​បាន​ចាក​ចេញពី​ក្រុម​ចាស់​ទៅ​ហើយ ប៉ុន្តែ​ព័ត៌មាន​មិន​អនុញ្ញាតឱ្យ​​បញ្ចេញ ដោយសារ​តែ​រង់ចាំ​អោយ​ការ​បំភ្លឺ​ពី​ក្រុម​ភ្នំពេញ​ក្រោ​ន និង​វិសាខា​ជា​មុន​ ។ ដំណឹង​កំពុង​ខ្ទរខ្ទារ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក្រោយ​ពី​មាន​ព័ត៌មាន​បែកធ្លាយ​គឺ​មិន​មាន​ប្រតិកម្ម​ពី​ក្លិប​ភ្នំពេញ​ក្រោ​ន និង ក្លិប​ចាស់​នោះ​ទេ ទើប​គេ​ជឿជាក់​ទាំងស្រុង​ថា អ្វី​ដែល​បាន​លើក​ឡើង​គឺ​ពិតជា​មិន​ខុស​ពី​ការ​ប៉ាន់ស្មាន​។

នៅ​លើ​បណ្ដាញ​សង្គម​កំពុង​ដាក់​ការ​សង្ស័យ​ច្រើន​ឡើងថា​ កីឡាករ Paulo ពិតជា​បាន​ចាក​ចេញពី​ក្លិប​ភ្នំពេញ​ក្រោ​ន ហើយ​ទៅ​សម្ងំ​ជ្រក​ក្នុង​ក្លិប​វិសាខា​បាត់​ទៅ​ហើយ ដោយសារ​តែ​រូបថត​ដែល​លោក​បាន​ពាក់អាវ​របស់​ក្រុម​វិសាខា​ស្រាប់តែ​ត្រូវ​បាន​គេ​ប្រមាញ់​បាន ស្រប​ពេល​ដែល​លោក​ក៏​ត្រូវ​បាន​គេ​អះអាង​ថា បាន​ចេញចូល​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​វិសាខា ដែល​ករណី​នេះ​កម្រ​កើត​មាន​សម្រាប់​ជើង​ខ្លាំង​ផ្នែក​បាល់ទាត់​រូប​នេះ​។ រូបភាព​របស់​លោក​កំពុង​បង្កើត​ជា​ច​ម្ង​ល់​ដល់​អ្នកគាំទ្រ ហើយ​អ្វី​ដែល​គេ​កាន់តែ​សង្ស័យ​បន្ថែម​ទៀត គឺ​ចាប់តាំងពី​មាន​ព័ត៌មាន​ថា Paulo បាន​ចាក​ចេញពី​ក្លិប​ភ្នំពេញ​ក្រោ​ន គឺ​គ្មាន​ការ​បដិសេធ​ណាមួយ ស្រប​ពេល​ដែល​ការ​សុំ​ការ​បំភ្លឺ ក៏​ត្រូវ​បាន​អ្នក​ជាប់​ពាក់ព័ន្ធ និង សាមីខ្លួន​ផ្ទាល់​ក៏​សុំ​រក្សា​ភាព​ស្ងៀមស្ងាត់​។

អ្នកគាំទ្រ​ជា​ច្រើន​បាន​ធ្វើការ Comment នឹង​ការ​បង្ហោះ​សង្ស័យ​របស់​អ្នក​សារព័ត៌មាន​ថា លោក​បាន​ចាក​ចេញពី​ក្លិប​ចាស់ គឺ​ភ្នំពេញ​ក្រោ​ន​ប្រមាណ​២​ខែ​មក​ហើយ ហើយ​អាច​មក​ពី​ក្លិប​នីមួយ​ៗ​មិន​ទាន់​ចង់​បញ្ចេញ​ផ្លូវការ ទើប​ភាគី​ម្ខាង​ៗ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​មិន​ទាន់​ប្រកាស​ព័ត៌មាន​។ ការ​បាត់បង់​កីឡាករ Paulo គឺជា​រឿង​ចាប់អារម្មណ៍​ធំ​មួយ ដោយសារ​តែ​ក្លិប​ភ្នំពេញ​ក្រោ​ន​កន្លង​មក គឺ​បាន​លេចធ្លោ​ដោយសារ​តែ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​នេះ​ជា​ច្រើន​ប្រកួត ជា​ពិសេស​គឺ​ការ​ប្រកួត​លី​ក​កម្ពុជា​តែ​ម្ដង ហើយ​បើ​ពិតជា​បាត់បង់​កីឡាករ​រូប​នេះ​ពី​ក្រុម​ពិតមែន គឺ​ពិតជា​រឿង​សោកស្ដាយ​ខ្លាំង​ណាស់ ក្នុង​ពេល​ដែល​ក្លិប​ភ្នំពេញ​ក្រោ​ន​ក៏​កំពុង​ត្រូវការ​កីឡាករ​ខ្លាំង ដើម្បី​ពង្រឹង​កេរ្តិ៍ឈ្មោះ និង​បន្ត​នូវ​ភាព​ប្រកួតប្រជែង​។

មិន​ខុស​គ្នា​ដែរ​ ចំពោះ​ក្លិប​វិសាខា​ក៏​កំពុង​ធ្វើ​អោយ​អ្នកគាំទ្រ​ផ្ដោត​ការ​ចាប់អារម្មណ៍​ណាស់​ដែរ ព្រោះ​បើ​ដណ្ដើម​បាន​កីឡាករ​រូប​នេះ​មក​កាន់​ក្រុម​ពិតមែន គឺ​ច្បាស់​ជា​ដើម្បី​យក​ជំនួស​កីឡាករ​ខ្សែប្រយុទ្ធ Junior Barros ដែល​បាន​ដើរ​ចេញ​កាលពី​ពេល​មុន ហើយ​ការ​នាំ​ចូល​កីឡាករ​រូប​នេះ​មក​កាន់​ក្រុម ក៏​ពិតជា​យុទ្ធសាស្ត្រ​របស់​ក្លិប​វិសាខា​ផង​ដែរ​។

មានការ​លើក​ឡើង​ថា វត្តមាន​កីឡាករ Paulo ក្នុង​ក្រុម​វិសាខា នៅ​មិន​ទាន់​ដឹង​ថា នឹង​អាច​ជួយ​អោយ​ក្រុម​មួយ​នេះ លេចធ្លោ​ក្នុង​លី​គ​កម្ពុជា​កម្រិត​ណា​ឡើយ ប៉ុន្តែ​បើ​អ្វី​ដែល​មហាជន​សង្ស័យ​ក្លាយជា​ការ​ពិត​ពិតប្រាកដ​មែន គឺ​ច្បាស់​ណាស់​ថា ពិតជា​ធ្វើ​អោយ​ក្លិប​វិសាខា​អាច​កែប្រែ​ផ្លែផ្កា​របស់​ខ្លួន​នៅ​ក្នុង​រដូវ​កាល​ថ្មី​។ យ៉ាងណា​ក៏​ដោយ​អ្វី​ៗ​គ្រាន់តែ​ជា​ការ​ជជែក​វែកញែក និង ជា​ការ​ប៉ាន់ស្មាន​របស់​អ្នកគាំទ្រ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ពិត​យ៉ាងណា​ គឺ​មាន​តែ​សាម៉ី​ខ្លួន និង​ក្លិប​ទាំង​សង​ជា​អ្នក​បកស្រាយ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ