ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅ «វត្ត​តាំង​កសាង​ខា​ង​ជើង» កើតរឿង២ករណីភ្ញាក់​ផ្អើល​​​​​ដូច​​គ្នា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ព្រះភិក្ខុ​សង្ឃ១អង្គ​មាន​ជំងឺឆ្គួតជ្រូក​ប្រចាំ​ព្រះ​កាយ ហើយដោយ​សារ​តែ​នៅក្នុង​វត្ត​ដា​ច់​ទឹក ព្រះ​អង្គ​ក៏​ចុះ​ស្រង់ទឹក(ងូតទឹក)ស្រះ​ក្នុង​វត្ត​ ។​ ខណៈនោះ ​សង្ស័យ​ពេល​កំពុង​ស្រង់ទឹក ជំងឺ​បាន​រើ​ឡើ​ង​ក៏​ប្រកា​ច់​ធ្លាក់​ចូលក្នុង​ស្រះ​ក៏​លង់​លិច​បា​ត់​ទៅ​ក្នុងទឹក​ បណ្ដាលឲ្យ​សុគត…

រាជធានីភ្នំពេញ ៖​ ព្រះភិក្ខុ​សង្ឃ១អង្គ​មាន​ជំងឺឆ្គួតជ្រូក​ប្រចាំ​ព្រះ​កាយ ហើយដោយ​សារ​តែ​នៅក្នុង​វត្ត​ដា​ច់​ទឹក ព្រះ​អង្គ​ក៏​ចុះ​ស្រង់ទឹក(ងូតទឹក)ស្រះ​ក្នុង​វត្ត​ ។​ ខណៈនោះ ​សង្ស័យ​ពេល​កំពុង​ស្រង់ទឹក ជំងឺ​បាន​រើ​ឡើ​ង​ក៏​ប្រកា​ច់​ធ្លាក់​ចូលក្នុង​ស្រះ​ក៏​លង់​លិច​បា​ត់​ទៅ​ក្នុងទឹក​ បណ្ដាលឲ្យ​សុគត ​។ ក្រោយមក ​ព្រះសង្ឃ​ដទៃ​ទៀ​ត រួម​និង​អ្នកភូមិ​នៅ​ជិត​នោះ​បាន​នាំគ្នា​រាវរក​ពេញ១យប់​ ប៉ុន្តែ​អត់​ឃើញ​សោះ លុះ​ព្រឹក​ឡើង​ទើប​ប្រទះឃើញ​ស.ព.​អណ្ដែត​ទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ល​ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោ​ង៧យប់​ថ្ងៃទី៣ ​កុម្ភៈ ឆ្នាំ២០២២ នៅក្នុង​ស្រះទឹក​វត្ត​តាំង​កសាង​ខា​ង​ជើង ស្ថិតនៅ​ក្នុង​ភូមិ​ចំការឪឡឹ​ក សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

បើ​តាម​ព្រះសង្ឃ​គង់នៅ​វត្ត​តាំង​កសាង​ខាងជើង​នេះ​បាន​មាន​សង្ឃ​ដីកាថា ព្រះភិក្ខុ​សង្ឃ​ដែល​សុគត​អណ្ដែត​ក្នុងទឹក​ស្រះ​អង្គ​នេះ​ មាន​នាម​ច័ន្ទ មានរិទ្ធ ហៅ​ណ​ព្វ ព្រះជន្ម២៨ព្រះវស្សា មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង ។​ ព្រះអង្គ​មានជំងឺ​ប្រចាំ​កាយ​ម្យ៉ាង​ គឺ​ជំងឺ​ឆ្គួតជ្រូក​ដែល​តែង​តែ​ប្រកាច់​ជា​ញឹកញាប់ ហើយ​ព្រះអង្គ​ទើបតែ​មក​គង់នៅ​ក្នុង​វត្ត​តាំង​កសាង​ខាងជើង​នេះ​ បាន​រយៈពេល​ប្រមាណ៣ខែ​តែប៉ុណ្ណោះ ​ក៏​ជួប​រឿង​អកុសល​បែបនេះ​តែម្ដង​ ។

ព្រះសង្ឃ​ខាងលើ​បាន​មាន​សង្ឃ​ដី​កា​បន្ត​ទៀ​ត​ថា កាលពី​ថ្ងៃកើត​ហេតុ​នៅក្នុង​វត្ត​ខាងលើ​ដាច់​ទឹក ខណៈនោះ​ព្រះភិក្ខុ​សង្ឃ​ច័ន្ទ មានរិទ្ធ ហៅ​ណ​ព្វ បាន​ទៅ​ស្រង់ទឹក(ងូតទឹក)នៅ​ស្រះទឹក​ខាងលើ​តែ១អង្គ​ឯង​ប៉ុណ្ណោះ ពុំ​មាន​ព្រះសង្ឃ​ដទៃ​ទៀត​ទៅជាមួយ​ឡើយ​។​ខណៈនោះ ​ពុំ​មាន​នរណា​បានដឹង​ថា ​ព្រះអង្គ​មា​នរឿង​អ្វី​ទេ ស្រាប់តែ​បាត់​មិនឃើញ​ត្រឡប់ទៅ​មហា​កុដិ​វិញ​សោះ ប៉ុន្តែ​ក៏​ពុំ​មាន​អ្នកចាប់​អារម្មណ៍​ថា ​ព្រះអង្គ​លង់ទឹក​នោះ​ដែរ​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គាប់​ជួន​ពេលនោះ​ មាន​អ្នក​ដុត​សំរាម​​នៅក្នុង​វត្ត​បង្ក​ឲ្យ​មានការ​ឆេះ​សន្ធោ​ស​ន្ធៅ ហើយដោយ​សារ​តែ​ខ្លាច​មានការ​ឆេះ​​រាល​ដល់កន្លែង​ផ្សេង​ទៀត​នោះ ព្រះសង្ឃ​នៅក្នុង​វត្ត​បាន​នាំគ្នា​ទៅ​ពន្លត់ភ្លើង​។​ខណៈនោះ​ក៏បាន​ប្រទះ​ឃើ​ស្បង់​ចីវរ រួម​ជា​មួ​យកន្ត្រកដាក់​សាប៊ូ​និង​ស្បែកជើង​របស់​ព្រះអង្គ​នៅ​មាត់ស្រះ​ទឹក​។​ប៉ុន្តែ​បាត់​ពុំ​ឃើញ​ភិក្ខុសង្ឃ​ច័ន្ទ មានរិទ្ធ ហៅ​ណ​ព្វ​នេះ​ឡើយ ពេលនោះ​ដោយសារតែ​ដឹង​ថា​ព្រះអង្គ​មាន​ជំងឺ​​ឆ្កួត​ជ្រូក ក៏​ចាប់អារម្មណ៍​និង​សន្និដ្ឋាន​ថា ​ព្រះអង្គ​អាច​និង​ប្រកាច់​ធ្លាក់ទឹក​បាត់​ទៅ​ហើយ​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ពេលនោះ​ មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ហើយ​ព្រះសង្ឃ​និង​អ្នកភូមិ​នៅ​ជាប់​វត្ត​នាំគ្នា​រាវរក​ទាំងយប់​ប៉ុន្តែ​ពុំ​ឃើញ​សោះ​។​លុះដល់​វេលា​ម៉ោង​ប្រមាណ៧ព្រឹក​ថ្ងៃទី៤ ខែកុម្ភៈ ទើប​ប្រទះឃើញ​សាកសព​ព្រះ​អង្គ​សុគត​អណ្ដែត​ទឹក​បែបនេះ​បាត់​ទៅ​ហើយ បន្ទាប់មក​ព្រះគ្រូចៅអធិការ​វត្ត​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​នគរបាល​បាន​ជ្រាប​ព្រមទាំង​ពិនិត្យ​ជាក់ស្ដែង​។

ដោយឡែក ​នគរ​បាន​ប៉ុ​ស្ដិ៍​កាកាប​ទី២រួម​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ផ្នែក​បច្ចេកទេស​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏បាន​ចុះ​ទៅ​ភ្លាម​ៗ​ដែរ​។​ក្រោយមក​បាន​រាយការណ៍​បន្ត​ទៅកាន់​នគរបាល​ការិយាល័យ​បច្ចេក​ទេស​វិទ្យាសាស្រ្ត នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះទៅ​ពិនិត្យ​កោសល្យវិច័យ​។​ចំណែក​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​បញ្ជាក់​ថា​ព្រះភិក្ខុ​សង្ឃ​អង្គ​នេះ​សុគត​ដោយសារតែ​លង់ទឹក​ពុំ​មាន​ជាប់​ព័ន្ធ​ទៅ​និង​អំពើ​ឃាតកម្ម​ឡើយ ។​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ