ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លា.ប់ ក្រោយ​ពី​ឆ្លង​ដែន​នេសាទ​ខុសច្បាប់

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លា.ប់ និង​ទាហាន​ខ្មែរ​យើង​ម្នាក់​ទៀត​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ជំនាញ​ជលផល​ខេត្ត ដឹក​បញ្ជូន​ទៅ​ព្យាបាល​

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់ និង​ទាហាន​ខ្មែរ​យើង​ម្នាក់​ទៀត​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ជំនាញ​ជលផល​ខេត្ត ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ ខណៈ​ពេល​ដែល​ជនល្មើស​ជនជាតិ​វៀតណាម​ទាំង​អស់នោះ​បាន សម្រុក​ឆ្លង​ដែន​ជិះទូក​ចូល​មក​ឆក់​ត្រី​នៅ​លើ​ទឹកដី​ខ្មែរ​យើង តែ​ត្រូវ​ក្រុមចម្រុះ​របស់​ជំនាញ​ជលផល​ជិះទូក​ចុះ​ទៅ​ទប់ស្កាត់ ក៏​ត្រូវ​ក្រុម​ជនល្មើស​បាន​ព្រួត​គ្នា​ព័ទ្ធ មាន​បំណង​ឆក់ និង​គប់​ឆ្បូ​ក​សម្លាប់ក្រុមចម្រុះ តែ​ក្នុង​នាម​កម្លាំង​ជំនាញ​បាន​បាញ់​ការពារ​ខ្លួន ទើប​មានការ​ស្លាប់ និង​របួស​ទើប​ក្រុមចម្រុះ​អាច​រំដោះខ្លួន​ចេញពី​ការ​ឡោម​ព័ទ្ធ​បាន​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ២០១៦ វេលា​ម៉ោង​០៩​និង​០០​នាទី​យប់ ស្ថិត​ក្នុង​ឃុំ​កំពង់​ក្រសាំង ស្រុក​បុរី​ជលសា ខេត្តតាកែវ​។ លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋ​ជលផល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​នេះ​កម្លាំង​ជលផល​សង្កាត់​នេសាទ​សេក ដែល​មាន​ទីតាំង​ឈរជើង​ក្នុង​បុរី​ជលសា បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ទូក​វៀតណាម​ឆ្លង​ដែន​ចូល​ឆក់​ត្រី​ដោយ​ខុសច្បាប់​ជា​ច្រើន​ទូក ពេល​នោះ​កម្លាំង​របស់​សង្កាត់​មាន​គ្នា​តែ​៤​នាក់ គឺ​ជលផល​ម្នាក់​ទាហាន​ម្នាក់ និង​កម្មករ​២​នាក់ ជិះទូក​ទៅ​ក៏​ឃើញ​ទូក​វៀតណាម​ជិះ​ចូល​មក​ក្រោយ​វត្ត​កា​ហាង​តាម​ប្រឡាយ​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ ៣​ទៅ​៥​គីឡូម៉ែត្រ​ពី​ព្រំដែន​ដែល​ជនជាតិ​វៀតណាម​កំពុង​តែ​ឆក់​ត្រី​ភ្លើង​ពិល​ពេញ​ប្រឡាយ ដោយ​មាន​ទូក​ចំនួន​១២ ទូក​មួយ​ជិះ​គ្នា​២​ទៅ​៣​នាក់​។

លោក​សៅ កុសល បាន​បន្ត​ទៀត​ថា ពេល​ចូល​ក្នុង​ប្រឡាយ​មេឃ​ក៏​ងងឹត ក្រុមចម្រុះ​បាន​ជ្រុល​ទៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​របស់​ជនល្មើស​ៗ ក៏​បាន​ព្រួត​ឆក់ និង​គប់​ឆ្បូ​កម​កលើ​សមត្ថកិច្ច​យើង យ៉ាង​ខ្លាំងក្លា​ធ្វើ​ឲ្យ​កម្លាំង​យើង​បាន​បាញ់​គំរាម​រួច​ដកថយ នៅ​ពេល​ដកថយ​នោះ​ត្រូវ​ក្រុម​ជនល្មើស​បាន​បើកទូក​ដេញ​ពីក្រោយ​ដើម្បី​សម្លាប់​ក្រុម​យើង ទើប​ធ្វើ​ឲ្យ​ក្រុម​យើង​បាញ់​សំដៅ​ម៉ាស៊ីន​ទូក​របស់​ក្រុម​ជនល្មើស​ស្លាប់​ជនជាតិ​វៀតណាម​ម្នាក់ និង​ត្រូវ​របួស​វៀតណាម​ម្នាក់ និង​ទាហាន​យើង​ម្នាក់ ឃាត់ខ្លួន​អ្នក​របួស​រួច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯ​ភ្នំពេញ​។ ចំពោះ​វត្ថុ​តាង​ដែល​ត្រូវ​ដកហូត​បាន​មាន​អា​គុយ​២ អាំង​ម៉ូ​ទ័​រ​សម្រាប់​ឆក់​២​ជង់ ឆក់​១ ចង្វា​១ ឆ្បូ​ក​ចំនួន​២​។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា ស្រុក​ចំនួន​២ គឺ​ស្រុក​កោះអណ្ដែត និង​ស្រុក​បុរី​ជលសារ​ក្រុម​ជនល្មើស​វៀតណាម​តែងតែ​ចូល​មក​ឆក់​ជា​ញឹកញាប់ និង​មិន​ខ្លាច​សមត្ថកិច្ច​យើង​ថែម​ទៀត តែបើ​នគរបាល ទាហាន​ព្រំដែន​បិទ​មិន​ឲ្យ​ចូល​នោះ​ពួក​វៀតណាម​ចូល​មិន​បាន​ទេ​៕