ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិស្ស​​ម្នាក់​​ជិះកង់ចេញពីសាលាទៅផ្ទះ ជួបគ្រោះអកុ​សល​​តាម​ផ្លូវ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​ម្នាក់​ខណៈ​ជិះ​កង់​ចេញពី​សាលារៀន​ត្រឡប់​ទៅ​ផ្ទះ ​ក៏រអិលដួល ហើយ​ត្រូវ​រថយន្ត​កូ​រ៉​កិន ​

​រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​ម្នាក់​ខណៈ​ជិះ​កង់​ចេញពី​សាលារៀន​ត្រឡប់​ទៅ​ផ្ទះ ​ក៏រអិលដួល ហើយ​ត្រូវ​រថយន្ត​កូ​រ៉​កិន ​បណ្ដាល​ឲ្យ​ដួល​ហើយ​បាន​កិន​រង​របួស​ធ្ងន់ធ្ងរ ​ក្រោយមក​ក៏បាន​​ស្លា.ប់​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ា​ប សុខ​មីង ហៅ ធៀន អាយុ​៧​ឆ្នាំ រស់នៅ​ក្នុង​បន្ទុកគ្រួសារ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-9275 ដឹក​អំបោស​ដើរ​លក់ បើកបរ​ដោយ​ឈ្មោះ ឆិល កក្កដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​បឹង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ គេ​បានឃើញ​ក្មេង​រង​គ្រោះ​ជិះ​កង់​ធ្វើ​ដំណើរ​ចេញពី​សាលារៀន​ទៅ​ផ្ទះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​បត់​ស្តាំ​ឆ្ពោះទៅ​ជើង​វិញ​ ។ ​ពេល​នោះ​ជិះ​ឡើង​លើ​ផ្លូវ​ទួល​ផ្លូវ​ខូច​មាន​ថ្ម​ផង ក៏​បាន​រអិល​ដួល ស្រប​ពេល​នោះ​រថយន្ត​បង្ក​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទៅ​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​កិន បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ចេញ​ដើម្បី​នាំ​ទៅ​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ជា​អកុសល​ដឹក​ផុត​ពី​កន្លែង​កើតហេតុ​បន្តិច​ ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​ស្លា.ប់ ទើប​ដឹក​ត្រឡប់​យក​ទៅ​ផ្ទះ​ក្បែរ​នោះ​វិញ​ ។

​ក្រោយពេលកើតហេតុ នគរបាល​សង្កាត់​ចោម​ចៅ​ទី​២ និង​នគរបាល​ចា​ចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ពិ​ត្យ​និង​ធ្វើការ​វាស់វែង​ព្រមទាំង​នាំ​យក​រថយន្ត​និង​កង់​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ