ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋចូលរួមវេទិកា ​ធី សុវណ្ណថា ​ចង់ឃើញ​​លោក កឹម​ សុខា ​ជាប់គុក

7 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​នាយិកាអង្គការយុវជនកិច្ចការសង្គម ​កញ្ញា ធី សុវណ្ណថា ​បានសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម

ខេត្តព្រះសីហនុ ៖ ​នាយិកាអង្គការយុវជនកិច្ចការសង្គម ​កញ្ញា ធី សុវណ្ណថា ​បានសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម    (Face​book) ​ដោយបញ្ជាក់ខ្លឹមសារខ្លីថា​ «ព្រឹកនេះវេទិកា(ទី១៥)​ ក្រុងកំពង់សោម​ ខេត្តកំពង់សោម​ ​ពលរដ្ឋ៣០០នាក់​ពលរដ្ឋ​នៅទីនេះចង់ឃើញលោក​ កឹម សុខា​ ជាប់គុក »។

គួរបញ្ជាក់ថា​ នៅក្នុងវេទិកា«ស្តីពីសិទ្ឋិពលរដ្ឋនិងការអភិវឌ្ឍន៍ភូមិ-ឃុំ» ​ដែលរៀបចំដោយ​អង្គការយុវជនកិច្ចសង្គមដឹកនំា​ដោយ ធី សុវណ្ណថា​ អតីតសកម្មជនគណបក្សសង្រ្គោះជាតិ ​គេតែងឃើញ​ ធី សុវណ្ណថា​ លើកឡើងថា​ អ្នកចូលរួម​ភាគច្រើនតែងតែ​ធ្វើការ​រិះគន់មេដឹកនំា​គណបក្សប្រឆាំង ​ជាពិសេសលោក កឹម សុខា ​បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្លូវភេទ​ និងថាប្រធានស្តីទី​គណបក្ស​សង្រ្គោះ​ជាតិរូបនេះ​ជាមនុស្សកំសាក​មិនទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ​និងបានទាមទារឲ្យលោក​ កឹម សុខា ​ចុះចេញពីតំណែងជាដើម ។

ជុំវិញការលើកឡើងរបស់ ​ធី សុវណ្ណថា ​ដែលបង្ហោះនៅលើ ​Facebook នាព្រឹកថ្ងៃទី១៥ ​កក្កដាខាងលើ ​មិនទាន់មានប្រតិកម្ម​តបភ្លាមៗ​នៅឡើយទេពី​មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ​ គិតត្រឹមវេលាម៉ោង១និង៤៥នាទី​រសៀលថ្ងៃសុក្រដដែលនេះ៕