ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ក្រីក្រ​កូនភ្លោះ​៣​នាក់ សុំ​អំពាវនាវ​រក​សប្បុរសជន

7 ឆ្នាំ មុន

ឧត្តរមានជ័យ ៖ ទារក​៣​នាក់​បាន​ចាប់កំណើត លើ​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រីក្រ ដែល​ម្តាយ​ឈ្មោះ ប៉ក់ ចាន់​ណា អាយុ​៣២​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ ស៊ឹ​ម ប្រុស

ឧត្តរមានជ័យ ៖ ទារក​៣​នាក់​បាន​ចាប់កំណើត លើ​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រីក្រ ដែល​ម្តាយ​ឈ្មោះ ប៉ក់ ចាន់​ណា អាយុ​៣២​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ ស៊ឹ​ម ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចម្ការ មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាល​លើ  ឃុំ​អន្លង់​វែង  ស្រុក​អន្លង​វែង  ខេត្តឧត្តរមានជ័យ​។ តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ម្តាយ និង​បុរស​ជា​ប្តី​បាន​ប្រាប់​ថា ចាប់តាំងពី​ប្រពន្ធ​របស់​ខ្លួន​មាន​ផ្ទៃពោះ​នៅ​ក្នុង​ខែ​ដំបូង​ភ្លាម ទោះបី​នៅ​ក្នុង​គ្រួសារ​ដែល​ខ្វះខាត​ក៏​ដោយ ទាំង​ពី​នាក់​ប្តី​ប្រពន្ធ សុខចិត្ត​ដើរ​ខ្ចីបុល​លុយ​អ្នក​ភូមិ​ជិតខាង នាំ​ប្រពន្ធ​ទៅ​ពិនិត្យ​សុខភាព​ជា​រៀង​រាល់​ខែ​ដែរ​។

បុរស​ជា​ប្តី​បាន​បន្ត​ថា ក្រោយ​ពេល​ប្រពន្ធ​ជិត​គ្រប់​ខែ គ្រូពេទ្យ​បាន​ប្រាប់​ថា ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​នោះ មាន​រហូត​ទៅ​ដល់​៣​នាក់ ហើយ​គ្រូពេទ្យ​បាន​ឳ្យ​ថ្នាំ​ជួយ​បំប៉ន​សុខភាព​ទារក ឳ្យ​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​។ នៅ​ពេល​គ្រប់​ខែ​ឆ្លងទន្លេ ទាំង​ពី​នាក់​ប្តី​ប្រពន្ធរ​ត់រក​ខ្ចីបុល​លុយ​អ្នក​ភូមិ​បាន​មួយ​ចំនួន នាំ​ប្រពន្ធ​ទៅ​សម្រាលកូន​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​(​ភ្នំពេញ​)​នៅ​ទី​២៩ មិថុនា ២០១៦ ឥឡូវ​ទារក​ទើបតែ​មាន​អាយុៈ​១៥​ថ្ងៃ​ប៉ុណ្ណោះ​។

ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​លើកដៃ​សំពះ​ដល់​សប្បុរសជន​ទី​ជិត​ទី​ឆ្ងាយ ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ លោក លោកស្រី ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន ប្រមុខ​រាជរដ្ឋាភិបាល និង​លោក​ជំទាវ​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ដែល​លោក​ទាំង​ពីរ​តែងតែបាន​យកចិត្ត​ទុក្ខ​ដាក់​ជួយ​ចិញ្ចឹម​ដល់​ទារក​ដែល​មាន​៣​នាក់​ក្នុង​ផ្ទៃ​ម្ដាយ​តែ​មួយ​៕