ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរណភាព​លោក​បណ្ឌិត កែម ឡី បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​ចោទ​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​កុំ​មានការ​លាប​ពណ៌​ឬ​សាចទឹក​ដាក់​គ្នា ចំពោះ​ករណី​បា.ញ់​សម្លា.ប់​លោក​បណ្ឌិត កែម ឡី កាលពី​ពេល​ថ្មី​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​កុំ​មានការ​លាប​ពណ៌​ឬ​សាចទឹក​ដាក់​គ្នា ចំពោះ​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក អេ​ង ឆៃ​អ៊ា​ង តំណាង​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​លោក កឹ​ម សុខា អនុប្រធាន​បាន​ឲ្យ​ដឹង នា​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ពី​ជំហរ​គណបក្ស​ចង់មានការ​ស៊ើបអង្កេត​ឯករាជ្យ ក៏​ដូច​ជា​មានការ​ចូលរួម ពី​អន្តរជាតិ ក្នុង​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

លោក​បញ្ជាក់​ថា «​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ភាព​ស្រពេចស្រពិល ហើយ​កុំ​ឲ្យ​មានការ​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​អ្នក​ឯករាជ្យ​មាន​វិជ្ជាជីវ​ធ្វើការ​ស៊ើបអង្កេត​លើក​ករណី​ឃាតកម្ម​ចំពោះ​លោក​បណ្ឌិត កែម ឡី ។ ព្រោះថា​កន្លង​មាន​ឃាតកម្ម​ដែល​មាន​ចរិត​នយោបាយ​ដូច​ជា​លោក ជា វិជ្ជា មេ​សហជីព លោក ឈុត វុ​ទ្ធី និង​ករណី​មួយ​ចំនួន​ទៀត​អាជ្ញាធរ​ខ្មែរ មិន​ដែល​បាន​វែង​មុខ​ឃាតករ​ពិតប្រាកដ និង​តម្លាភាព​ផង​ដែរ​» ។

លោក អេ​ង ឆៃ​អ៊ា​ង លើក​ឡើង​ទៀត​ថា ជា​ការ​កត់សម្គាល់​ករណី​បាញ់​សម្លាប់ ឃើញ​តែ​មានការ​ចាប់​មនុស្ស​ស្លូតត្រង់​សុច្ចរិត មក​ដើរតួរ​ជា​ឃាតករ ។ សម្រាប់​ករណី​លោក​បណ្ឌិត កែម ឡី គណបក្ស​សង្គ្រោះ​ជាតិ​សុំ​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​អន្តរជាតិ ដូច​ជា​អង្គការ​សហ ប្រជាជាតិ ដើម្បី​បញ្ចប់​អំពើ​មនុស្សឃាត​ដែល​សាហាវ​យង់​ខ្នង​នៅ​កម្ពុជា និង​បញ្ចប់រឿង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ។

ទាក់ទិន​និង​សន្តិសុខ​វិញ​លោក អេ​ង ឆៃ​អ៊ា​ង បាន​អំពាវនាវ​ដល់​សមាជិក​សភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើការ​ប្រុង​ប្រយ័ត្ន​ផ្នែក​សន្តិសុខ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា  ព្រោះ​ករណី​ឃាតកម្ម​មាន​ភាព​សាហាវ​ណាស់ ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ក៏​បាន​គូសបញ្ជាក់​ថា «​គណបក្ស​សង្គ្រោះ​ជាតិ​ទទូច​ទៅ​គណបក្សកាន់អំណាច ដើម្បី​ជួប​ពិភាក្សា​ព្រោះថា ឃាតកម្ម​ចំពោះ​លោក​បណ្ឌិត កែម ឡី ជា​ឃាតកម្ម​ធ្ងន់ធ្ងរ ។ ដូច្នេះ​យើង​មិន​ចង់​ឲ្យ​មានការ​បាចទឹក​ដាក់​គ្នា មិន​ចង់​ឲ្យ​មានការ ចោទប្រកាន់​គ្នា យើង​ចង់​ឲ្យ​មាន​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ យើង​ចង់​ឲ្យ​មានការ​ជជែក គ្នា​រវាង​គណបក្ស​ធំ​ទាំង​ពីរ ។ ព្រោះថា​ពេល​នេះ​យើង​កត់សម្គាល់​ឃើញ​មាន​ប្រឌិត​ច្រើន​ជុំវិញ​ឃាត​កម្មករ​សម្លាប់​លោក​បណ្ឌិត កែម ឡី ហើយ​ករណី​ខ្លះ មនុស្ស​នៅ​រស់​បែរជា​ប្រឌិត​ថា​ជន​ដៃដល់​ទៅ​វិញ​» ។

ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ លើក​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​មក ពី​អ្នកឯកទេស​ដែល​មាន​ជំនាញ​ត្រឹមត្រូវ និង​ឯករាជ្យ ។

សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា «​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​កត់សម្គាល់​ឃើញ​ថា កន្លង​ទៅ​មាន​អំពើ​ឃាតកម្ម​មាន​លក្ខណៈ​នយោបាយ​មួយ​ចំនួន​ដូច​ជា​ករណី​លោក ជា វិជ្ជា និង​លោក ឈុត វុ​ទ្ធី ជាដើម​ដែល​អាជ្ញាធរ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ពុំដែល​បាន​រក​ឃើញ​ឃាតករ​ពិតប្រាកដ ឬ​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម ទាំងនោះ​ឡើយ​។ ជា​ពិសេស​សូ​ម្បី​តែ​របាយការណ៍​ស្តី​ពី​ការ​ស៊ើបអង្កេត និង​ការ​សួរ​ចម្លើយ​ជនជាប់ចោទ​ទៀត​សោត គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព ។ ក្នុង​ករណី​នេះ​ដែរ យើង​សង្កេត​ឃើញ​ថា ជន​គ្មាន ទោស ត្រូវ​បាន​គេ​ចាប់​យក​មក​បង្ខំ​ឲ្យ​ឆ្លើយ​ដាក់​គេឯង  ឬ​ទទួលកំហុស​ដោយ​គ្មាន​មូលដ្ឋាន និង​ភស្តុ​តាង​ច្បាស់លាស់​ផង ។ មូលហេតុ​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ ពុំ​មាន​ជំនឿ​ទាល់តែ​សោះ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងនេះ មាន​ភាព​ឯករាជ្យ  និង​មាន​ជំនាញ​ពិតប្រាកដ ដើម្បី​អាច​ស្វែងរក​ការ​ពិត ក្នុង​ការ​ផ្តល់​យុត្តិធម៌​របស់​ជន​រង​គ្រោះ បាន​នេះ​ទេ​» ។

ក្នុង​សមាជិក​សភា​បក្ស​ប្រឆាំង​ដដែល​ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ យកចិត្តទុកដាក់​ពី​ស្ថានការណ៍​នយោបាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ដែល​កំពុង​មាន​ភាព​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ទៅ​ៗ ហើយ​ឲ្យ​អង្គការ​អន្តរជាតិ មាន​ជា​អាទិ៍ អង្គការសហប្រជាជាតិ ចូលរួម​ធ្វើការ​ស៊ើបអង្កេត​រក​ការ​ពិត​នូវ​អំពើ​ឃាតកម្ម​លើ​រូប​លោក​បណ្ឌិត កែម ឡី នេះ ក្នុង​ការ​ធានា​កុំ​ឲ្យ​មាន​លក្ខណៈ​នយោបាយ​បាន​រួចខ្លួន ដើម្បី​បញ្ចប់​នូវ​អំពី​ដ៏​សែន​ព្រៃផ្សៃ និង​ថោកទាប​កុំ​ឲ្យ​មាន​បន្ត​ទៅ​ទៀត ។

ទាក់​ទិ​នឹង​ការ​លើក​ឡើង​របស់​គណបក្ស​បក្ស​ប្រឆាំង​នោះ អ្នកនាំពាក្យ​គណបក្ស​ប្រជា ជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​លាប​ពណ៌ អ្នក​ណា​នោះ​ទេ ពិសេស​នោះ​ក្នុង​ករណី​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

លោក​បញ្ជាក់​ថា «​ចំពោះ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី គ្មាន​អ្នក​ណា​លាប​ពណ៌​អ្នក​ណា​ទេ គណបក្ស​ប្រជាជន​អត់​មាន​លាប​ពណ៌​អ្នក​ណា​ទេ ។ តែ​ផ្ទុយ​ទៅ​វិញ​មាន​តែ​មេ​បក្ស​ប្រឆាំង​លាប​ពណ៌​គណបក្ស​ប្រជាជន និង​រាជរដ្ឋាភិបាល ។ អ​ញ្ចឹ​ង​ទេ​បើ​មេ​បក្ស​ប្រឆាំង និង​សមាជិក​ឈប់​លាប​ពណ៌​ទៅ​នោះ​នឹង​ឈប់​មានការ​លាប​ពណ៌​ហើយ​» ។

លោក​បាន​លើក​ឡើង​ទៀត​ថា ចំពោះ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី កំពុង​តែ​ស្ថិត​ន​ក្នុង​ដៃ​សមត្ថកិច្ច និង​តុលាការ ដើម្បី​ធ្វើការ​ស៊ើបអង្កេត ស្វែងរក​ការ​ពិត​ដល់ទី​បញ្ចប់ ។ យើង​គួរតែ​ទុក​ពេលវេលា​ឲ្យ​គេ​ធ្វើការ​រ​នឹង​ចុះ​។ សម្រាប់​ការ​ជួប​គ្នា​រវាង​គណបក្ស​នយោបាយ គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​យើង​យល់​ថា គណបក្ស​មិនមែន​ជំនាញ​ក្នុង​ស៊ើបអង្កេត​នោះ​ទេ ព្រោះថា​អាច​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​របស់​តុលាការ និង​សមត្ថកិច្ច  ដូច្នេះ​ការ​ជួប​គ្នា​នោះ​មិន​ចាំបាច់​ទេ ។

ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​អន្តរជាតិ​ក្នុង​ការ​ស៊ើបអង្កេត​នោះ​លោក សុខ ឥ​សាន ថា​មិន​ចាំបាច់​នោះ​ទេ ព្រោះថា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​មាន​ហើយ ។
ទោះបីជា​មាន​ព័ត៌មាន​ក្រៅ​ផ្លូវ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា នឹង​មាន​ជំនួប​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពាក់​កណ្តាលខែ​ក្រោយ​យ៉ាងណា​ក្តី អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​អះអាង​គ្មាន​ជំនួប​នោះ​ទេ ។​

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា គ្មាន​ជំនួប​ចរចា​រវាង​គណបក្សប្រឆាំង​នោះ​ទេ ទោះបីជា​គណបក្សប្រឆាំង​តែងតែ​លើក​ឡើង​ថា នឹង​ជំនួប​គ្នា​នៅ​ពេល​ខាង​មុខ​ក៏​ដោយ ។ លោក​ថា​ការ​ដែល​បក្ស​ប្រឆាំង​ចេះ​តែ​ថា មានការ​ជំនួប​នោះ មក​ពី​គណបក្ស​នេះ​ចង់បាន​ប្រជាប្រិយភាព​ពី​ប្រជាជន​ថា ខ្លួន​មាន​បំណង​ដោះស្រាយ​បញ្ហា ផ្ទុយ​ទៅ​វិញ​ទេ​គណបក្សប្រឆាំង កំពុង​ប្រើប្រាស់​នយោបាយ​ថា ខ្លួន​ចង់បាន​សន្តិភាព ស្ថេ​រ​ភាព​ណាស់ ។ ប៉ុន្តែ​ខ្ញុំ​យល់​គ្មាន​គណបក្ស​ណា​ចង់បាន​សន្តិភាព ស្ថេ​រ​ភាព​សង្គម​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ព្រោះថា​គណបក្សកាន់អំណាច​មិន​ចង់​ឲ្យ​មាន​កើត​ឃាតកម្ម អ​ស្ថេ​រ​ភាព​ក្នុង​សង្គម​នោះ​ទេ ។

លោក​បន្ត​ថា គណបក្សកាន់អំណាច​មិន​ចង់​ឲ្យ​កើត​មាន​ឃាតកម្ម បាតុភាព​អសន្តិសុខ ក្នុង​សង្គម​នោះ​ទេ ។ ព្រោះថា នៅ​ពេល​កើត​មាន​នោះ​វា​បាន​ប៉ះ​ពាក់​ដល់​ការ​ទទួលខុសត្រូវ​ក៏​ដូច ជា​កិត្តិយស​របស់​គណបក្ស និង​ថ្នាក់ដឹកនាំ​។ អ​ញ្ចឹ​ង​ទេ​ការ​ប្រ​លយ​ពាក្យ​បក្ស​ប្រឆាំង​នោះ​គ្រាន់តែ​ជា​ការ​ចង់​ឲ្យ​មានការ​ជឿ​ង​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ថា ខ្លួន​ចង់​ដោះស្រាយ​បញ្ហា ។

លោក​សង្កត់ធ្ងន់​ថា ក​ក្តា​គន្លឹះ​សំខាន់​បំផុត​សម្រាប់​ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​ក្នុង​ប្រទេស​ជាតិ​នោះ​មាន​តែ​កុំ​ធ្វើ​អ្វី​ខុស​ពី​ច្បាប់ ។ ដូច​ជា​កុំ​ចោទ​គេ​ក្បត់ជាតិ លក់​ទឹកដី អា​យង់​យួន ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​នោះ​មិន​អាច​រួចខ្លួន​បាន​ទេ ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃនេះ​ដែល​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​ជាមួយ​សមាជិក​សភា​របស់​ខ្លួន ដើម្បី​ពិភាក្សា​ពី​ស្ថានការណ៍​នយោបាយ និង​ករណី​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ។ ក្នុង​កិច្ចប្រជុំ​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ចេញ សេចក្ដីថ្លែងការណ៍​មួយ អំពី​គោល​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ។

ជា​ការ​កត់សម្គាល់​ក្រោយ​ពី​ការ​បាញ់​ស្លាប់​លោក​បណ្ឌិត កែម ឡី មក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ធ្វើការ​វាយប្រហារ និង​ចោទ​ដាក់​គា្ន​រវាង​អ្នកគាំទ្រ​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង ។ អ្នកខ្លះ​បាន​លើក​ឡើង​ថា​ការ​ស្លាប់​នោះ​មានការ​រៀបចំ​ពី​គណបក្សកាន់អំណាច​ក្នុង​ខណៈ​លោក សម រ​ស្ស៊ី ក៏​បាន​ចោទប្រកាន់​រដ្ឋអំណាច​ផង ហើយ​អ្នកខ្លះ​បាន​ចោទ​ទៅ​លើ​គណបក្សប្រឆាំង ។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការ គណៈរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា​ការ​សុំ​ជួប​ចរចា​របស់​គណបក្សប្រឆាំង CNRP ជាមួយនឹង CPP ក្នុង​គោលបំណង​ជជែក កុំឱ្យ​មានការ​លាប​ពណ៌​ទៅ​វិញ​ទៅ​មក ជុំវិញ​ឃាតកម្ម​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺជា​បំណង​ចង់​ការពារ នៃ​ការ​ចោទប្រកាន់​ជា​សាធារណៈ​តាម​រយៈ Facebook របស់​លោក សម រ​ង្ស៊ី ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​កន្លង​មក ។

លោក ផៃ ស៊ី​ផា​ន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ទី​១៣ ក​ក្ត​ដា​ថា ការ​ប្រឌិត​បរិហារកេរ្តិ៍ ដែល​លោក សម រ​ង្ស៊ី ធ្វើ​ឡើង​មិន​ត្រឹមតែ​បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ទ​ទ្ប្ហី​ករ​សម្រាប់​សម្ព័ន្ធ​ផ្សព្វផ្សាយ​របស់​ពួក​គេ ក្នុង​ការ​ដាក់​ចូល​ក្នុង​របាយការណ៍ ក្នុង​កិច្ច​ចោទប្រកាន់​មក​លើ​រាជរដ្ឋាភិបាល ជា​ពិសេស​សម្តេច​តេ​ជោ ដើម្បី​ផ្លូវច្បាប់​តែ​ប៉ុណ្ណោះ ។

លោក​បាន​ហៅ​លោក សម រ​ង្ស៊ី ថា ជា​អ្នកនយោបាយ​មាត់ដាច ភូតភរ ដើម្បី​ស្វែងរក​អំណាច​ផ្ទាល់ខ្លួន មិន​រន្ធត់​ក្នុង​ការ​យក​ឈាម​ខ្មែរ ដើម្បី​អំណាច​ផ្ទាល់ខ្លួន​នោះ​ឡើយ ដែល​លោក​បាន​សរសេរ​ថា «​ការ​បាញ់​សម្លាប់​លោក កែម ឡី ថ្ងៃនេះ​ជា​អំពើ​ភេ​វរ​កម្ម​មួយទៀត រៀបចំ​ដោយ​រដ្ឋអំណាច​» នេះ​ជា​ការ​ចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ដែល​គ្មាន​មូលដ្ឋាន ។

លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​សរសេរ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក​ថា​លោក​បណ្ឌិត កែម ឡី ជា​កូន​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌ ជូន​ប្រជារាស្ត្រ​ខ្មែរ​។ លោក​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ ហើយ​មាន​ទេព​កោសល្យ និង​សក្តានុពល​នយោបាយ គួរ​ឲ្យ​កត់សម្គាល់ ។

លោក​បញ្ជាក់​ថា «​ដោយសារ​តែ​លោក ជា​គ្រោះថ្នាក់​នយោបាយ​សម្រាប់​ពួក​គេ​ម្ខាង​ទៀត បានជា​ពួក​គេ​ម្ខាង​ទៀត​នោះ បាន​ជួល​ឃាតករ ឲ្យ​សម្លាប់​លោក កែម ឡី ដូច​គេ​បាន​ជួល​ឃាតករ កាលពី​អតីតកាល​ថ្មី​ៗ​នេះ ឲ្យ​សម្លាប់​លោក ជា វិជ្ជា និង​លោក ឈុត វុ​ទ្ធី ដែល​ជា​កូន​ខ្មែរ​ដ៏​ឆ្នើម​ពីរ​រូប​ទៀត ដែល​បាន​ចេញ​មុខការ​ពារ​ផលប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរ ដូច​លោក​បណ្ឌិត កែម ឡី អ​ញ្ចឹ​ង​ដែរ​» ។

មេ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ទៀត​ថា​ករណី​ស្លាប់​លោក កែម ឡី ដូច​ជា​ការ​វាយប្រហារ​ដោយ​គ្រាប់បែក កាលពី​ថ្ងៃ​៣០ ខែមីនា ឆ្នាំ​១៩៩៧ នៅ​ទីក្រុង​ភ្នំពេញ ហើយ​ដូច​ចំពោះ​ការ​បាញ់​សម្លាប់​កណ្តាល​ថ្ងៃ ក្រោយមក​ជា​បន្តបន្ទាប់ នូវ​អ្នកប្រឆាំង​ដទៃ​ទៀត ដែល​ហ៊ាន​ទិតៀន​រដ្ឋាភិបាល ។ លោក​បាន​ហៅ ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​អំពើ​ភេរវកម្ម​មួយទៀត​រៀបចំ​ដោយ​រដ្ឋអំណាច ៕