ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​លេង​ម្តាយ​គ្មាន​ម្ហូប ក៏​បូមទឹក​ស្រះ​ចាប់​ត្រី តែ​ភ្លាត់ស្នៀត​ទៅ​ចោល​ប្រពន្ធ​និង​កូន​ៗ

2 ឆ្នាំ មុន
  • ស្វាយរៀង

បុរស​ម្នាក់​បាន​នាំ​ប្រពន្ធ​និង​កូន​មក​លេង​ផ្ទះ​ម្តាយ ហើយដោយ​សារ​គ្មាន​ម្ហូប បុរស​រង​គ្រោះ​រូប​នេះ​ក៏​បាន​បូមទឹក​ស្រះ​ដើម្បី​ចាប់​ត្រី លុះ​ពេល​បាច​ត្រី​រីង​ទឹក ក៏​ចាប់​ត្រី​បណ្តើរ ដុត​ក្លែមស្រា​បណ្តើរ រហូត

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​នាំ​ប្រពន្ធ​និង​កូន​មក​លេង​ផ្ទះ​ម្តាយ ហើយដោយ​សារ​គ្មាន​ម្ហូប បុរស​រង​គ្រោះ​រូប​នេះ​ក៏​បាន​បូមទឹក​ស្រះ​ដើម្បី​ចាប់​ត្រី លុះ​ពេល​បាច​ត្រី​រីង​ទឹក ក៏​ចាប់​ត្រី​បណ្តើរ ដុត​ក្លែមស្រា​បណ្តើរ រហូត​ស្រវឹង​ក៏​​ត.​ខ្សែភ្លើង​ឆក់​ត្រី​ក្នុង​ស្រះ​ម្តាយ​ដែល​បូម​រីង​ហើយ​នោះ​វិញ​ម្តង ស្រាប់តែ​ភ្លាត់ស្នៀត​ក៏​ត្រូវ​ខ្សែភ្លើង​ឆក់​ខ្លួនឯង បណ្តាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ​និង​កូន​តូច​ៗ​ចំនួន​២​នាក់​ឲ្យ​នៅ​កំព្រា​។ ករណី​នេះ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល ថ្ងែ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ពោ​ធ៌​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌​។

បើ​តាម​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន បាន​ឲ្យ​ដឹង​ថា លោក​ទទួល​ព័ត៌មាន​ពី​ឈ្មោះ​ព្រាប សាន ភេទ​ប្រុស អាយុ​៨០​ឆ្នាំ មុខងារ​ជា​មេ​ភូមិ​ពោធិ​ថ្មី បាន​រាយការណ៍​តាម​ទូរស័ព្ទ​អោយ​ដឹង​ថា មាន​ករណី​ត​.​ខ្សែភ្លើង​ឆក់​ត្រី​ក្នុង​ស្រះ​ដែល​បាន​បូម​រួច ហើយ​ក៏​បាន​ឆក់​ស្លា​.​ប់​ខ្លួនឯង​ក្នុង​ស្រះ ស្ថិត​នៅ​ក្នុងភូមិ​ពោធិ​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន និង​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ស្វាយ​តា​យាន បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​បានឃើញ​ថា មានឈ្មោះ ថន ចាន់​ថា​ត ហៅ​អួ​ច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ដើម​ពោធិ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ មុខរបរ​កសិករ ដែល​មាន​ប្រពន្ធ​ឈ្មោះ​ជិត សុ​ខី អាយុ​២៩​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ និង​មានកូន​ប្រុស​២​នាក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ បាន​នាំ​ប្រពន្ធ​និង​កូន​ទៅ​លេង​ផ្ទះ​ម្តាយបង្កើត​ឈ្មោះ​មី យន់ អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ពោធិ​ថ្មី ហើយ​ក៏​បាន​បូមទឹក​ស្រះ​ដើម្បី​ចាប់​ត្រី ក្រោយ​ពី​បូមទឹក​រីង​ហើយ ក៏​ចាប់​ត្រី​បណ្តើរ ដុត​ក្លែម​ស្រា​បណ្តើរ ក្រោយ​មក​​ដោយសារ​តែ​ចាប់​ត្រី​មិន​អស់ ព្រោះតែ​មាន​ដីល្បាប់​ជ្រៅ បុរស​រង​គ្រោះ​ក៏​បាន​ត​.​ខ្សែភ្លើង​ឆក់​ត្រី ស្រាប់តែ​ភ្លាត់ស្នៀត ក៏​បាន​ឆក់​ខ្លួន​ឯង​ស្លា​.​ប់​តែ​ម្តង​។

ក្រោយ​ពី​កម្លាំង​ជំនាញ​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន ព្រមទាំង​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ស្វាយ​តា​យាន បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​នេះ បាន​ត​.​ខ្សែភ្លើង​ឆក់​ត្រី​បង្ក​ឲ្យ​ឆក់​ខ្លួនឯង​ស្លា​.​ប់​ពិតប្រាកដ​មែន​។ ហើយ​ចំពោះ​មូលហេតុ គឺ​បុរស​រង​គ្រោះ​រូប​នេះ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ត​.​ខ្សែភ្លើង​ឆក់​ត្រី ធ្វើ​ឱ្យ​ឆក់​ខ្លួនឯង​ស្លា​.​ប់​បែប​នេះ​តែ​ម្តង​។

ក្រោយ​ពេល​ពិនិត្យ​ស​.​ព​ជន​រង​គ្រោះ​រួច មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ