ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់សកល​កម្ពុជា ជ្រើស​អ្នកជំនាញ​ជនជាតិ​អង់គ្លេស មក​ពង្រឹង​គ្រូបង្វឹក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា ​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កម្រិត​ថ្នាក់​ជាតិ រយៈ

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា ​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កម្រិត​ថ្នាក់​ជាតិ រយៈពេល​៣​ថ្ងៃ គឺ​​ចាប់ពី​ថ្ងៃ​ទី​៣១ ខែមករា ដល់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ដោយ​តំណាង​សហព័ន្ធ​បាន​បង្ហាញ​ក្តី​រឹ​ពឹង​ខ្ពស់​ថា គ្រូបង្វឹក​ជនជាតិ​អង់គ្លេស ដែល​មានបទពិសោធន៍​ប្រដាល់សកល ៤០​ឆ្នាំ​នឹង​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​ដល់​គ្រូបង្វឹក​កម្ពុជា​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​គូសបញ្ជាក់​ថា វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣១​នាក់​មក​ពី​ក្លិប​កីឡា​ប្រដាល់សកល​នៃ​រាជធានី​ខេត្ត​នានា ដើម្បី​គោលដៅ​ពង្រឹងគុណភាព​គ្រូបង្វឹក​ទាំងអស់​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត រួមចំណែក​ការ​អភិវឌ្ឍ​ប្រភេទ​កីឡា​ជំនាញ​មួយ​នេះ​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែម​ផង​ដែរ​។ គ្រូបង្វឹក​ដែល​មាន​សមត្ថ​ភាពល្អ​នឹង​យកចំណេះ​ដឹង​ទៅ​បង្ហាត់បង្រៀន​កីឡាករ កីឡាការិនី​ឲ្យ​កាន់តែ​មាន​បច្ចេកទេស​ខ្ពស់​ៗ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​កីឡា​ប្រដាល់សកល​ប្រចាំ​ស​ប្តា​ហ៍ និង​ព្រឹត្តិការណ៍​ផ្សេង​ៗ ក្រោម​ការ​រៀបចំ​របស់​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​។

លោក​អគ្គលេខាធិការ​បន្ថែម​ទៀត​ថា ចំពោះ​គ្រូ​​ប្រចាំ​វគ្គ​គ្រូបង្វឹក​កម្រិត​ជាតិ​នេះ គឺ​លោក Russell Stutely ដែល​ជា​ជនជាតិ​អង់គ្លេស​មានបទពិសោធន៍​ខ្ពស់​រយៈពេល​៤០​ឆ្នាំ​មក​ហើយ​ លើ​ប្រភេទ​កីឡា​ប្រដាល់សកល​នេះ​។ តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​នេះ លោក​ដាក់​ក្តី​រំពឹង​ថា សិក្ខាកាម ដែល​ជា​គ្រូបង្វឹក​ទាំងអស់​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ​បន្ថែម ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ការ​អភិវឌ្ឍ​ប្រភេទ​កីឡា​ប្រដាល់សកល​កម្ពុជា​ឲ្យ​កាន់តែ​រីក​ម្រើ​ន ខណៈ​ការ​បង្រៀន​នេះ​មានការ​សិក្សា​ទាំង​ផ្អែក​ទ្រឹស្តី និង​ការ​អនុវត្ត​ដោយ​ផ្ទាល់​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ទទួល​បានការ​ផ្តល់​កិត្តិយស​ពី​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ