ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វាំងនន​សំណុំរឿង​ស​ម្លា​.​ប់​មនុស្ស​២​នាក់​កប់​ក្នុង​ដី​ទាំង​ដៃ​ជាប់​ខ្នោះ​នៅ​ព្រះ​សីហ​នុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

សំណុំរឿង​ឃាតក​.​ម្ម​ស​ម្លា​.​ប់​ជនជាតិ​ចិន​២​នាក់ ដោយ​យក​សាកស​.​ព​ទៅ​កប់​ក្នុង​ដី​ទាំង​ដៃ​ជាប់​ខ្នោះ នៅ​ចំណុច​ស្រុក​ព្រៃ​នប់ និង​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ បើ​គិត​មក​ដល់​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ គឺ​មិន​បាន​១០​ថ្ងៃ​ផង សមត្ថ​កិច្ច​បាន​ក្រសោប និង​បើក​វាំងនន​បង្ហាញ​ខ្លួន​

ខេត្ត​ព្រះ​សីហ​នុ ៖ សំណុំរឿង​ឃាតក​.​ម្ម​ស​ម្លា​.​ប់​ជនជាតិ​ចិន​២​នាក់ ដោយ​យក​សាកស​.​ព​ទៅ​កប់​ក្នុង​ដី​ទាំង​ដៃ​ជាប់​ខ្នោះ នៅ​ចំណុច​ស្រុក​ព្រៃ​នប់ និង​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ បើ​គិត​មក​ដល់​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ គឺ​មិន​បាន​១០​ថ្ងៃ​ផង សមត្ថកិច្ច​បាន​ក្រសោប និង​បើក​វាំងនន​បង្ហាញខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​អំពើ​ឃាតក​.​ម្ម​នោះ​បាន​ចំនួន​១០​នាក់ រួម​ជាមួយ​មធ្យោបាយ​ធ្វើ​សកម្មភាព​ង​ផង​ដែរ ។

បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ស្តី​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត នឹង​ឈាន​ដល់​ការ​បង្ក្រាប​ករណី​ឃាតក​.​ម្ម​គិត​ទុកជា​មុន​នោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន​២​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ រួច​យក​សាកស​.​ព​ទៅ​កប់​ក្នុង​ដី ស្ថិត​នៅ​ទីតាំង​ផ្សេង​ពី​គ្នា ។ ហើយ​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​ថា មាន​ករណី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកស​.​ព​ដែល​គេ​កប់​ក្នុង​ដី ដោយ​មាន​សភាព​ហើម​ស្អុយ​ចំនួន​០២​ទីតាំង​ផ្សេង​គ្នា ៖

ដោយ​ទីតាំង​ទី​១- ស្ថិត​នៅ​ចំណុច​ខាងក្រោយ​សណ្ឋាគារ «​ឆៃ​ណា​ថោ​ន​» ក្រុម​ទី​៨ ក្នុងភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដែល​ជន​រង​គ្រោះ​ឈ្មោះ LI HONG ហៅ Da Da ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​៖ EH48085068 ។ និង​ទីតាំង​ទី​២ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជន​រង​គ្រោះជា​ជនជាតិ​អាស៊ី ភេទ​ស្រី អាយុ​ប្រហែលជា​២០​ឆ្នាំ ទៅ​២៥​ឆ្នាំ មានកំ​ពស់ ១,៥៥ ម៉ែត្រ សម្បុរ​ស សក់​ពណ៌​ទង់ដែង នៅ​មិន​ទាន់​កំណត់​បាន​អត្តសញ្ញាណ​នោះ​ទេ​។

បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា​ប្រទះ​ឃើញ​សាកស​.​ព​កប់​ក្នុង​ដី​ចំនួន​២​នាក់​នោះ សមត្ថកិច្ច​ក៏​បាន​បង្កើត​គណៈ​កម្មការ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ហើយ​បើ​តាម​ការ​ពិនិត្យ និង​វិភាគ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ អាច​សន្និដ្ឋាន​បាន​ថា ការ​ស្លា​.​ប់រប​ស់ជន​រង​គ្រោះ គឺ​បណ្ដាល​មក​ពី​អំពើ​ឃាតក​.​ម្ម ដោយ​ជនសង្ស័យ​បាន​ស​ម្លា​.​ប់​ជន​រង​គ្រោះ​រួច​ទើប​យក​សាកស​.​ព​ទៅ​កប់​ចោល ។

សេចក្តីសន្និដ្ឋាន​ជំហាន​ដំបូង​ថា ចំពោះ​ករណី​ឃាតក​.​ម្ម ស​ម្លា​.​ប់​រួច​យក​សាកស​.​ព​ទៅ​កប់​ចោល​ទាំង​២​ករណី​ខាងលើ​នេះ ឆ្លង​តាម​ការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​សាកស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់ ព្រមទាំង​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​អំពី​ស្លាកស្នាម​ដែល​ជនសង្ស័យ​ស​ម្លា​.​ប់​ជន​រង​គ្រោះ រួច​យក​ទៅ​កប់​ចោល​ក្នុង​ដី​នៅ​ទីកន្លែង​ផ្សេង​ពី​គ្នា គឺជា​ករណី​តែ​មួយ ។

ក្រោយ​ពេល​គណៈកម្មការ​ពិនិត្យ និង​វាយតម្លៃ​អំពី​ហេតុការណ៍​រួច​នោះ​រួច​ភ្លាម ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តីសម្រេច​បង្កើត​គណៈ​ករណី​មួយ ដោយ​មាន​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ពិសេស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ និង​មានការ​ចូលរួម​​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​-​ខេត្តកណ្តាល​-​នាយកដ្ឋាន​នគរបាល​ព្រហ្ម ទណ្ឌ និង​កម្លាំង​នាយកដ្ឋាន​កណ្តាល​សន្តិសុខ សហការ​គ្នា​យ៉ាង​យកចិត្តទុកដាក់ និង​សកម្ម ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​, រាជធានី​ភ្នំពេញ​, ខេត្តកណ្តាល និង​ខេត្តព្រៃ​វែង ។

ជា​លទ្ធផល​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ចាប់ពី​មាន​ហេតុការណ៍​ប្រទះ​ឃើញ​សាកស​.​ពនៅ​ថ្ងៃ​ទី​២១ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​ប្រុស​១២​នាក់ និង​ស្រី​២​នាក់ សុទ្ធតែ​ចិន និង​វៀតណាម​ម្នាក់​។ ក្នុង​ចំណោម​ជនសង្ស័យ​១៤​នាក់ គឺ​មាន​តែ​១១​នាក់​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម ចំណែក​បុរស​ចិន​៣​នាក់ និង​នារី​ជនជាតិ​វៀតណាម​ម្នាក់ មិន​ជាប់​ពាក់ព័ន្ធ​សមត្ថកិច្ច​ធ្វើការ​អប់រំ និង​អនុញ្ញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ។

ក្រោយ​ពេល​សាកសួរ​យក​ចម្លើយ​ករណី​ឃាតក​.​ម្ម​នេះ មាន​ជនសង្ស័យ​ទាំង​៦​នាក់ ៖ ១-​ឈ្មោះ HE JI HUI ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ជំនាញ​កុំ​ព្យួ​ទ័​រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ ZHOU FENG ហៅ GUANG TOU ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន ជំនាញ​កុំ​ព្យួ​ទ័​រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៣- ឈ្មោះ LIU LI JIAN ហៅ LIU HUA QIANG ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ជំនាញ កុំ​ព្យួ​ទ័​រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

៤-​ឈ្មោះ YI CONG YONG ហៅ DAO DAO ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន ជំនាញ​កុំ​ព្យួ​ទ័​រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ មិន​ពិតប្រាកដ ។ ៥-​ឈ្មោះ YANG GUANGYUE ហៅ A GUI ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​សន្តិសុខ ក្រុមហ៊ុន ជំនាញ​កុំព្យូទ័រ ស៊ី​ង​ហឺ​ឆឹង មាន​ទីលំនៅ មិន​ពិតប្រាកដ និង​៦- ឈ្មោះ CHEN SHIWEI ហៅ A WEI ឬ DUO DUO ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​ជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ជំនាញ​កុំ​ព្យួ​ទ័​រ ស៊ី​ង​ហឺ​ឆឹង មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទាំង​៦​នាក់​នេះ ពាក់ព័ន្ធ​ករណី​ចាប់​ឃុំ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់ និង​ការ​នាំ​ចូល​សន្និធិ​អាវុធ​ដោយ​ខុសច្បាប់ (​ជា​ជន​ដៃដល់​) ។

រីឯ​ជនសង្ស័យ​៥​នាក់​ខាងក្រោម​នេះ ជា​អ្នក​រួមគំនិត​ក្នុង​អំពើ​ឃាតក​.​ម្ម​នោះ​ដែរ រួម​មាន ៖ ១-​ឈ្មោះ PENG JIN LONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ជំនាញ​កុំ​ព្យួ​ទ័​រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ២- ឈ្មោះ CHEN WEI WEN ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកគ្រប់គ្រង​ផ្នែក​ទិញ​អីវ៉ាន់ ស្នាក់​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៣-​ឈ្មោះ YANG WEI HENG ហៅ A WEI ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នកគ្រប់គ្រង​សន្តិសុខ ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៤-​ឈ្មោះ LI WEI SONG ហៅ A JUN ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នកគ្រប់គ្រង​សន្តិសុខ ស្នាក់​នៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​៥-​ឈ្មោះ WEI YA QI ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នកគ្រប់គ្រង​កាមេរ៉ា ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ហេតុ​ការ​ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦​និង​៥០​នាទី​ល្ងាច កម្លាំង​សមត្ថកិច្ច ក៏​ធ្វើការ​រំដោះ​បាន​ជន​រង​គ្រោះ​ចំនួន​៣​នាក់ ដែល​ត្រូវ​បាន​ក្រុម​ជនសង្ស័យ ខាងលើ​ចាប់​បង្ខាំង​ទុក​នៅ​ក្នុង​បន្ទប់​មួយ នៃ​ក្រុមហ៊ុន ស៊ី​ង​ហឺ​ឆឹង របស់​ជនសង្ស័យ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ រួម​មាន ៖ ១-​ឈ្មោះ XIANG LENG XIANG ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ BIAN YUE YANG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​៣-​ឈ្មោះ LIU YAY YAO ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​៣ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហនុ ។

ចំណែក​វត្ថ​តាង​ចាប់​យក​បាន​មាន ៖ កាំ​ភ្លើ​.​ង​វែង​១​ដើម ម៉ាក AK ពណ៌​ខ្មៅ មាន​លេខ​សម្គាល់ 1967, បង់​កាំ​ភ្លើ​.​ង AK ចំនួន​២, គ្រា​.​ប់​កាំ​ភ្លើ​.​ង AK ចំនួន​៣៧​គ្រា​.​ប់​, កាំ​ភ្លើ​.​ង​ខ្លី​២​ដើម​ដោយ ១-​ម៉ាក ZORAKI 925-AUTO ពណ៌​ប៉ា​រ៉ា មាន​លេខ​សម្គាល់ៈ 2100858 បង់​កាំ​ភ្លើ​.​ង​ចំនួន ០២, ២-​ម៉ាក NP22 មាន​លេខ​សម្គាល់ៈ A098482 បង់​កាំ​ភ្លើ​.​ង​១ (​ជា​ឧបករណ៍​បាញ់​ស​ម្លា​.​ប់​ជន​រង​គ្រោះ​) ។ គ្រា​.​ប់​កាំ​ភ្លើ​.​ង​ខ្លី​ប្រភេទ 9mm ចំនួន​៨៥​គ្រាប់​, ខ្នោះដៃ​០៤​គូ​, ពិល​ឆក់​០៣​គ្រឿង​, ដំបង​ដែក​០២​ដើម ។ និង​រថយន្ត​០៣​គ្រឿង​ទៀត ៖ ១-​រថយន្ត​ម៉ាក LEXUS RX330 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-5403 (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​) ២-​រថយន្ត​ម៉ាក TUNDRA ពណ៌​ទឹកមាស ពាក់​ស្លាក​លេខៈ ព្រះ​សីហ​នុ 2A-5320 (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​) ៣-​រថយន្ត​ម៉ាក LANDCRUISER ពណ៌​ស ។

ប្រ​តិ​បត្ត​ការ​វែកមុខ និង​បង្ក្រាប​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតក​.​ម្ម​ស​ម្លា​.​ប់​ជន​រង​គ្រោះ​យក​ទៅ​កប់​ក្នុង​ដៃ​ទាំង​ជាប់​ខ្នោះ ដែល​សមត្ថកិច្ច​បាន​ប្រើ​ពេលវេលា​ប្រមាណ​១០​ថ្ងៃ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ហើយ​សំណុំរឿង​ជនសង្ស័យ និង​វត្ថុ​តាង​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ