ប្រាកដណាស់ អ្នកនឹងដឹងនៅពេលដែលចំណង់ផ្លូវភេទមានការថយចុះ ប៉ុន្តែ យើងក៏ដឹងដែរថា មនុស្សប្រុសងាយនឹងខ្សោយខាងផ្លូវភេទណាស់។ ដូច្នេះ បើសិនជាមនុស្សប្រុសកំពុងតែមានបញ្ហាដូចខាងក្រោមនេះ វានឹងមានរឿងច្រើនថែមទៀតដែលត្រូវដោះស្រាយ។ ខាងក្រោមនេះ គឺជាកត្តាដែលកើតមានជាញឹកញាប់ ដែលធ្វើអោយមានបញ្ហាដល់លិង្គ ជាពិសេស ភាពទន់ខ្សោយរបស់លិង្គតែម្តង។

១. មើលវិដេអូសិចច្រើនពេក
មានមនុស្សច្រើនណាស់ដែលមើលវិដេអូសិចក្នុងពេលរួមភេទ ដើម្បីបង្កើនអារម្មណ៍។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានអត្រាមើលវិដេអូសិច និងរូបភាពសិចច្រើនពេក អាចនាំអោយមានបញ្ហាច្រើនដែរ។ នៅពេលរឿងនេះកើតឡើង បុរសអាចនឹងលែងមានអារម្មណ៍ចំពោះជីវិតសិចពិតប្រាកដ ព្រោះទំនងជាមិនមានលក្ខណៈល្អ ដូចអ្វីដែលបានមើលឃើញតាមអ៊ីនធើណែត។
២. ខ្សោយសាច់ដុំកម្រាលអាងត្រគាក
យើងមិននិយាយលេងទេចំពោះរឿងនេះ ប៉ុន្តែ បើយោងទៅតាមការសិក្សាស្រាវជ្រាវដែលបានបង្ហាញនៅឯសមាគមន៍អ៊ឺរ៉ុបផ្នែកសុខភាពប្រព័ន្ធបង្ហូរទឹកនោម បានអោយដឹងថា លំហាត់ប្រាណដែលពង្រឹងដល់សាច់ដុំកម្រាលអាងត្រគាកបែប Kegelអាចជួយបង្កើនសមត្ថភាពលើគ្រែរបស់បុរសបាន ក្នុងរយៈពេលតែ ១២ សប្តាហ៍ប៉ុណ្ណោះ។
៣. ស្រោមអនាម័យ
អ្នកវិទ្យាសាស្ត្របានបញ្ជាក់ហើយថា មនុស្សប្រុសមួយចំនួន ពិតជាមានបញ្ហាទាក់ទងនឹងការឡើងរឹងរបស់លិង្គ និងការប្រើស្រោមអនាម័យមែន។ មានន័យថា ពួកគេនឹងមិនអាចធ្វើអោយលិង្គឡើងរឹងបានទេ ឬចាប់ផ្តើមធ្វើអោយលិង្គដែលកំពុងតែរឹងនោះទន់មកវិញ នៅពេលពាក់ស្រោមអនាម័យ ឬរួមភេទដោយប្រើស្រោមអនាម័យ។ មនុស្សប្រុសដែលមានបញ្ហានេះ ប្រហែលជាត្រូវការពេលវេលា និងការភ្ញោចកាន់តែច្រើន ដើម្បីបំបាត់អាការៈទន់របស់លិង្គ៕
ចែករំលែកព័តមាននេះ