ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​​សំរាម​​តាម​ផ្លូវ​ជាតិ​លេខ​៥៧ ដើម្បី​សម្អាត​បរិ​ស្ថាន និង​រក្សា​សោភ័ណ​ភាព​ទីក្រុង​ប៉ៃលិន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​សង្កេត​ឃើញ​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុកក្រោម សង្កាត់​ទួល​ល្វា ក្រុង

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​សង្កេត​ឃើញ​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុកក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​​សំរាម​​ថង់​ប្លា​ស្ទិ​ក សំបក​ដប​ជ័រ នៅ​រាយ​ប៉ាយ​នៅ​ពេញ​សងខាង​ដងផ្លូវ​ជាតិ​លេខ​៥៧ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២ ២​នេះ លោកស្រី ទួន ស៊ី​ម៉េ​ន ចៅសង្កាត់​ទួល​ល្វា បាន​ដឹកនាំ​ក្រុមការងារ ក្រុមប្រឹក្សា​សង្កាត់ លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិ​ស្សា​នុ​សិ​ស្ស​មក​ពីសា​លា​បឋម​សិក្សា​អូរ​តា​ពុក និង​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត ធ្វើការ​រើស​​សំ​រាម​​ទាំង អស់នោះ​យក​ទៅ​ដុត​ចោល រក្សា​អនាម័យ​បរិស្ថាន ដើម្បី​ឱ្យ​ទីក្រុង​ប៉ៃលិន មាន​សោភ័ណ​ភាព​កាន់តែ​ស្រស់​ស្អាត ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ឱ្យ​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​កុះករ​។

បើ​តាម​ការ​រៀបរាប់​របស់​លោកស្រី ទួន ស៊ី​ម៉េ​ន ចៅសង្កាត់​ទួល​ល្វា បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ក្នុង​ការ​ដឹកនាំ​ក្រុមការងារ និង​សិស្សានុសិស្ស​ដើរ​រើស​សម្រាម​សម្អាត​បរិស្ថាន រក្សា​សោភ័ណ​ភាព​នេះ គឺ​ធ្វើ​ចាប់ពី​គល់​ស្ពាន​ហ​ង្សា​មាស ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន រហូត​ដល់​ទល់មុខ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត ក្នុងភូមិ​ខាងលើ​។

លោក​ស្ត្រី​បន្ត​ទៀត​ថា ដោយ​មានការ​ណែ​នាំ​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ក្នុង​គោលបំណង​ឱ្យ​ក្រុងប៉ៃលិន​នៅ​តែ​រក្សា​សម្រស់​ស្រស់​ស្អាត​ល្អ​ដដែល ដើម្បី​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ជាមួយ​បណ្តា​ខេត្ត​នានា​។ ម្យ៉ាងវិញទៀត ការ​ដើរ​រើស​​សំរាម​​នេះ គឺ​ចង់​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ផ្ទះ​ក្បែរ​ដងផ្លូវ ឱ្យ​មានការ​អៀនខ្មាស កុំឱ្យ​បន្ត​បោះចោល​​សំរាម​​ពាស​វាល​ពាស​កាល ព្រោះ​ជា​គំ​រូប​មិនល្អ​ដល់​ក្មេង​ជំនាន់​ក្រោយ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ លើស​ពី​នេះ ដើម្បី​ឱ្យ​ទីក្រុង​ប៉ៃលិន​ទាំងមូល​មាន​ភាព​ស្រស់បំព្រង និង​ស្អាត​ល្អ ទាល់តែ​ប្រជាពលរដ្ឋ​ម្នាក់​ៗ មានការ​រួម​សហការ​គ្នា មិន​ត្រូវ​ហូប​អាហារ​រួច បោះចោល​កាក​សំ ណ​ល់​ថង់​ប្លា​ស្ទិ​ក កញ្ចប់ ឬ​ដប​ជ័រ ផ្តេសផ្តាស​នោះ​ទេ​។

លោកស្រី​ក៏​សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន លះបង់​ចោល​នូវ​ទម្លាប់​មិនល្អ ដែល​បោះចោល​​សំរាម​​គ្មាន​សណ្តាប់ធ្នាប់ មិន​ដាក់​ក្នុង​ធុង​សំរាម ជា​ពិសេស​អ្នក​រស់នៅ​តាម​ភូមិ សូម​ចាប់ផ្តើម​ចេះ​សម្អាត​អនាម័យ​មុខ​ផ្ទះ​របស់​ខ្លួន ជា​រៀងរាល់ថ្ងៃ មិន​ត្រូវ​ទុក​សម្រាម​រហូត​ដល់​ក្លាយជា​គំនរ ធំ នាំ​ឱ្យ​បាត់បង់​នូវ​សណ្តាប់ធ្នាប់​សាធារណ​: ព្រមទាំង​បង្ក​ទៅ​ជា​ជម្ងឺ​រោគា​ផ្នែក​ផ្លូវដង្ហើម​ផ្សេង​ៗ ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ