ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យប្លន់យកម៉ូតូបានសម្រេច នាំគ្នាទៅច្រៀងខារ៉ាអូខេឱបស្រីមានអីត្រូវអស់ល័ក្ខណ៍

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល និង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្របួច​ជាប់​ក្នុង​បន្ទប់​ខារ៉ាអូខេ​ក្រោយ​វា​.​យ​ប្លន់​ម៉ូតូ​ជន​រង​គ្រោះ​ម្នាក់​ក្នុង​យប់​ដដែល ។ ជនសង្ស័យ​ទាំង​២​នាក់…

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល និង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្របួច​ជាប់​ក្នុង​បន្ទប់​ខារ៉ាអូខេ​ក្រោយ​វា​.​យ​ប្លន់​ម៉ូតូ​ជន​រង​គ្រោះ​ម្នាក់​ក្នុង​យប់​ដដែល ។

ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន​១.​ឈ្មោះ សុក សុវណ្ណ ហៅ​មិតភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​២.​ឈ្មោះ ឡៅ ចិន​ឡុ​ង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ដោយ​ទាំង​២​នាក់ ជា​កម្មករ​សំណង់ និង​រស់នៅ​ភូមិ​និមិត្ត​៣​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំ​ណែន​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ឈ្មោះ ហង្ស កក្កដា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ នៅ​ម៉ោង​២០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៩ មក​រា ២០២២ ជនសង្ស័យ​ទាំង​២​បាន​ហៅ​ជន​រង​គ្រោះ​ដឹក​តាម​ម៉ូតូ​ពី​ចំណុច​ផ្លូវ​ដើម​ពុទ្ទ្រា ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយ​ប៉ែ​ត លុះដល់​ចំណុច​កើតហេតុ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ជនសង្ស័យ​ម្នាក់​បាន​យក​អាវរ​ងាដៃ​វែង​ពណ៌​ស ធ្វើ​សកម្មភាព​រឹត​ក​ជន​រង​គ្រោះ និង​ម្នាក់​ទៀត​ព្យាយាម​វាយ និង​ដាល់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ជាំភ្នែក និង​ផ្ទៃមុខ ។

ភ្លាម​ៗ​ជន​រង​គ្រោះ​បាន​ប្រតាយប្រតប់​បាន​អាវ​ក្រៅពី​ជនសង្ស័យ​ម្នាក់ ក្រោយមក​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេច​ទៅ​បាត់ ខណៈ​ជន​រង​គ្រោះ​បាន​រត់​ដេញ តាម​ពីក្រោយ​ដោយ​ស្រែ​កថា​ចោ​ៗ ប៉ុន្តែ​តាម​មិន​ទាន់​ឡើយ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​រាយការណ៍​ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ស្រាវជ្រៀវ​រក បន្ទាប់​មក​ក៏​បាន​ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

ដោយ​ទទួល​បាន​បណ្តឹង​ពី​ជន​រង​គ្រោះ និង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធ​ឡោះ​ស្នងការ​នគរបាល​ខេត្ត ក្នុង​កា​ទប់ស្កាត់​រាល់​បទល្មើស ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ លោក​វរសេនីយ៍ឯក​សៅ​សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល និង​ប៉ុស្តិ៍រ​ដ្ឋា​បាល​សង្កាត់​ប៉ោយ​ប៉ែ​ត ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​គ្រប់​ច្រកល្ហក ។

មិន​បាន​២​ម៉ោង​ផង ក្នុង​យប់​ដដែល ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​ជាប់​ពេល​កំពុង​ច្រៀង​រាំ​ឪ​ប​ស្រី នៅ​ចំណុច​ខារ៉ាអូខេ​អគារ​ថ្មី ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ​សង្កាត់​ប៉ោយ​ប៉ែ​ត និង​ដកហូត​បាន​ទាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញទៀត​ផង ។

លោក​វរសេនីយ៍ ឯក​សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប្រាប់​ថា​ជន​រង​គ្រោះ និង​ត្រូវ​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ក្រោយ​សាកសួរ​ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ