បំបែកសំណុំរឿងស.ម្លា.ប់មនុស្ស២នាក់យកទៅកប់ក្នុងដីហើយ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីព្រឹថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នេះ…
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីព្រឹថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នេះ…
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីព្រឹថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នេះ បានបង្ហើបឲ្យដឹងថា ករណីឃា.ត.ក.ម្មស.ម្លា.ប់មនុស្សចំនួនពីរនាក់ (ប្រុសម្នាក់និងស្រីម្នាក់) រួចយកទៅកប់ក្នុងដីស្ថិតនៅភូមិសាស្ត្រសង្កាត់៤ ក្រុងព្រះសីហនុ និងក្នុងភូមិសាស្ត្រ ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃ២១ ខែមករា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្តព្រះសីហនុ វែកមុខឃាត់ខ្លួនឃា.ត.ក.រជា
ជនដៃបានហើយ ។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បន្តថា ការបង្ក្រាបនិងវែកមុខឈានដល់ការឃាត់ខ្លួនជនជាឃា.ត.ក.រនោះ គឺដឹកនាំដោយលោកផ្ទាល់ សហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងនោះ មានជនដៃដល់ជាមេខ្លោងទៀតផង និងដកហូតមធ្យោបាយសម្ភារធ្វើសកម្មភាពមួយចំនួនទៀត ។ យ៉ាងណាក្តី ករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណជនជាឃា.ត.ក.រនោះទេ ។
សូមជម្រាបថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ នឹង៣០នាទីយប់ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្តកិច្ចថា គេប្រទះឃើញសា.ក.ស.ព.មនុស្សម្នាក់ ដែលកប់ក្នុងដី(ឃើញជើង) នៅភូមិតាសេក ឃុំអូរឧកញ៉ាងហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្រោយពីទទួលបានព័ត៌មាននោះ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសា.ក.ស.ព ទើបដឹងថា ជាមនុស្សស្រី តែមិនស្គាល់អត្តសញ្ញាណ អាចជាជនជាតិអាស៊ី(ចិន) នឹងមានភិនភាគកំពស់១,៥៥ម៉ែត្រ សក់ពណ៌ទង់ដែង មានសភាពហើម.រលួយ ដៃជាប់ខ្មោះទាំងពីរ ផ្ទៃមុខមានសភាពប៉ោង ស្នាមមុតត្រង់ថ្ងាស ខាងឆ្វេង ក្បាលហើមប៉ោង ខ្នងមានសាក់រូបយន្ត ស្មាខាងឆ្វេងមានសាក់រូបមេអំបៅ ។
ឆ្លងតាមការត្រួតពិនិត្យសាក សព ករណីនេះជាអំពើឃាតកម្ម វាយនិងចា.ក់ស.ម្លា.ប់ ។ ហើយថ្ងៃដដែលនោះដែរ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ក៏បានប្រទះឃើញសា.ក.ស.ពស្ត្រីម្នាក់ទៀត ជាជនជាតិចិនដែរត្រូវឃាតករសម្លា.ប់កប់សា.ក.ស.ពក្នុងដី ស្ថិតនៅភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលនោះគឺជាអំពើឃាតកម្មដូចគ្នា ។
ក្រោយប្រទះឃើញសា.ក.ស.ពស្ត្រីជនជាតិចិនទាំង២ នាក់ត្រូវឃាត.ក.រ.វា.យស.ម្លា.ប់ ដែលពាក់ព័ន្ធទៅនឹងអំពើឃា.ត.ក.ម្មនោះហើយ លោកឧត្តមសេនីទោ ជួន ណារិន្ទ បានប្រើប្រាស់កម្លាំងជំនាញឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ រហូតឈានទៅដ ល់វែកមុខ នឹងឃាត់ខ្លួនមេខ្លោងរួមទាំងជនដៃដល់ផងដែរ ហើយសមត្ថកិច្ចបាននឹងកំពុងបន្តនីតិវិធី ប៉ុន្តែអាចបង្ហាញជនសង្ស័យក្នុងពេលឆាប់ៗនេះ ៕
ចែករំលែកព័តមាននេះ