ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បញ្ជូន​ជំនួយ​វ៉ាក់សាំង​ជាង​៧​លាន​ដូ​ស​ទៅ​​ឱ្យបង់​ក្លា​ដេ​ស

3 ខែ មុន

សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដឹក​ជញ្ជូន​ជំនួយ​វ៉ាក់សាំង៧,៤​លាន​ដូ​ស​បន្ថែម​ទៀត​ទៅ​ឲ្យ​ប្រទេស​បង់​ក្លា​ដេ​ស​ កាលពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អា​មេ​រិ​ក​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP​។ មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ដូច្នេះ​ថា «​ដោយសារ​ការ​ប្តេជ្ញា​ចិត្ត​របស់​អា​មេ​រិ​ក​ក្នុង​ការ​ដើរតួ​ឈានមុខ​គេ​ ដើម្បី​លុប​បំបាត់​កូ​វី​ដ​គ្រប់​ទីកន្លែង អា​មេ​រិ​ក​កំពុង​ដឹក​ជញ្ជូន​វ៉ាក់សាំង Pfizer ៧.៤៣៤.១៨០​ដូ​ស​ទៅ​ឲ្យ​ប្រទេស​បង់​ក្លា​ដេ​ស​»។…

សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដឹក​ជញ្ជូន​ជំនួយ​វ៉ាក់សាំង៧,៤​លាន​ដូ​ស​បន្ថែម​ទៀត​ទៅ​ឲ្យ​ប្រទេស​បង់​ក្លា​ដេ​ស​ កាលពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អា​មេ​រិ​ក​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP​។

Picture

មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ដូច្នេះ​ថា «​ដោយសារ​ការ​ប្តេជ្ញា​ចិត្ត​របស់​អា​មេ​រិ​ក​ក្នុង​ការ​ដើរតួ​ឈានមុខ​គេ​ ដើម្បី​លុប​បំបាត់
​កូ​វី​ដ​គ្រប់​ទីកន្លែង អា​មេ​រិ​ក​កំពុង​ដឹក​ជញ្ជូន​វ៉ាក់សាំង Pfizer ៧.៤៣៤.១៨០​ដូ​ស​ទៅ​ឲ្យ​ប្រទេស​បង់​ក្លា​ដេ​ស​»។

Picture

ការ​ដឹក​ជញ្ជូន​ជំនួយ​នេះ​ធ្វើ​ឡើង​តាម​រយៈ​អង្គការ Covav ដែល​ជា​អង្គការ​ផ្តួចផ្តើម​ចែកចាយ​សកល​។ រហូត​មក​ដល់​ពេល​នេះ ជំនួយ​វ៉ាក់សាំង​របស់​អា​មេ​រិ​ក​ទូ​ទាំង​ពិភពលោក​កើនឡើង​ដល់ ៤០០​លាន​ដូ​ស​។

Picture

អា​មេ​រិ​ក​សន្យា​ផ្តល់​ជំនួយ​វ៉ាក់សាំង១,១​ពាន់​លាន​ដូ​ស​ទៅ​ឲ្យ​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​។ ប្រទេស​ជា​ច្រើន​មក​ហើយ​ដែរ​ធ្លាប់​បាន​ទទួល​ជំនួយ​ដូច​ជា ហ្គា​តេ​ម៉ា​ឡា និង​ប៉ា​ពូ​ញូ​ហ្គី​ណេ​ជាដើម​។

Picture

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែមករា ប្រទេស​បង់​ក្លា​ដេ​ស ដែល​មាន​ប្រជាជន​សរុប​ជាង ១៦០​លាន​នាក់ មាន​អ្នក​ឆ្លង​កូ​វី​ដ​សរុប​ជាង ១,៧៦​លាន​នាក់ និង​ស្លា​.​ប់ ២៨.៣០៨​នាក់​៕ (​យោង​តាម​ប្រភព​៖ AFP)

Picture
Picture