ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង ក្នុងករណីបាក់រលំជើងស៊ីទែនទឹកសង្កត់ពីលើ នៅក្រុងសៀមរាប

3 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​នៅ​ហ្នឹង​កន្លែង​កើតហេតុ ករណី​បាក់​រលំ​ជើង​ស៊ីទែន​ទឹក​សង្កត់ នៅ​ចំណុច​រោង​ចែកចាយ​បណ្តាញ​ប្រ​ព​ន្ធ័​ទឹក​ជូន​អាជីវករ​លក់ដូរ ពេល​រសៀល តាម​ដង​ផ្លូ​អង្គរ​ព្យុ​ង​យូ (​ផ្លូវ​៦០​ម៉ែត្រ​) ស្ថិត​នៅ​ក្រុម​ទី​០៩ ភូមិ…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​នៅ​ហ្នឹង​កន្លែង​កើតហេតុ ករណី​បាក់​រលំ​ជើង​ស៊ីទែន​ទឹក​សង្កត់ នៅ​ចំណុច​រោង​ចែកចាយ​បណ្តាញ​ប្រ​ព​ន្ធ័​ទឹក​ជូន​អាជីវករ​លក់ដូរ ពេល​រសៀល តាម​ដង​ផ្លូ​អង្គរ​ព្យុ​ង​យូ (​ផ្លូវ​៦០​ម៉ែត្រ​) ស្ថិត​នៅ​ក្រុម​ទី​០៩ ភូមិ បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្សាយ ។

Picture

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ណ​ម សុ​នឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្ម​ករលក់ទឹក មាន​ទីលំនៅ​ភូមិ​ត្នា​ត​ពង ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

យោង​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​របស់​សមត្ថកិច្ច​ជំនាញ​ស្ថិត​នៅ​ជិត​រោង​លក់​ស៊ុប តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​(​អង្គរ​ព្យុ​ង​យូ​)​ជា​កន្លែង​ដំឡើង​ស៊ីទែន​ទឹក​សំរាប់​លក់​ចែកចាយ​អោយ​អាជីវករ​លក់ដូរ ។

ជើង​ស៊ីទែន​ទឹក​សង់​អំពី​ដែក V ៤x៤ មាន​បណ្តោយ​២,២០​ម៉ែត្រ​និង​ទទឹង​១,១០​ម៉ែត្រ កំពស់​៣​ម៉ែត្រ ចុះ​ណុះ​ទឹក​២០០០​លី​ត្រ ជើង​ស៊ីទែន​ជា​ប្រភេទ​ដែក​ចាស់​ៗ ។

Picture

ការ​ពិនិត្យ​ស្លាកស្នាម ផ្នែក​ក្បាល ស្នាម​ក្បាល​ខាងក្រោយ​បែក​ហើម​ប៉ោង​ជា​ស្នាម​ស៊ីទែន​ទឹក​សង្កត់​លើ​, ផ្នែក​ដងខ្លួន និង​អវយវៈ​មាន​ស្ថានភាព​ធម្មតា ។

យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ការ​ពិនិត្យ​សព ស្លា​.​ប់​ដោយ​របួស​ក្បាល​ធ្ងន់ធ្ងរ (​ស៊ីទែន​ទឹក​សង្កត់​លើ​) ។

ក្រោយ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕