ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ ស្វាគមន៍ឱ្យមានការសហការគ្នារវាងសារព័ត៌មានកោះសន្តិភាព ទូរទស្សន៍​ជាតិ​កម្ពុជា និង​ទីភ្នាក់ងារ​ព័ត៌មាន AKP

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃ​ទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ ឯកឧត្តម ខៀវ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃ​ទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានអនុញ្ញាត​ឱ្យ​លោកស្រី ថុ​ង សុវណ្ណ​រង្សី ប្រធាន​ក្រុមហ៊ុន​សារព័ត៌មាន «​កោះសន្តិភាព​» ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មានរវាង​សារព័ត៌មាន​ កោះសន្តិភាព ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​​ទីភ្នាក់ងារ​ព័ត៌មាន AKP ។

នៅ​ក្នុង​ឱកាស​នៃ​ការ​សម្តែង​ការ​គួរសម​នេះ​លោកស្រី ថុ​ង សុវណ្ណ​រង្សី បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ខណៈពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២ នេះ សារព័ត៌មាន ​កោះសន្តិភាព មាន​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មានអំពី​អាស៊ាន និង​តួនាទី​របស់​កម្ពុជា​ ជា​ប្រធាន ដើម្បី​ជា​ការ​យល់​ដឹង​ដល់​ស​ធារ​ណ​ជន ។ ដូច្នេះ​សារព័ត៌មាន កោះសន្តិភាព យល់​ឃើញ​ថា វា​ពិតជា​មាន​សារសំខាន់​ណាស់ ដែល​សារព័ត៌មាន កោះសន្តិភាព ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ ទូរទស្សន៍​ជាតិ​កម្ពុជា និង​ទីភ្នាក់ងារ​ព័ត៌មាន AKP ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​អាស៊ាន និង​សកម្មភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ ២០២២ នេះ ។

ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ បាន​កោតសរសើរ​ចំពោះ​សារព័ត៌មាន «​កោះសន្តិភាព​» ដែលវិវត្តន៍​ខ្លួន​បាន​លឿន​តាម​បែប​ឌី​ជី​ថ​ល និង​រក្សាខ្លួន​លើ​វិស័យ​សារព័ត៌មានយ៉ាង​រឹង​មាំ​ល្អរហូតមកដល់សព្វថ្ងៃនេះ ។ ជា​ការ​ឆ្លើយ​តប​ឯកឧត្តម​ក៏​បាន​ស្វាគមន៍ និង​បើក​ទូលាយ​ឱ្យ​មានការ​សហការ​គ្នា​រវាងសារព័ត៌មាន កោះសន្តិភាព ទូរទស្សន៍​ជាតិ​កម្ពុជា និង​ទីភ្នាក់ងារ​ព័ត៌មាន AKP នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ