ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិ​សំរោង សង្កាត់​ផ្សា​រឆ្នាំង ចាប់​មុខរបរ​លក់​លៀ​ស​​ហាល

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ «របរ​លក់​លៀស​ហាលនេះ​ហើ​យ ​គ្រាន់​ចិញ្ចឹម​គ្រួសារ​និង​កូនចៅ​បាន​រៀនសូត្រ»។ នេះជាសម្តីរបស់​ឈ្មោះ​ឈឹម សំណាង អាយុ៣៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង…

ខេត្ត​កំពង់ឆ្នាំង ៖ «របរ​លក់​លៀស​ហាលនេះ​ហើ​យ ​គ្រាន់​ចិញ្ចឹម​គ្រួសារ​និង​កូនចៅ​បាន​រៀនសូត្រ»។ នេះជាសម្តីរបស់​ឈ្មោះ​ឈឹម សំណាង អាយុ៣៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​​​រៀបរាប់ប្រាប់​អ្នកសារព័ត៌​មាន​​ កាល​ថ្ងៃទី​២៨ ​មករា គ្រាដែល​ទៅ​ថត​យក​ព័ត៌មាន​ពី​ស្ថានភា​ពប្រជាពលរដ្ឋកំពុងលាង និង​ស្ងោរលៀស មុន​ពេល​ដាក់​ហាល​លើ​រទេះ ដើ​ម្បី​យក​ទៅ​លក់ ។

បុរស ឈ្មោះ ឈឹម សំណាង ដែល​កំពុង​​​ស្រុះ​លៀស​ដើម្បី​យក​ទៅ​ហាល​លើ​រទេះ​រុញ បាន​និយាយ​ឲ្យដឹង​ទៀតថា គ្រួសារ​គាត់​បា​នប្រកប​មុខរបរ​លក់​លៀស​ហាល​នេះ​ជាង៦ឆ្នាំ​មក​ហើយ ដោយ​ក្នុង១ថ្ងៃ​អាច​រក​កម្រៃ​បាន ពី៤ ទៅ៥ម៉ឺន​រៀល ពី​ការ​លក់​លៀស ចំនួន២ធុង​ស្ពេ​ត្រូ ។ ​ចំណែក​លៀស​ដែល​គាត់​ទិញគឺពី​អ្នកនេសាទ ក្នុង១ធុង​ស្ពេ​ត្រូ ថ្លៃ​ពី៥ ទៅ៦ម៉ឺន​រៀល តាម​លៀស
​តូ​ច ឬ ធំ ហើយ​ពេល​លក់​វិញ ១កំប៉ុង ថ្លៃ២ទៅ៣ពាន់​រៀល ។

ចំពោះ​របៀប​ធ្វើ​លៀស​ហាល​លក់ គឺជា​ដំបូង គាត់​ត្រូវ​យក​លៀស​ទៅ​ត្រាំ​ទឹ់​ក ១យប់ ឬ២យប់ អោយ​អស់​ដី​សិន ។ ក្រោយមក​ត្រូវ​យក​លៀស​ទៅ​ដាក់​ដុះ​លាង​ទឹក ២ ឬ ៣ ដង ទៀត​អោយ​អស់​ដី បន្ទាប់មក​យក​លៀស នេះ​ទៅ​ស្រុះ​ឱ្យ​ឆ្អិន​ល្មម មិន​ឆ្អូ​នពេ​ក​ទេ រួច​យក​វា ទៅ​ប្រឡាក់ អំបិល ស្ករ ប៊ី ចេ ង ម្ទេស ខ្ទឹម រំដេង ដើម្បីឲ្យ​លៀស​មាន​រសជាតិ​ឆ្ងាញ់ ទើប​យក​វា​ទៅ​ហាលថ្ងៃ​លើ​រទេះ​រុញ អោយ​ស្ងួត លុះដល់​ម៉ោង​ប្រមា​ណ១០ព្រឹក ប្រព​ន្ឋ​គាត់​ជា​អ្នក​រុញ​រទេះ​ចេញ​ដើរ​លក់ តាម​ភូមិ​ឃុំ និង​តាម​ទីប្រជុំជន ។


ដោយឡែក ស្រ្តី​ឈ្មោះ ស៊ឹម ណា​រី ដែល​កំពុងយក​អំបិលប្រឡាក់​លៀសបាន​និយាយ​ថា នៅ​ក្នុ ង​ភូមិ​សំរោង​នេះ ប្រជាពលរដ្ឋ​ប្រកបមុខ​របរ​លក់​លៀស​មាន​ប្រមាណ​ជាង២០ ៣០ទៅ​គ្រួសារ ។​ ពួកគាត់ ទាំងនោះ អាច​ប្រកបមុខរបរ​នេះ បានតែ៦ទៅ៧ខែ ក្នុង១ឆ្នាំ ។ ក្រៅពី​ការ​លក់​លៀស​ហាល ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នេះ នៅ​មាន​របរ​ធ្វើស្រែ​ប្រាំង និង​ចំការ​ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា មុខរបរ​លក់​លៀស​ហាល​នេះ ​ក៏​ត្រូវ​ទាមទារភាព​អត់ធ្មត់​ណាស់​ដែរ មិន​ងាយស្រួល​ពេក​ទេ ព្រោះ​ពេល​ចេញ​លក់ ត្រូវ​រុញ​រទេះ​ហាលថ្ងៃ ឬ​បើ​ដាក់​លក់​មួយ​កន្លែ​ង​វិញ ក៍​ត្រូវ​ឈរ ហាលថ្ងៃ​ជាមួយ​លៀស​ដែរ ព្រោះ​ដើម្បី​ឱ្យ​លៀស​ស្ងួត​និង​ឆ្អិន​ល្អ បើ​ពុំ​នោះ​ទេ លៀស​នឹង​សើម ហើយ​ឆ្អាប គ្មាន​រស់​ជាតិ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ