ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បញ្ជា​ត្រួតពិនិត្យ​សមាសភាព​ផ្សំ​ជីគីមី និង​ថ្នាំ​សម្លា.ប់​សត្វល្អិតដែល​អាច​ផលិត​គ្រឿង​ញៀន

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​សមាសភាព​ផ្សំ​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​អាចយ​កមក​លាយឡំ​ផលិត​គ្រឿងញៀន ។ ការ​បញ្ជា​នេះ បន្ទាប់​ពី​សម្តេច​ក្រឡាហោម ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​សមាសភាព​ផ្សំ​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​អាចយ​កមក​លាយឡំ​ផលិត​គ្រឿងញៀន ។

Picture

ការ​បញ្ជា​នេះ បន្ទាប់​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចំពោះ​អ្នក​ដែល​អនុញ្ញាត​ឲ្យ​នាំសារ​ធាតុ​ញៀន​ស្របច្បាប់​១០០​តោន​ចូល​កម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​នៅ​ទីស្តីការក្រសួង​បាន​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​មានការ​រីក​ចម្រើន មាន​ឧត្តមភាព​ក្នុង​ការ​ប្រកួតប្រជែង​បរិ​យា​ប័ន្ន និង​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ឈាន​ទៅ​សម្រេច​បាន​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ ធានា​បាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​កំណើន​កសិកម្ម​ប្រកបដោយ​ចីរភាព រក្សា ឱ្យ​បាន​នូវ​បរិស្ថាន​ធម្មជាតិ ជំរុញ​ការ​ប្រណាំងប្រជែង និង​គោរព​នូវ​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​សមធម៌ ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និន្នាការ​ជំរុញ​ការ នាំ​ចេញ​កសិផល​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​ទស្សន​:​គាំទ្រ​នូវ​លទ្ធផល​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​សម្រេច​បាន ។

Picture

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្តទុកដាក់​ការ​ត្រួតពិនិត្យ​សមាសភាព​ផ្សំ​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​អាចយ​កមក​លាយឡំ​ផលិត​គ្រឿងញៀន ដោយ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​គ្រឿងញៀន​។

ជាង​នេះ ឯកឧត្តម​ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ជំរុញ​ការ​អនុវត្ត​គម្រោង សកម្មភាព ស្រប​តាម​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុង​ការ​រស់នៅ​ជាមួយ​បរិបទ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយ​: 3R (1. Recovery 2. Reform 3. Resilience)​ដែល​ក្នុង​នេះ​រួម​មាន ៖ រៀបចំ​គម្រោង​សាកល្បង​ផ្តល់​ថវិកា​បំពេញបន្ថែម​ទុន​វិនិយោគ (Grant Matthing ចំនួន ៤០% ទៅ​កសិករ ក្រុម​អ្នក​ផលិត​/​សហគមន៍​កសិកម្ម ដែល​វិនិយោគ​លើ​ការ​សាងសង់​ផ្ទះ​កញ្ចក់​/​សំណាញ់​សម្រាប់​ការ​ដាំ​បន្លែ​លើ​ផ្ទៃដី​ចាប់ពី ០.៥​ហិ​កតា និង​កំពង់ ឬ​គ្រោង​នឹង​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឯកជន ឬ​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់ ៤%​។ ជំរុញ​ផលិតកម្ម​គ្រាប់ពូជ​គ្រឹះ (Foundation Seeds) និង​គ្រាប់ពូជ​វិញ្ញាបនបត្រ (Camilisc Seeds) នៃ​ប្រភេទ​ស្រូវ​ក្រអូប (​ផ្ការំដួល និង​សែន​ក្រអូប​) ពូជ​ដំណាំ​ដំឡូង​មី និង​ស្វាយចន្ទី ដែល​មានគុណ​ភាព​ធន់​នឹង​ជំងឺ និង​ការ​ប្រែប្រួល​អាកាសធាតុ តាម​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP)​។

Picture

ពង្រឹងសមត្ថភាព​ក្រុម​ផលិត​សមាគម និង​សហគមន៍​កសិកម្ម និង​ជំរុញ​ការ​អនុវត្ត​កសិកម្ម តាម​កិច្ចសន្យា​លើ​ដំណាំ​ស្វាយ ស្វាយចន្ទី ដំឡូង​មី និង​បន្លែ ។ ពង្រឹង​ការ​ផ្សព្វផ្សាយ​អំពី​ការ​អនុវត្ត​កសិកម្ម​ល្អ និង​ការ​បំពេញ​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ សម្រាប់​ផ្លែស្វាយ មៀន​ប៉ៃលិន ម្រេច ទុរេន និង​ដូងក្រអូប ។

វិនិយោគ​លើ​ទីផ្សារ​បោះ​ដុំ ហេដ្ឋារចនាសម្ព័ន្ធ​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព​-​សុវត្ថិភាព ។ ប្រព័ន្ធ​បញ្ជាក់​ប្រភព​ដើម​ផលិតផល និង​រចនាសម្ព័ន្ធ​គាំទ្រ ដូច​ជា ទូ​ត្រជាក់ តាម​យន្តការ PPP នៅ​លើ​ទីតាំង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​ឯកជន​ដែល​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ប្រមូលផ្ដុំ​បន្ថែមចំនួន​០៣ កន្លែង​សាកល្បង​ក្នុង​ជំហាន​ទី​១ ដូច​ជា តំបន់​ជាយក្រុង​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្ត​ត្បូងឃ្មុំ ។

Picture

ឯក​ឧត្ត​ក៏​បាន​បន្ត​ជំរុញ​ការ​សិក្សា​ស្រាវជ្រាវ​បច្ចេកទេស​ផលិតកម្ម​ដំណាំ​ប​ន្សុ និង​ពង្រីក​ពូជ​ដំណាំ​ដែល​មានគុណ​ភាពល្អ ធន់​ទ្រាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​តម្លៃបន្ថែម​ខ្ពស់ និង​ធ្វើ​ទំនើប​កម្ម​នៅ​តាម​កសិដ្ឋាន សហគមន៍ ស្រប​តាម​ស្ដង់ដា និង​តម្រូវការ​ទីផ្សារ​ផង​ដែរ ៕

សូមរំលេឹក ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលាតត្រដាងថា បញ្ហាចន្លោះប្រហោងជុំវិញការដំឡើងតួនាទី និងឋានន្តរស័ក្តិ ដល់មន្ត្រី