ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ម្នាក់​ស្នើ​ឱ្យ​ប្រហារជីវិត​ខ្លួន​ដោយ​កាំ​ភ្លើ​.​ង បែ​រ​ជា​ត្រូវ​ប្រហារជីវិត​តាម​វី​ធី​ផ្សេង​មួយទៀត

3 ខែ មុន

សហរដ្ឋអាមេរិក ៖ អ្នកទោស​អា​មេ​រិ​ក​ម្នាក់​ក្នុង​រដ្ឋ Oklahoma ដែល​ស្នើ​ឲ្យ​មានការ​ប្រហារជីវិត​គាត់​តាម​រយៈ​ការ​បា​.​ញ់​កាំ​ភ្លើ​.​ង ត្រូវ​

សហរដ្ឋអាមេរិក ៖ អ្នកទោស​អា​មេ​រិ​ក​ម្នាក់​ក្នុង​រដ្ឋ Oklahoma ដែល​ស្នើ​ឲ្យ​មានការ​ប្រហារជីវិត​គាត់​តាម​រយៈ​ការ​បា​.​ញ់​កាំ​ភ្លើ​.​ង ត្រូវ​បាន​ប្រហារជីវិត​ដោយ​ការ​ចា.ក់​ថ្នាំ​ស​ម្លា​.​ប់​។ នេះ​បើ​យោង​តាម​ក្រសួង​កែប្រែ​។

ការ​ប្រហារជីវិត​លើ​លោក Donald Grant ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ មករា ម្សិលមិញ​នេះ នៅ​ម៉ោង១០និង​១៦​នាទី​ព្រឹក​។

ក្នុង​ខែតុលា ឆ្នាំ ២០២១​នេះ រដ្ឋ​បាន​បន្ត​ការ​ប្រហារ​ជី​វិត​តាម​រយៈ​ការ​ចា.ក់​ថ្នាំ បន្ទាប់​ពី​មានការ​ផ្អាក​ចាប់តាំងពី​ឆ្នាំ ២០១៤​មក​។

លោក Donald Grant ព្រមទាំង​អ្នកទោស​ម្នាក់​ទៀត​ឈ្មោះ Gibert Postelle បាន​ស្នើ​សុំ​ចៅក្រម​សហព័ន្ធ​ជួយ និង​អនុញ្ញាតឲ្យ​មានការ​ប្រហារជីវិត​ពួក​គេ​តាម​រយៈ​ការ​បា​.​ញ់​កាំភ្លើង​ជា​ជាង​ការ​ចា.ក់​ថ្នាំ​ស​ម្លា​.​ប់​។ ប៉ុន្តែ​ចៅក្រម​បាន​បដិសេធ​ការ​ស្នើ​សុំ​នោះ​។

មេធាវី​ការពារ​ក្តី​របស់​ឧ​ក្រិ​.​ដ្ឋ​ជន Donald Grant បាន​ប្តឹង​ទៅ​កាន់​តុលាការ​កំពូល​អា​មេ​រិ​ក ប៉ុន្តែ​ចៅ​ក្រុម​បាន​បដិសេធ​សំណើរ​នោះ​។

សូម​រម្លឹក​ថា Donald Grant ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​ពាក់ព័ន្ធ​នឹង​កា​រស​ម្លា​.​ប់​លើ​មនុស្ស ២​នាក់​កាលពី​ឆ្នាំ ២០០១​។

កាលពី​ថ្ងៃ​ទី ៣០ ខែ​វិ​ច្ឆ​ការ ឆ្នាំ ២០២១​កន្លង​ទៅ​នេះ ក្រុមប្រឹក្សា​លើកលែងទោស​រដ្ឋ Oklahoma បាន​បោះ​ឆ្នោត​ដោយ​សំឡេង ៤ ទល់​នឹង ១ ប្រឆាំង​នឹង​ការ​ផ្តល់​អនុសាសន៍​សម្រាប់​សម្រាលទោស​ដល់​លោក Donald Grant​។ ប៉ុន្តែ​មេធាវី​របស់​លោក​អះអាង​ថា ទោះបី​កូនក្តី​របស់​ខ្លួន​បាន​សារភាព​ពី​កំហុស​ស​ម្លា​.​ប់​មនុស្ស ២​នាក់​ក្តី គាត់​មិន​គួរ​ត្រូវ​បាន​ប្រហារជីវិត​ឡើយ ព្រោះ​គាត់​មាន​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​៕ (​យោង​តាម​ប្រភព​៖ CNN)

Picture
Picture
Picture
Picture