ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​៨​នាក់ ​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ទាំង​កណ្តាល​យប់​អធ្រាត្រត្រូវ​បាន​ទា​ហាន​ឈុត​ខ្មៅ​ឃាត់

3 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ចំនួន​០៨​នាក់ លួច​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ត្រូវ​បាន​ទា​ហាន​ឈុត​ខ្មៅ​ឃាត់​ទាំង​កណ្តាល​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រៈ​កែវ ប្រទេស​ថៃ…

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ចំនួន​០៨​នាក់ លួច​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ត្រូវ​បាន​ទា​ហាន​ឈុត​ខ្មៅ​ឃាត់​ទាំង​កណ្តាល​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រៈ​កែវ ប្រទេស​ថៃ ឈម​ភូមិ​ក្បាល​ទំនប់ ឃុំ​.​ស្រុក​ម៉ា​ឡៃ ។

Picture

លោក​វរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​កា​ពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ប្រាប់​ថា ៖ មាន​ពលករ​ខ្មែរ​ចំនួន​០៨​នាក់ ស្រី​០៣​នាក់ កុមារ​២​នាក់ ត្រូវ​បាន​ទា​ហាន​ឈុត​ខ្មៅ​ថៃ​ឃាត់​ទាំង​កណ្តាល​យប់​រំលង​អធ្រាត្រ​នៅ​ពេល​ដែល​ពលករ​ខ្មែរ​បាន​លួច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ។

Picture

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទា​ហាន​ឈុត​ខ្មៅ​ថៃ​បាន​ឃាត់​ពលករ​ខ្មែរ​ហើយ​បាន​នាំ​យក​ទៅ​សាកសួរ​តាម​ចម្លើយ​សារភាព​ពី​ពលករ​ខ្មែរ​គឺ​ពួក​គាត់​បាន​លួច​ឆ្លង​ដែន តាម​រយៈ​មេខ្យល់​ខ្មែរ​ដែល​បាន​នាំ​ឆ្លង​ដែន​ទាំង​កណ្តាល​យប់​រំលង​អធ្រាត្រ​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដើម្បី​រង​ចាំ​មេខ្យល់​ថៃ​យក​ឡាន​មក​ទទួល​នៅ​ព្រំដែន​ត្រូវ​បាន​ទា​ហាន​ថៃ​ឃាត់ខ្លួន​ដោយ​ពួក​គាត់​បាន​លួច​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​ថៃ តាម​រយៈ​មេខ្យល់​នាំ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​ប៉ា​ង​កក​ប្រទេស​ថៃ​ក្នុង​១​នាក់​តម្លៃ​៧.០០០​បាត ។

Picture

លោក​វរៈសេនីយ៍ឯក សួង សៅ បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​ដែល​ទា​ហាន​ឈុត​ខ្មៅ​ថៃ​ឃាត់​ពលករ​ខ្មែរ​ចំនួន​០៨​នាក់ ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រៈ​កែវ​ប្រទេស​ថៃ ដើម្បី​អនុវត្តន៍​ច្បាប់​បន្ត​ហើយ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ក៏​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មេខ្យល់​បោកប្រាស់​ពលករ​នាំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

Picture