ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​រះ​ម៉ូតូ​៣​គ្រឿង ដុំ​ថ្ម ជ្រុ​ញ និង​ដំបង​ហោះ​ចូល​រថយន្ត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ បើករថយន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង មិន​ព្រម​ឈប់​ ហើយ​​ព្យាយាម​បើក​រត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទប់​កំហឹង​លែង​បាន នាំ​គ្នា​យក​ដុំ​ថ្ម និង ជ្រុ​ញ​ ព្រម​ទាំង​ដំបង​គប់​ហោះ​ចូល​ក្នុង​រថយន្ត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ បើករថយន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង មិន​ព្រម​ឈប់​ ហើយ​​ព្យាយាម​បើក​រត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទប់​កំហឹង​លែង​បាន នាំ​គ្នា​យក​ដុំ​ថ្ម និង ជ្រុ​ញ​ ព្រម​ទាំង​ដំបង​គប់​ហោះ​ចូល​ក្នុង​រថយន្ត បណ្តាល​ឲ្យ​បែក​មុខ​អ្នកបើកបរ​រង​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ មុខ​សាកលវិទ្យាល័យ និង មន្ទីរពេទ្យ​សែន​សុខ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ស្រវឹងស្រា​ជោគ​ជាំ​ម្នាក់​បើករថយន្ត​ម៉ាក TOYOTA PRADO ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2I-8897 តាម​បណ្តាល​ផ្លូវ​លេខ​១៩៨៦ ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​រេ​ពេញ​ផ្លូវ លុះ​មក​ដល់​មុខ​សា​លក​វិទ្យាល័យ និង មន្ទីរពេទ្យ​សែន​សុខ រថយន្ត​បាន​ទៅ​បុក​ពីក្រោយ​ម៉ូតូ​វី​វ៉ា ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 1B-8717 ជិះ​ស្រប​ទិស​គ្នា​ដោយ​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល ប៉ុន្តែ​ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​មិនដឹង​ថា ខ្លួន​បើករថយន្ត​ទៅ​បុក​គេ ទើប​បន្តដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​មុខ​ភោ​ជនី​យដ្ឋា​ន តា​យ​តា​យ ក៏ទៅ​បុក​ពីក្រោយ​ម៉ូតូ​ស្មា​ស់ រី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-0930 មួយ​គ្រឿង​ទៀត ជា​របស់​អ្នកគ្រូ​ភាសា​ម្នាក់ ខ្ទាត​មនុស្ស​ចេញ​រង​របួសស្រាល​ទៀត តែ​មិន​បាន​ឈប់ ក៏​បន្តដំណើរ​ទាំង​មាន​ម៉ូតូ​របស់​អ្នកគ្រូ​ភាសា​បាន​ជាប់​នៅ​ក្រោម​រថយន្ត​អូស​តាម​ផ្លូវបែក​ផ្កាភ្លើង​ព្រាត ខណៈ​ពេល​ដែល​បើក​រត់​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ជា​ម៉ូតូ​របស់​អ្នក​រត់​ឌុ​បម្នាក់​ដែល​អង្គុយ​ចាំ​ម៉ូយ​នៅ​មុខ​ខារ៉ាអូខេ និង​សណ្ឋាគារ ហេ​វិ​ន រង​ការ​ខូ​ត​ខាត សំណាង​មនុស្ស​លោត​ចេញ​ទាន់ រង​របួសស្រាល ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា បន្ទាប់​ពី​អ្នកបើកបរ​ស្រវឹង​បើករថយន្ត​បុក​ម៉ូតូ​៣​គ្រឿង​បន្តបន្ទាប់​គ្នា​ហើយ​នៅ​តែ​មិន​ព្រម​ឈប់​ដោះស្រាយ ហើយ​ព្យាយាម​បើក​រត់​រហូត​ដល់​ចំណុច​ស្តុ​ប​ផ្លូវ​លេខ​៥៩៨ កែង​ផ្លូវ​លេខ​១៩៨៦​ទើប​រថយន្ត​ទៅ​មុខ​លែង​រួច ក៏​ត្រូវ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​ឃើញ​ហេតុការណ៍ មានចិត្ត​ខឹងសម្បារ​បាន​នាំ​គ្នា​យក​ដុំ​ថ្ម ជ្រុ​ញ ដំបង មក​វាយ និង គប់​កម្ទេច​រថយន្ត ព្រម​គប់​ទៅ​លើ​បុរស​អ្នកបើកបរ​រថយន្ត បណ្តាល​បែក​កញ្ចក់​ហោះ​ទៅ​ត្រូវ​អ្នក​បើករថយន្ត​បែក​មុខ​បែក​មាត់ រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា និង​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​មក​ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​នាំ​អ្នកបើកបរ​រថយន្ត​ទៅ​ជាមួយ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់  ៕