ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារយោធាពិការ​សុំបើក​ប្រាក់​បៀ​វត្សរ៍តាំង​​ពី​គាត់​​រស់​​រហូត​ស្លា.ប់​​ នៅតែ​អត់បាន ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ៖ ស្ត្រី២នាក់​ម្តាយកូន​នៃ​គ្រួ​សា​រមួយ​បាន​អំពាវ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ ​ពិសេស​រាជរដ្ឋាភិបាល​មេត្តា​ជួយ​ពួកគាត់​ផង ​ព្រោះ​ប្តី​ជា​អ​តី​តយោធិន​ពិការ​ មិនដែល​ទទួល​បាន​ប្រាក់​បៀ​វត្សរ៍ទេ ​ក្រោយ​ធ្លាក់ខ្លួន​ពិការ​ដោយសា​រសង្រ្គាម ​មិន​តែ​ប៉ុណ្ណោះ ​​រស់នៅ​ទាំង​វេទនា​ សូម្បី​ផ្ទះ​និង​ដី​ក៏គ្មាន ​ខណៈ​បុរស​ជា​ប្តី​បាន​ស្លា.ប់​ចោល​ទៀត…


ខេត្ត​បន្ទាយមានជ័យ៖ ស្ត្រី២នាក់​ម្តាយកូន​នៃ​គ្រួ​សា​រមួយ​បាន​អំពាវ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ ​ពិសេស​រាជរដ្ឋាភិបាល​មេត្តា​ជួយ​ពួកគាត់​ផង ​ព្រោះ​ប្តី​ជា​អ​តី​តយោធិន​ពិការ​ មិនដែល​ទទួល​បាន​ប្រាក់​បៀ​វត្សរ៍ទេ ​ក្រោយ​ធ្លាក់ខ្លួន​ពិការ​ដោយសា​រសង្រ្គាម ​មិន​តែ​ប៉ុណ្ណោះ ​​រស់នៅ​ទាំង​វេទនា​ សូម្បី​ផ្ទះ​និង​ដី​ក៏គ្មាន ​ខណៈ​បុរស​ជា​ប្តី​បាន​ស្លា.ប់​ចោល​ទៀត ​។

​គ្រួ​សារ​មួយ​នេះ​ ស្ត្រីជា​ម្តាយ​ឈ្មោះ​គី គឹ​ម​សៀន ​អាយុ៥៧ឆ្នាំ​ និង​កូនស្រី​អាយុ១៩ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ក្នុង​សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែត​។​ ស្ត្រីជា​ម្តាយ​បាន​រៀបរាប់​ថា ​ប្តី​របស់​គាត់​ឈ្មោះ​ម៉ោញ តាំង ​អាយុ៥៨ឆ្នាំ ​អ​តី​តជា​យោធា​កងពល​លេខ១២ បច្ចុប្បន្ន​កង​ពល​​តូច​ថ្មើ​ជើងលេខ៥១ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ​។

​គាត់​បន្ត​ថា ​ប្តី​គាត់​បាន​ចូល​ធ្វើយោធា​តាំងពី​ឆ្នាំ១៩៨៣ ហើយ​នៅ​ឆ្នាំ១៩៩៦ ប្តី​គាត់​បាន​ជួប​គ្រោះ​អកុសល​ជាន់​មីន​របួស​ដាច់ជើង​ខាងឆ្វេង​នៅ​សមរភូមិ​ចំ​ណុ​ចបឹងប្រ​ម៉ា​ ក្នុង​ភូមិ​សន្តិភាព ​ឃុំ​ទួលពង្រ ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ ។​ ស្ត្រី​ខាងលើ​បន្ត​ថា​ក្រោយ​ជួប​គ្រោះថ្នាក់​ពីឆ្នាំ១៩៩៦ដល់១៩៩៨ ប្តី​គា​ត់ក៏​ធ្លាក់ខ្លួន​ឈឺធ្ងន់​ធ្វើឲ្យ​គ្រួ​សា​រជួប​កា​លំបាក​ទាំង​ថ​វិកាមើល​ថៃ​ជំងឺ និង​ជីវ​ភាព​។​

នៅ​ឆ្នាំ២០១០ ក្រោយជំងឺ​បាន​ធូរស្រាល ​ប្តី​គាត់​បាន​វិល​ទៅ​អង្គភាព​វិញ​ ដើ​ម្បី​សុំ​បើកប្រាក់​បៀ​វត្សរ៍ បែរ​ជា​គេ​ប្រាប់​ថា ឈ្មោះ​យោធា​របស់​គាត់​គេ​លក់​ឲ្យ​អ្នក​ផ្សេង​ហើយ​ ។ ​ស្ត្រី​រូប​នេះ​បន្ត​ថា ​ប្តី​គាត់​បាន​ស្លា.ប់​ថ្ងៃទី២៨ ខែតុលា ​ឆ្នាំ២០២០ ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គលបូរី​ ។ ​ស្រ្តី​ខាងលើ​បញ្ជាក់​ថា ​ប្តី​គាត់​មុន​ស្លា.ប់​បាន​ស្វះស្វែង​រក​កា​អន្តរាគមន៍​សុំ​ប្រាក់​បៀ​វត្សរ៍​ឡើង​វិញ​ ដោយ​ដាក់ពាក្យ​ស្នើសុំ​តាំងពី​ថ្នាក់​មូលដ្ឋាន ​រហូតដល់​មន្ទីរសង្គមកិច្ច​អតីត​យុទ្ធជន ​និង​យុវ​និ​តិ​សម្បទា​ខេត្ត​ប៉ុន្តែ​មកទល់​ពេល​នេះ​គ្មាន​បាន​លទ្ធផល​អ្វី​បន្តិច​ឡើយ​។

​ស្ត្រី២នាក់​ម្តាយកូន​បាន​អំពាវនាវ​សុំ​ថ្នាក់ដឹកនាំ​មេត្តា​ជួយ​គ្រួ​សារ ​ពួកគាត់​ឲ្យបាន​ទទួល​ប្រាក់​បៀ​វត្សរ៍​ប្តី​និង​ឪពុក​ពួកគាត់​ដែល​បាត់បង់​ជាច្រើន​ឆ្នាំ​ យក​មក​ដោះស្រាយ​ជី​វភាព​គ្រួ​សា​ផង​ ព្រោះ​បច្ចុប្បន្ន​ដី​និង​ផ្ទះ​ក៏គ្មាន​នៅ​ ហើយ​រស់​អាស្រ័យ​លើ​អ្នកស្រុក​ជួយ​តែប៉ុណ្ណោះ​។​

ជុំ​វិញ​ករណីនេះ​ លោក​ណុប ​ចាន់​ថុ​ល ប្រ​ធាន​ការិយាល័យរដ្ឋបាល​នៃ​មន្ទីរសង្គមកិច្ច​អ​តី​តៈ​យុទ្ធជន​ និង​យុវ​និ​តិ​សម្បទា​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ កន្លងមក​ ឈ្មោះ​ម៉ោញ ​តាំង​ ជា​យោធិន​ពិការ​ខាងលើ​ បាន​ដាក់​សំ​ណើ​រក​កិច្ច​អន្តរាគមន៍​ស្នើសុំ​បើកប្រាក់​បៀ​វត្សរ៍​​យោធិន​ពិការ​ពី​មូលដ្ឋាន​រហូតដល់​ខេត្ត​មែន​ ។ ​មន្ត្រី​រូប​នេះ​ប្រាប់​ថា​ បញ្ហា​នេះ​អង្គភាព​លោក​បាន​យកចិត្ត​ទុកដាក់​ជួយ​បញ្ជាក់​ពី​ភាព​ពិការ​និង​ជួយ​សា​ហ៊ុយ​គាត់​ចុះឡើង​នា​ពេល​កន្លងមក​ណាស់​ដែរ​។​

មន្ត្រី​ដដែល​បន្ត​ថា​ មែនទែន​ទៅ​ គាត់​អត់មាន​របប​គោលនយោបាយ​នៅ​មន្ទីរសង្គមកិច្ច​ខេត្ត​បន្ទាយមានជ័យ​ទេ​ ហើយ​តាម​សាក​សួរ​យោធា​រូប​នេះ ​ក្រោយ​គាត់​ពិការ​បាន​ទៅ​ព្យាបាល​នៅ​ទីក្រុង​ភ្នំពេញ​ និង​បន្ទាប់មក​ បាន​ទៅ​រស់នៅ​ឯ​ស្រុកំ​ណើ​ត​។​លោក​ថា ​ករណីនេះ​បើសិន​ក្រោយ​គាត់​ពិការ​ក្រសួងការពារជាតិ,ក្រសួងមហាផ្ទៃ ​ដែល​ជា​អង្គភាព​ដើម​របស់​គាត់​ផ្ទេរ​ឈ្មោះ​គាត់​ឲ្យ​មន្ត្រី​អនុវត្តន៍​នៅ​ខេត្ត​បន្ត​ទើប​អាច​ជួយ​បាន​ហើយ​ថា បើ​អត់មាន​ឯក​សា​អីចឹង​ខាង​លោក​មិន​អាច​សុំ​បើក​ថ​វិកា​ពី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជូន​គាត់​បានទេ​។​

ជុំវិញ​ករណីនេះ​ទៀត កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​ទៅ​អង្គភាព​ដើម​របស់​យោធិន​ពលី​ខាងលើ ​ដើម្បី​សុំ​បំភ្លឺ​បានទេ​ ព្រោះ​មិន​ស្គាល់​លេខទូរស័ព្ទ ។

ព័ត៌​មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ