ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សើម​ៗ…! លោក​ចោរប្លន់​ម៉ូតូ​មួយទៀត​បាន​សម្រេច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​និង​៥១​នាទី​យប់ ថ្ងៃ​ទី​១១ ខែកក្កដា​នេះ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​និង​៥១​នាទី​យប់ ថ្ងៃ​ទី​១១ ខែកក្កដា​នេះ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជិត​បន្ទាយ​ទាហាន ភេរវកម្ម​)​មាន​ករណី​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ដោយ​សុវត្ថិភាព​។ ប្រភព​ពី​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា រូបគេ​ជា​ជន​រង​គ្រោះ​ឈ្មោះ ភឹ​ម អូន អាយុ​២១​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​។ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ខៃ ប្រសិទ្ធ អាយុ​២១​ឆ្នាំ ជា​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ជន​រង​គ្រោះ​ទាំង​២​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​ដូច​គ្នា​។  ជន​រង​គ្រោះ​បាន​ប្រាប់​បន្ត​ថា គេ​ទាំង​២​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​មើល​ក្មួយ​ឈឺ នៅ​មន្ទីរពេទ្យ គន្ធ បុប្ផា ។

ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​លេចមុខ​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ហើយ​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ បង្ក​ឲ្យ​មាន​របួស​ស្នាម​ពេញ​ខ្លួន ទើប​ដក​កាំភ្លើង​បាញ់ ឡើង​លើ រួច​ក៏​ជិះ​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ រីឯ​ម៉ូតូ​ដែល​បាត់​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ មួយ​គ្រឿង​ពាក់​ស្លាក​លេខ ស្វាយ​រៀង ២៥៤២ ។ ប​ច្ច​ប្បន្ន​សមត្ថកិច្ច​កំពុង​តែ​កត់​កំណត់ហេតុ កសាង​សំណុំរឿង ដើម្បី​ស្វែងរក​ជនសង្ស័យ​ដែល​បាន​យក​ម៉ូតូ ជន​រង​គ្រោះ មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕