ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរឆក់​០៣​នាក់ ធ្លាប់​ជាប់គុក​ព្រៃ​ស ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់បញ្ជូន​ទៅ​តុលាការ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០៣​នាក់…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០៣​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ដៃ កាលពី​ពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​សាលារៀន IU ស្ថិត​នៅ​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង ០៣​នាក់ រួម​មាន ៖
១-​ឈ្មោះ សុខ សុវណ្ណ​ឧត្តម​រង្សី ហៅ តូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខ​របរ​ដឹក​ឥ​វ៉ា​ន់ ស្រុក​កំណើត រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។
២-​ឈ្មោះ ទឹម ពុធ​សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានមុខ​របរ​ជាង​ជួសជុល​រថយន្ត ស្រុក​កំណើត រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។
៣-​ឈ្មោះ យេ​ន វ៉ា​ន់​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​មុខរបរ​លក់ដូរ ស្រុក​កំណើត ខេត្តកំពត ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទួល​ពពែ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ អាវុធហត្ថ​ខណ្ឌ​កំ​បូល និង​អាវុធហត្ថ​ស្រុក​អង្គស្នួល បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៣​នាក់ នៅ​ចំណុច​មាត់​ស្ទឹង ភូមិ​ប្រាំបី​មុំ ស្រុក​អង្គស្នួល ខេត្តកណ្តាល យក​មក​ធ្វើការ​សាកសួរ ។

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ បាន​សារភាព​ឲ្យ​ដឹង​ដូច​គ្នា​ៗ​ថា ពួក​ខ្លួន និង​បក្ខពួក​ផ្សេង​ទៀត បាន​ចូលរួម​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។ បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេច​ខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត ។ ចំណែក​វត្ថុ​តាង​ទូរ​សព្ទ​ដៃ បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ។

-ជនសង្ស័យ​ឈ្មោះ សុខ សុវណ្ណ​ឧត្តម​រង្សី ហៅ តូ ជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​រូបគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស ចំនួន​០៣​ឆ្នាំ​មក​ហើយ ។
-ជនសង្ស័យ ទឹម ពុធ​សំណាង ជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​ជាង​២​ឆ្នាំ ៕

Picture
Picture
Picture
Picture