ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ ណែនាំ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាជីវកម្ម​ទាំងអស់ រក្សា​តម្លៃ​ដើម នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ បាន​ចេញ​សេចក្តីណែនាំ ស្តី​ពី​ការ​រក្សា​សន្តិសុខ របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ធានា​សុវត្ថិភាព ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាម ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ​ទី​៣១ ខែមករា ដល់​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២ ។

ក្នុង​សេចក្តីណែនាំ ចំនួន ១០​ចំណុច ក្នុង​នោះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ស្នើ​បងប្អូន​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាជីវកម្ម​ទាំងអស់ រក្សា​តម្លៃ លក់​ឲ្យ​បាន​សមរម្យ និង​បម្រើសេវា​កម្ម​ជូន​ភ្ញៀវ​ឲ្យ​បាន​ល្អ ។ ដោយឡែក​ប្រតិបត្តិ​ករ​ទូក​ទេសចរណ៍​កម្សាន្ត​លើ​សមុទ្រ និង​ទូក​ដឹក​ជ​ញ្ចូ​ន​ទាំងអស់ ត្រូវ​រក្សា​បរិមាណ​ចំនួន​អ្នកដំណើរ​ជា​មធ្យម និង​ផ្តល់​អាវ​ពោង​សុវត្ថិភាព ដល់​អ្នកដំណើរ​ក្នុង​ពេល​ធ្វើ​ដំណើរ​លើ​ផ្ទៃសមុទ្រ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សង្ឃឹម​ជឿជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ អនុវត្ត​ខ្លឹមសារ​សេចក្តីណែនាំ​នេះ ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ។

សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ទាំង ១០​ចំណុច មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ