មនុស្ស១៤នាក់ ស្រែកស្ទើរលស់ព្រលឹងគ្រប់ៗគ្នា
ខេត្តស្វាយរៀង ៖ មនុស្សប្រុសស្រី១៤នាក់ភ័យស្រែកស្ទើរលស់ព្រលឹងគ្រប់ៗគ្នាដោយសារតែម៉ូតូ១គ្រឿងបានបើកឆ្លងកាត់ផ្លូវធ្វើឲ្យអ្នកបើកបររថយន្តទេសចរណ៍បើកគេចចេញរហូតធ្លាក់វាលស្រែ
ខេត្តស្វាយរៀង ៖ មនុស្សប្រុសស្រី១៤នាក់ភ័យស្រែកស្ទើរលស់ព្រលឹងគ្រប់ៗគ្នាដោយសារតែម៉ូតូ១គ្រឿងបានបើកឆ្លងកាត់ផ្លូវធ្វើឲ្យអ្នកបើកបររថយន្តទេសចរណ៍បើកគេចចេញរហូតធ្លាក់វាលស្រែ
ខេត្តស្វាយរៀង ៖ មនុស្សប្រុសស្រី១៤នាក់ភ័យស្រែកស្ទើរលស់ព្រលឹងគ្រប់ៗគ្នាដោយសារតែម៉ូតូ១គ្រឿងបានបើកឆ្លងកាត់ផ្លូវធ្វើឲ្យអ្នកបើកបររថយន្តទេសចរណ៍បើកគេចចេញរហូតធ្លាក់វាលស្រែ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤១-១៤២ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្តទេសចរណ៍ម៉ាក KIA ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-3591 របស់ក្រុមហ៊ុន ភ្នំពេញសូរិយាដឹកជញ្ជូនអ្នកដំណើរ បើកបរដោយបុរសម្នាក់ឈ្មោះ អែម នី អាយុ៥៤ឆ្នាំ បានធ្វើដំណើរពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងល្បឿនមធ្យម ដែលនៅលើរថយន្តនោះមានអ្នកដំណើរ ប្រុសស្រី១៣នាក់ រួមនឹងអ្នកបើកបរម្នាក់ទៀតសរុបទាំងអស់១៤នាក់ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូ១គ្រឿងមិនចាំម៉ាក បានបើកឆ្លងកាត់ផ្លូវ បណ្ដាលឲ្យអ្នកបើករថយន្តទេសចរណ៍ជាន់ហ្វ្រាំង ហើយបើកគេចដើម្បីកុំឲ្យបុកម៉ូតូនោះ ក៏ជ្រុលចង្កូតធ្លាក់ទៅវាលស្រែ ធ្វើឲ្យម្នាក់ៗនាំគ្នាភ័យស្រែកឡើងស្ទើរលស់ព្រលឹងគ្រប់ៗគ្នា តែសំណាងល្អមិនមានអ្នកណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ ខូចខាតតែរថយន្តប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ