ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុ​យ សែ​ម ​៖​ កម្ពុជា​ជា​​ប្រទេស​មាន​សន្តិភាព​ ក្នុង​​ចំណោម​​ប្រទេស​​អាស៊ាន

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នា​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ​ជិត​មួយ​ពាន់​នាក់ នៅ​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នា​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ​ជិត​មួយ​ពាន់​នាក់ នៅ​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​សន្តិភាព​ក្នុង​ចំណោម​ប្រទេសអាស៊ាន ហើយ​សន្តិភាព​នេះ​គឺ​បាន​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា ។

ម្យ៉ាងវិញទៀត ដោយសារ​យើង​ជ្រើសរើស​អ្នកដឹកនាំ​ត្រូវ គឺ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ។ បើ​យើង​ជ្រើសរើស​ខុស​ដូច​កាល លន់ ន​ល់ និង​ប៉ុ​ល ពត នោះ​ប្រទេស​កម្ពុជា​យើង​ប្រាកដជា​វិល​ទៅ​រក​ភាព​អន្តរាយ​ទៀត​ជា​មិន​ខាន ។ ដោយសារ​ប្រទេស​មាន​សុខ​សន្តិភាព​បែប​នេះ​ហើយ ទើប​យើង​អាច​កសាង​បាន​អ្វី​ៗ​គ្រប់​បែប​យ៉ាង​លើ​គ្រប់​វិស័យ និង​ធ្វើ​ឲ្យ​បណ្ដា​​ប្រទេស​នានា​លើ​សកលលោក​ស្ងើចសរសើរ​ទៀត​ផង ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ហើយ​ក៏​ដោយសារ​តែ​សេរីភាព​ខ្លាំង​ពេក​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ជន​និង​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​ធ្វើ​អ្វី​ៗ​ស្រេច​តែ​នឹង​ចិត្ត មិន​គោរព​ច្បាប់ បង្ក​ភាព​អនាធិបតេយ្យ​ចលាចល​ដល់​សង្គម ។ ពី​មុន យើង​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់​ជា​អ្នក​សង្គ្រោះ​ប្រជាជន​ឲ្យ​រួច​ផុត​ពី​របប​ប៉ុ​ល ពត និង​ស្ដារ​ប្រទេស​ពី​បាតដៃ​ទទេ ឲ្យ​មាន​អ្វី​ៗ​ឡើង​វិញ​ទាំងអស់ ។ ផ្លូវ​កៅស៊ូ និង​អគ្គិសនី​មាន​ដល់​ជនបទ ដែល​តាំងពី​ដូនតា​យើង​មក​មិន​ដែល​មាន​ទេ ។

ចំណែក​គណបក្ស​នយោបាយ​វិញ កាល​ប្រទេស​មាន​សង្គ្រាម​មិនដឹង​សម្ងំសុខ​នៅ​ទីណា​ទេ លុះ​ពេល​ចប់​សង្គ្រាម ស្រាប់តែ​មាន​គណ​បក្ស​ជា​ច្រើន​ចូល​មក​ប្រកួតប្រជែង ចង់​ដឹកនាំ​ប្រទេស​បែប​ប្រជាធិបតេយ្យ ហើយ​បាន​ឃោសនា​ទាំង​ភូត​កុហក​បោកប្រាស់​ប្រជា​ជន​ឲ្យ​ប្រជាជន​បោះ​ឆ្នោត​ឲ្យ លុះ​ពេល​ចាញ់ឆ្នោត​បាត់​មុខ​អស់រលីង​។