ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក្សា​គម្លាត​២​ម៉ែត្រ​ពី​គ្នា​! តែ​ចិន​ផលិត​ស្រោមអនា​ម័យ​ពិសេស​សម្រាប់​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង

3 ខែ មុន

ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​ផលិត​ស្រោមអនាម័យ​សម្រាប់​អត្ត​ព​លិ​ក និង​អ្នក​ពាក់ព័ន្ធ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ

ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​ផលិត​ស្រោមអនាម័យ​សម្រាប់​អត្ត​ព​លិ​ក និង​អ្នក​ពាក់ព័ន្ធ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ បើ​ទោះបីជា​ប្រទេស​នេះ បាន​ដាក់​ចេញ​វិធានការ​រក្សា​គម្លាត​សង្គម​ដ៏​តឹង​រឹង​ក្នុង​បំណង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។

អ្នក​រៀបចំ​បាន​ប្រាប់ Reuters កាលពី​ថ្ងៃ​ទី​២៥ ខែមករា ថា អង្គភាព​ដែល​ទាក់ទង​នឹង​អូ​ឡាំ​ពិ​ក​ទាំងអស់​នឹង​ផ្តល់​ជូន​ស្រោមអនាម័យ​ដោយ​ឥត​គិតថ្លៃ​ក្នុង​ពេលវេលា​សម​ស្រប​ដល់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ចូល​មក​កន្លែង​ស្នាក់​នៅ ដែល​ស្ថិត​ក្នុង​តំបន់​ក្រោម​ការ​រៀបចំ និង​គ្រប់គ្រង​របស់​ខ្លួន​។

ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ខាង​មុខ ដែល​ធ្វើ​នៅ​ទីក្រុង​ប៉េ​កាំ​ង និង​ទីក្រុង Zhangjiakou នៅ​ក្បែរ​នោះ ខណៈ​អត្ត​ព​លិ​ក និង​បុគ្គលិក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បាន​បំបែក​ចេញពី​សាធារណជន​ទូទៅ​។

ទោះ​យ៉ាងណា អ្នកកាសែត​ដែល​ចូល​ទៅ​ដល់​សណ្ឋាគារ Guizhou បាន​ប្រទះ​ឃើញ​ស្រោមអនាម័យ​៥​ប្រអប់​ដាក់​នៅ​តាម​បន្ទប់​នីមួយ​ៗ ដែល​មាន​ពណ៌​ផ្សេង​គ្នា​ជាមួយ​រចនា​បទ​រូប​ចង្កៀងគោម​បុរាណ​ចិន​ផង​ដែរ​។ អ្នក​រៀបចំ​មិន​បាន​បញ្ជាក់​ភ្លាម​ៗ​ថា តើ​ស្រោមអនាម័យ​ប៉ុន្មាន​ដែល​ពួក​គេ​នឹង​ចែកចាយ​នោះ​ទេ​។ ប៉ុន្តែ​បើ​យោង​តាម​សៀវភៅ Playbook ស្តី​ពី​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩ សម្រាប់​បុគ្គលិក និង​អត្ត​ព​លិ​ក ត្រូវ​បាន​ណែនាំ​ឱ្យ​កាត់​បន្ថយ​ការ​ឱប ចាប់ដៃ​គ្នា ជា​ពិសេស​រក្សា​គម្លាត​សង្គម​យ៉ាង​ហោច​២​ម៉ែត្រ​ពី​គ្នា​។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​លើក​ទី​១​ឡើយ ដោយ​វត្តមាន​ស្រោមអនាម័យ​ត្រូវ​បាន​ចែកចាយ​ចាប់តាំងពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទីក្រុង​សេ​អ៊ូ​ល​ឆ្នាំ ១៩៨៨ មក​ម្ល៉េះ ដើម្បី​ការពារ ក៏​ដូច​ជា​បង្កើន​ការ​យល់​ដឹង​អំពី​ជំងឺអេដស៍​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture