ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​សែន​អាច​មាន​ចំណីអាហារ របស់​ប្រើប្រាស់​ខូចគុណភាព​ដែល​បំផ្លាញ​សុខភាព និង​ថវិកា កាន់តែ​ច្រើន​នៅ​លើ​ទីផ្សារ

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ជន​ចិន​ និង​វៀតណាម​នេះ តម្រូវការ​បន្លែ ត្រី​សាច់ និង​សម្ភារ​ប្រើប្រាស់​កាន់តែ​ច្រើន​ខ្ពស់​ខុស​ពី​ថ្ងៃ​ធម្មតា​ ។ ជា​ទម្លាប់​នៅ​ពេល​មាន​តម្រូវការ​ខ្ពស់​បែប​នេះ ឈ្មួញ​ដែល​យក​ប្រាក់​ជា​ធំ…

រាជធានីភ្នំពេញ ៖ នៅ​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ជន​ចិន​ និង​វៀតណាម​នេះ តម្រូវការ​បន្លែ ត្រី​សាច់ និង​សម្ភារ​ប្រើប្រាស់​កាន់តែ​ច្រើន​ខ្ពស់​ខុស​ពី​ថ្ងៃ​ធម្មតា​ ។ ជា​ទម្លាប់​នៅ​ពេល​មាន​តម្រូវការ​ខ្ពស់​បែប​នេះ ឈ្មួញ​ដែល​យក​ប្រាក់​ជា​ធំ តែងតែ​ធ្វើការ​ដំឡើងថ្លៃ​ទំនិញ ឬ​រក​រិះរក​វិធី​ដើម្បី​កើប​លុយ​ដោយ​មិន​បាន​គិត​ពី​ផល​បះ​ពាល់​ដល់​សុខភាព​ និង​ថវិកា​ពលរដ្ឋ​នោះ​ឡើយ ​។

Picture

នៅ​ពេល​ទីផ្សារ​មាន​តម្រូវការ​ខ្ពស់ និង​ក្នុង​រយៈពេល​ខ្លី​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​នោះ អ្នក​ដាំ​បន្លែ​ខ្លះ​ខំ​ដាក់​ជី បាញ់ថ្នាំ​គីមី​ឲ្យ​ដំណាំ​របស់​ខ្លួន​អាច​ប្រមូល​ផល​បាន​ទាន់​ពេលវេលា ​។ អ្នកខ្លះ​មាន​សាច់ បន្លែ​មាន​របស់​ប្រើប្រាស់​បន្តិច​បន្តូច តែ​ខំ​រក​វិធី​ដើម្បី​ឲ្យ​របស់​ទាំងនោះ​បាន​បរិមាណ​ច្រើន ​ឬ​មាន​ទម្ងន់​ធ្ងន់​ដើម្បី​បាន​ចំណូល​ច្រើន ​។​ តួយ៉ាង​ដូច​ជា​បង្គារ បង្កង​ជាដើម គេ​ខំ​ញាត់​ចាហួយ​ចូល​ដើម្បី​ឲ្យ​ធ្ងន់ ឲ្យ​វា​មើលឃើញ​ថា ​មាន​ពង​ច្រើន​ដើម្បី​លក់​បាន​ថ្លៃ ​។ ជាមួយ​គ្នា​នេះ​របស់​ខ្លះ​លក់​ធម្មតា ​១ ​ពាន់​រៀល ប៉ុន្តែ​នៅ​រដូវ​មាន​តម្រូវ ការ​ខ្ពស់​នេះ គេ​បាន​ដំឡើង​ថ្លៃ​រហូត​ដល់​ទៅ ​២ ​ឬ ​៣ ​ពាន់​រៀល​ ។

Picture

ការ​កេ​ញ​ចំណេញ​បែប​នេះ​មិន​ត្រឹម​បង្ក​ផល​ប៉ះពាល់​សុខភាព​នៅ​ក្នុង​រយៈពេល​យូរ​ឆាប់​ដល់​ប្រើប្រាស់​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព ពលរដ្ឋ​ជា​ទូទៅ​ពិសេស​អ្នក​ក្រីក្រ មាន​ចំណូល​ទាប ពីព្រោះ​តែ​ទំនិញ​ឡើងថ្លៃ​នេះ ​។ ទោះជា​សកម្មភាព​កេង​ចំណេញ ​និង​បន្លំ​ដូច​រៀបរាប​ខាងលើ​បាន​កើត​មាន​រាល់ថ្ងៃ​ទៅ​ហើយក្តី តែ​គេ​សង្កេត​ឃើញ​ថា​ នៅ​ពេល​រដូវ​ការ​បុណ្យ​ទាន​ធំ​ៗ​ម្តង​ៗ សកម្មភាព​ទាំងនោះ​កាន់តែ​សកម្ម​ និង​ច្រើន​ឡើង ​។

Picture

ថ្មី​ៗ​នេះ​តាម​រយៈ​សកម្មភាព​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នៅ​លើ​ទីផ្សារ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​រក​ឃើញ​ទំនិញ ចំណីអាហារ​មាន​សារធាតុ​គីមី ខូចគុណភាព ហូ​សការ​កំណត់​ប្រើប្រាស់​គូរ​ឲ្យ​ព្រួយបារម្ភ​ ។ នៅ​ខេត្ត​ព្រះ​សីហ​នុ សមត្ថកិច្ច​ជំនាញបាន​រក​ឃើញ ពពុះសណ្តែក មាន​វត្ដមាន​សារធាតុ​គីមី​ហាមឃាត់​បូ​រ៉ា​ក់ (Borax) ចំនួន ២.៥០​ គីឡូក្រាម​ដាក់​លក់​នៅ​ទីផ្សារ ​។ ​នេះ​បើ​តាម​អង្គភាព​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ របស់​ក្រសួងពាណិជ្ជកម្ម​ ។

Picture

ក្នុង​ប្រតិបត្តិការ​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្រុង​សៀមរាប និង​ស្រុក​ពួក ខេត្តសៀមរាប ស្រុក​កំចាយមារ ខេត្តព្រៃវែង អង្គភាព​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ របស់​ក្រសួងពាណិជ្ជកម្ម បាន​ពិនិត្យ​គុណភាព​សុវត្ថិ ភាព​ទំនិញ​ម្ហូបអាហារ និង​ទំនិញប្រើប្រាស់​នានា នៅ​តាម​ទីផ្សារ​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ និង​ដកហូត​នូវ​ទំនិញ​មិន​មាន​អនុលោម​ភាព​ប្រភេទ​ពពុះសណ្តែក និង​បបែល​ក្រៀម​ចំនួន ៩.៨ ​គីឡូក្រាម រួម​ទាំង​ភេសជ្ជៈ​ចម្រុះ នំ​ចម្រុះ គ្រឿងសម្អាង​ពុំ​អនុលោម​តាម​បទដ្ឋាន​ព័ត៌មាន និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ទៀត សរុប​ចំនួន ២៨៨.៧៧​ គីឡូក្រាម និង​អាល់ កុល​ក្លែងក្លាយ​ចំនួន ​១ ​កាន​ផង​ដែរ ​។ ពលរដ្ឋ​តែងតែ​សួរ​ថា ​ដល់​ពេល​ណា​ទើប​ការ​លក់ដូរ​នៅ​កម្ពុជា​មាន​សុច្ចរិត​ភាព សីលធម៌ និង​ភាព​ស្មោះត្រង់​ ៕