ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូដ​ឌី​វ័​រ និង​ម៉ា​លី ក្រុម​ចុង​ក្រោយ​ជ្រុះ​ចេញពី AFCON 2021 ត្រឹម​វគ្គ​១៦​ក្រុម

3 ខែ មុន

កា​ម៉េ​រូ​ន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កូដ​ឌី​វ័​រ និង​ម៉ា​លី ជា​ក្រុម​ចុង​ក្រោយ​គេ​ដែល​ជ្រុះ​ចេញពី​ពានរង្វាន់ Africa Cup of Nations

កា​ម៉េ​រូ​ន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កូដ​ឌី​វ័​រ និង​ម៉ា​លី ជា​ក្រុម​ចុង​ក្រោយ​គេ​ដែល​ជ្រុះ​ចេញពី​ពានរង្វាន់ Africa Cup of Nations 2021 (AFCON 2021) ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចេញ​គូប្រជែង​ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​ដូច​គ្នា​កាលពី​យប់មិញ​។

កូដ​ឌី​វ័​រ ចាញ់​អេ​ហ្ស៊ី​ប​ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​លទ្ធផល ៤-៥ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​១២០​នាទី​ស្មើគ្នា ០-០ ខណៈ​ដែល​ម៉ា​លី ចាញ់​ហ្គី​ណេ​អេក្វាទ័រ​លទ្ធផល ៥-៦ ក្រោយ​បញ្ចប់​ការ​ប្រកួត​១២០​នាទី​ស្មើគ្នា ០-០​។

ខាងក្រោម​នេះ​ជា​ក្រុម​ដែល​ត្រូវ​តទល់​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​៖
-២៩/០១/២០២២ ហ្គាំ​ប៊ី ប៉ះ ម្ចាស់ផ្ទះ​កា​ម៉េ​រូ​ន
-២៩/០១/២០២២ បួ​គី​ណា​ហ្វា​សូ ប៉ះ ទុ​យ​នេ​ស៊ី
-៣០/០១/២០២២ អេ​ហ្ស៊ី​ប ប៉ះ ម៉ា​រ៉ុ​ក
-៣០/០១/២០២២ សេ​ណេ​ហ្គា​ល់ ប៉ះ ហ្គី​ណេ​អេក្វាទ័រ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture