បុគ្គលដែលបានសមាទានសីល៨អំពីព្រះសង្ឃហើយ គប្បីថែរក្សានូវសិក្ខាបទទាំង៨នោះឱ្យបានល្អបរិសុទ្ធអស់កាលកំណត់យប់មួយនិងថ្ងៃមួយដោយសេចក្តីមិនមាទ និងធ្វេសប្រហែសឡើយ ព្រោះថាសីលដែលខ្លួនរក្សាល្អហើយរមែងនាំមកនូវអានិសង្សជាច្រើនដល់អ្នកថែរក្សា ។ សូមសមាទាននូវសីល៨ទាំងអស់គ្នាដូចតទៅ៖

១. បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេត នាជាហេតុវៀរចាកកិរិយាធ្វើ សត្វមានជីវិតឲ្យធ្លាក់ចុះក្នុងកន្លងគឺសម្លាប់សត្វ។
២. អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនា ជាហេតុវៀរចាកកិរិយាកាន់យក នូវវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។
៣. អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទគឺចេត នា ជាហេតុវៀរចាកកិរិយាប្រ ព្រឹត្តនូវធម៌មិនប្រសើរគឺសេពនូវមេថុនធម្ម។

៤. មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនា ជាហេតុវៀរចាកកិរិយាពោល នូវពាក្យកុហក។
៥. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាន នូវ សិក្ខាបទ គឺចេតនាជាហេតុ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺ សុរា និងមេរ័យ។
៦. វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេត នា ជាហេតុវៀរចាក កិរិយា បរិភោគនូវភោជនាហារក្នុងកាលខុស។

៧. នច្ចគីតវាទិតវិសូកទស្សន មាលាគន្ធវិលេបនធារណមណ្ឌន វិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជា ហេតុវៀរចាកកិរិយា រាំ និង ច្រៀងនិងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌និងកិរិយាទ្រទ្រង់ និងប្រដាប់និង តាក់តែងស្អិតស្អាងរាងកាយដោយផ្កាកម្រងនិងគ្រឿងក្រអូបនិងគ្រឿងលាបផ្សេងៗ។
៨. ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរ ចាកទីសេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈ ដ៏ប្រសើរ។
ឥមានិអដ្ឋ សិក្ខាបទានិ ឧបោសថសីលវសេន ឥមពា្ច រត្តឹ ឥមពា្ច ទិវសំ សាធុកំ កត្វា អប្បមាទេន សម្មា រក្ខិតព្វំ ។ ប្រែថា អ្នកទាំងឡាយ គប្បីធ្វើនូវសិក្ខាបទទាំឡាយ ៨ នេះ ឲ្យប្រពៃ ត្រូវរក្សាឲ្យល្អអស់កាល ត្រឹម ១យប់ ១ថៃ្ងនេះ ដោយសេចក្តី មិនប្រមាទ គឺថាកុំបីធ្វេសប្រហែសឡើយ ។

សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ ។ ប្រែថា សត្វទាំងឡាយបានទៅកាន់ឋានសួគ៌ក៏ព្រោះសីល បានបរិបូណ៌ដោយភោគសម្បត្តិក៏ព្រោះសីល បានទៅកាន់ព្រះនិព្វានក៏ព្រោះសីល ព្រោះហេតុនោះបុគ្គលគប្បីសំអាតសីលរបស់ខ្លួនកុំឱ្យសៅហ្មងឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ