ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ភ្ជួរ​ដី​ធ្វើស្រែ​ ស្រាប់តែ​ប្រទះ​ឃើញ​គ្រា.ប់​សល់​ពី​សម័យ​សង្គ្រាមជាង​១០​គ្រាប់

3 ខែ មុន
  • បន្ទាយមានជ័យ

សម័យ​សង្គ្រាម​ពិតជា​បាន​បន្សល់​ទុក​មីន ​និង​គ្រា.ប់​មិន​ទាន់​ផ្ទុះ ​មាននៅ​គ្រប់​ទីកន្លែង​ដែល​ជា​អតីត​សមរភូមិ ។ ជាក់ស្តែង​ថ្មី​ទៀត

ខេត្តបន្ទាយមានជ័យ ៖ សម័យ​សង្គ្រាម​ពិតជា​បាន​បន្សល់​ទុក​មីន ​និង​គ្រា.ប់​មិន​ទាន់​ផ្ទុះ ​មាននៅ​គ្រប់​ទីកន្លែង​ដែល​ជា​អតីត​សមរភូមិ ។ ជាក់ស្តែង​ថ្មី​ទៀត គ្រា.ប់​ដេ​កា​៨២ ចំនួន​១៥​គ្រា.ប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ភ្ជួរស្រែ​ប្រទះ​ឃើញ​ ហើយ​ក៏​បាន​រាយការណ៍​ឱ្យ​អង្គភាព​កម្ចាត់​មីន​មក​យក​ទៅ​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី​២៥ មក​រា ២០២២ នៅ​វាលស្រែ ស្ថិត​ភូមិ​រំដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក​។

Picture

លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ប្រាប់​ថា ​ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​បាន​ប្រទះ​ឃើញ​គ្រា.ប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ ហើយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​មាន​គ្រា.ប់​ប្រភេទ​ដេ​កា​៨២ ចំនួន​១៥​គ្រា.ប់ ក៏​បាន​យក​ខ្សែ​ព័ទ្ធ​ជុំវិញ​ការពារ ​និង​រាយការណ៍​ជូន​អង្គភាព​កម្ចាត់​មីន​ ដើម្បី​មក​ទទួលយក​ទៅ​កម្ទេច​ចោល ។

Picture

លោក​បាន​បញ្ជាក់​ថា គ្រា.ប់​ដេ​កា​៨២ ​ចំនួន​១៥​គ្រា.ប់នេះ ដែល​ជា​គ្រា.ប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​នៅ​​សេសសល់​​កាល​​ពី​សម័យ​សង្គ្រាម ដែល​បាន​កប់​​ក្នុង​ដី ហើយ​ត្រូវ​បាន​ប្រទះ​ឃើញ​​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​​កំពុង​ភ្ជួរ​ដីស្រែ ។

Picture

លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញ បាន​បញ្ជាក់​ថា ក្រោយ​ប្រគល់​គ្រា.ប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ជូន​អង្គភាព​បោសសម្អាត​មីន​ហើយ បាន​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​បើ​ប្រទះ​ឃើញ ​និង​រើស​បាន​គ្រា.ប់​យុទ្ធ​មិន​ទាន់​ផ្ទុះ​កុំឱ្យ​ប៉ះពាល់ ​ឬ​យក​ទៅ​ដំ​ធ្វើ​អេ​ត​ចាយ​​ឱ្យ​សោះ គឺ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ ​និង​សមត្ថកិច្ច​ជា​បន្ទាន់ ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ ៕

Picture