ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានកិត្តិយស​សហព័ន្ធ ITF ដាក់​កំហិតឱ្យ​ចៅក្រម​-​អាជ្ញាកណ្តាល ដុសខាត់​សមត្ថភាព ​ត្រៀម​ស៊ី​ហ្គេ​ម ២០២៣

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម បួន លឹ​ម​ហេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺជា​ប្រធានកិត្តិយស​

រាជធានីភ្នំពេញ ៖ ឯកឧត្តម បួន លឹ​ម​ហេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺជា​ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF បាន​ជំរុញ​ឲ្យ​ចៅក្រម​-​អាជ្ញាកណ្តាល ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញាកណ្តាល កម្រិត​-​កីឡា​តេ​ក្វា​ន់​ដូ ITF ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២​នេះ​ ត្រូវ​ដុសខាត់​សមត្ថភាព​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​ជំនាញ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។

ឯកឧត្តម​មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ ក្រោម​កិច្ចសហការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ជា​អាណាព្យាបាល​របស់​សហព័ន្ធ​កីឡា​ជាតិ ហើយ​តែងតែ​ជួយ​ផ្តល់​សេវា​បច្ចេកទេស ក៏​ដូច​ជា​ការ​ផ្តល់​កញ្ចប់​ថវិកា​គាំទ្រ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កីឡា​តេ​ក្វា​ន់​ដូ ITF ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។ «​ប្រសិនបើ​មិន​មាន​កញ្ចប់​ថវិកា​គាំ​របស់​ក្រសួង​អប់រំ​ទេ នោះ​ពិតជា​មានការ​លំបាក ក្នុង​ការ​បណ្តុះបណ្តាល កម្មវិធី​ហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី ក៏​ដូច​ជា​សកម្មភាព​ប្រកួត​នានា​ផង​ដែរ​»​។

ឯកឧត្តម បួន លឹ​ម​ហេង បាន​ផ្តល់​អនុសាសន៍​ថា ចៅក្រម​-​អាជ្ញាកណ្តាល ដែល​ឆ្លងកាត់​ការ​សិក្សា​ក្នុង​វគ្គ​កម្រិត​ខ្ពស់​នេះ គប្បី​មាន​ស្មារតី​ក្រេប​ជ​ញ្ច​ក់​ចំណេះវិជ្ជា​បន្ថែម​ទៀត ពោល​គឺ​ត្រូវ​រៀន​ហើយ​រៀន​ទៀត ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ល្អ ពីព្រោះ​ថា កម្ពុជា​កំពុង​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​។ ដូច្នេះ​ក្រៅពី​ការ​ប្រកួតប្រជែង​មេដាយ​របស់​កីឡាករ កីឡាការិនី គឺ​យើង​ក៏​ត្រៀម​ចៅក្រម​-​អាជ្ញាកណ្តាល​ចូលរួម​កាត់សេចក្តី ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ​។ ជាមួយនឹង​ការ​ត្រៀម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​នេះ ឯកឧត្តម​ក៏​រំភើប​រីករាយ​ណាស់ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​ផ្តល់​ការ​លើកទឹកចិត្ត​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​។

ជាមួយ​គ្នា​នោះ ឯកឧត្តម​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ចៅក្រម​-​អាជ្ញាកណ្តាល​នានា​ឲ្យ​ខិតខំ​ដុស​ខាត់​សមត្ថភាព​ឲ្យ​បាន​រឹង​មាំ​បន្ថែម នៅ​ក្នុង​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ នា​ថ្ងៃ​ទី​២៧-២៩ ខែមករា ឆ្នាំ​២០២២​។

ឯកឧត្តម អ៊ុ ណា​រិ​ន្ទ អគ្គលេខាធិការ​ង​សហព័ន្ធ និង​ជា​ប្រធាន​គ្រប់គ្រង​វគ្គ​នេះ​បញ្ជាក់​ថា វគ្គ​នេះ​មាន​ចៅក្រម​-​អាជ្ញាកណ្តាល ៣០​នាក់​មក​ពី​៩​ខេត្ត​-​ក្លិប ដែល​មាន​គ្រូឧទ្ទេស Master RI CHOL NAM មក​ពី​ប្រទេស​កូរ៉េ​ខាងជើង​ជើង កម្រិត​ខ្សែក្រវាត់​៨​ដាន់ ដែល​ជា​ប្រធាន​បច្ចេកទេស​សហព័ន្ធ​តេ​ក្វា​ន់​ដូ ITF អាស៊ី និង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​គ្រូឧទ្ទេស លោក ហ៊ឹ​ម រី​ដា ដែល​ជា​គ្រូ​ជម្រើសជាតិ​កម្ពុជា និង​ជា​ចៅក្រម​អន្តរជាតិ​ផង​ដែរ​។ ចំពោះ​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​សិក្ខាកាម​១០​នាក់​ទទួល​បាន​និទ្ទេស​ល្អ ១២​នាក់ ល្អ​បង្គួរ និង​៨​នាក់ និទ្ទេស​មធ្យម​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture