ជំនាញខាងកាច់សោ កម៉ូតូ ត្រូវបាក់ធ្មុងហើយ
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថ
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថ
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច ដោយមានស្ថានទម្ងន់ទោស និងរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានដល់ធ្វើការឃាត់ខ្លួនបានក្រុមក្មេងកាច់សោ ក និងជួញដូរចំនួន៤នាក់ ក្នុងក្រុងសៀមរាប រួចយកមកធ្វើការសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។
ហេតុការចុះបង្ក្រាបករណីខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ស្ថិតនៅចំណុចក្រោយវត្តគោកចក ក្នុងភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត បានប្រាប់ថា បន្ទាប់ពីមានព័ត៌មានច្បាស់ការរួចមក លោកបានដឹកនាំកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ និងការិយាល័យបទល្មើសគ្រឿងញៀន កម្លាំងសរុបចំនួន១០នាក់ រថយន្តចំនួន២គ្រឿង ក្រោយពីចុះស៊ើបអង្គេត និងស្រាវជ្រាវទៅលើករណីខាងលើ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ និងវត្ថុតាងមួយចំនួន រួចបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ។
លោកបន្តថា ជនសង្ស័យទាំង៤នាក់មាន ទី១.ឈ្មោះ លៀន សុធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិជ្រួយ ឃុំជ្រួយ ស្រុកស្រីស្នំ ខេត្តសៀមរាប(កាច់សោ កម៉ូតូ) ទី២.ឈ្មោះ អ៊ន កែវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប(កាច់សោ កម៉ូតូ) ទី៣.ឈ្មោះ ញ៉ែម រក្សាស័ក្ក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប(កាច់សោ កម៉ូតូ) ទី៤.ឈ្មោះ ឡេង ចំណាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប(ជួញដូរ)។
ក្រោយពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងពីជនសង្ស័យរួមមាន ម៉ូតូចំនួន៣គ្រឿង ជារបស់ជនសង្ស័យ៣នាក់ខាងកាច់សោ កម៉ូតូ ក្នុងនោះមាន(ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១០មួយគ្រឿង លេខតួ លេខម៉ាស៊ីន៤៨៣២៦៨៤ គ្មានស្លាកលេខ, ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ មួយគ្រឿង លេខតួ លេខម៉ាស៊ីន ៨៦៣៨៣៩៨ គ្មានស្លាកលេខ, ម៉ូតូម៉ាកស្មាសវី ពណ៌ខ្មៅ ស៊េរី២០១២ លេខតួ លេខម៉ាស៊ីន ១១៨៣៦៦) និងម៉ូតូចំនួន២គ្រឿងទៀត ជារបស់ជនសង្ស័យជួញដូរគ្រឿងញៀន ដែលកាច់សោអក្សរតេ ចំនួន២,តូនឺវីសចំនួន២,ដាវស៊ាំម៉ូរ៉ៃចំនួន៣ដើម,កាំបិតចំនួន៣ដើម,ពូថៅចំនួន១ដើម,ញញួចំនួន១,និងម្ស៉ៅគ្រើមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន១កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យចំនួន៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ គួរបញ្ជក់ផងដែរថា កម្លាំងកងរាជអាវុធហត្ថខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្ត បើមានបាត់ម៉ូតូ ដូចចុះផ្សាយនៅលើទំព័រកោះសន្តិភាព នោះសូមមេត្តាមកទំនាក់ទំនង នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងកាន់លិខិតសម្គាល់ខ្លួន និងកាតគ្រីម៉ូតូភ្ជាប់មកជាមួយផង៕
ចែករំលែកព័តមាននេះ