ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើកូវីដកម្រិតស្រាលអាចធ្វើឱ្យខូចកោសិកាខួរក្បាលដែរឬទេ?

3 ឆ្នាំ មុន

អ្នកដែលមានរោគសញ្ញាកូវីដ១៩កម្រិតស្រាល អាចទទួលរងការខូចខាតកោសិកាខួរក្បាលរយៈពេលវែង។ នេះបើតាមការរកឃើញក្នុងការសិក្សាស្រាវជ្រាវថ្មី។ ការសិក្សាថ្មីមួយពីអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yale បានពិនិត្យមើលពីរបៀបដែលសត្វកណ្តុរមានប្រតិកម្មចំពោះការឆ្លងមេរោគកូវីដ១៩ និង អ្វីដែលបានកើតឡើងចំពោះខួរក្បាលរបស់ពួកវា។ នៅក្នុងការឆ្លងមេរោគកូវីដ១៩កម្រិតស្រាល គេបានរកឃើញថា…

អ្នកដែលមានរោគសញ្ញាកូវីដ១៩កម្រិតស្រាល អាចទទួលរងការខូចខាតកោសិកាខួរក្បាលរយៈពេលវែង។ នេះបើតាមការរកឃើញក្នុងការសិក្សាស្រាវជ្រាវថ្មី។ ការសិក្សាថ្មីមួយពីអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yale បានពិនិត្យមើលពីរបៀបដែលសត្វកណ្តុរមានប្រតិកម្មចំពោះការឆ្លងមេរោគកូវីដ១៩ និង អ្វីដែលបានកើតឡើងចំពោះខួរក្បាលរបស់ពួកវា។

នៅក្នុងការឆ្លងមេរោគកូវីដ១៩កម្រិតស្រាល គេបានរកឃើញថា មានការខូចខាតយ៉ាងសំខាន់មួយចំនួននៅក្នុងកោសិកានៃខួរក្បាលរបស់សត្វកណ្តុរ។ នេះបើតាមការលើកឡើងរបស់ វេជ្ជបណ្ឌិត Akiko Iwasaki អ្នកជំនាញខាងភាពស៊ាំនៃសាលាវេជ្ជសាស្ត្រ Yale បានប្រាប់សារព័ត៌មាន។ លោកវេជ្ជបណ្ឌិតថា៖ “នេះមានន័យថា សូម្បីតែការឆ្លងមេរោគកូវីដកម្រិតស្រាល ក៏អាចនាំឱ្យមានរោគសញ្ញាបញ្ហាខួរក្បាល ឬ សរសៃប្រសាទ។ នោះ​គឺ​ផ្អែក​លើ​ការ​ខូច​ខាត​ដែល​យើង​ឃើញ។”

លោកវេជ្ជបណ្ឌិត Iwasaki បាននិយាយថា ក្តីសង្ឃឹមគឺសម្រាប់អ្នកស្រាវជ្រាវដើម្បីស្វែងយល់បន្ថែមអំពីរយៈពេលដែលរោគសញ្ញានៃកូវីដ១៩ចាប់ផ្តើម និងមូលហេតុដែលមនុស្សនឹងទទួលរងការខូចខាតខួរក្បាលរយៈពេលវែងពីការឆ្លងមេរោគស្រាល។

អស់ជាច្រើនឆ្នាំមកនេះ អ្នកស្រាវជ្រាវបាននឹងកំពុងវិភាគទំនាក់ទំនងរវាង ការឆ្លងកូវីដ១៩ និង ឥទ្ធិពលនៃជំងឺនេះមកលើកោសិកាខួរក្បាល។

គួរបញ្ជាក់ផងដែរថា ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ JAMA Network Open ក្នុងខែតុលា ឆ្នាំ ២០២១ បានរកឃើញថា ការបាត់បង់ការចងចាំ និង ខួរក្បាលមិនស្រឡះ គឺជារោគសញ្ញានៃមេរោគកូវីដ ដែលមានរយៈពេលយូរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ