ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ជាបឋមបានដឹងថា រថភ្លើង២គ្រឿង បានបុកគ្នា ខណៈរថភ្លើងទាំង២នេះ បើកបរក្នុងទិសដៅផ្ទុយគ្នា ដែលរថភ្លើងមួយខ្សែ បានធ្វើដំណើរមកពីភ្នំពេញ និងមានរថភ្លើងមួយខ្សែទៀត ចេញពីស្ថានីយ៍ក្រុងព្រះសីហនុ ក៏បានបុកគ្នា ពេលកំពុងបើកបរលើផ្លូវដែកតែមួយ តែម្តង ។
ហេតុការណ៍រថភ្លើងបុកជាមួយរថភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃ២៥ មករា ២០២២ ស្ថិតនៅត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យទូរថភ្លើងមួយចំនួន បានក្រឡាប់ធ្លាក់ពីលើផ្លូវដែក បណ្តាលអោយអ្នកបើកបររថភ្លើងម្នាក់បានរងរបួស ។
យ៉ាងណា គេនៅមិនទាន់ដឹងពីមូលហេតុ នៃការបុកគ្នារបស់រថភ្លើងទាំង២ខ្សែនេះនៅឡើយទេ ភ្លាមៗក្រោយកើតហេតុ គេឃើញ មានវត្តមានរបស់សមត្ថកិច្ច ចុះមកនៅកន្លែងកើតហេតុផងដែរ ៕







ចែករំលែកព័តមាននេះ