ហ៊ីយ៉ាន់ដាយបុកម៉ូតូពីក្រោយពេញទំហឹង ស្លា.ប់ម្នាក់
ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លា.ប់ នៅនិងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ កាលពីវេលាម៉ោង០៦និង១០នាទី ថ្ងៃទី០៨
ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លា.ប់ នៅនិងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ កាលពីវេលាម៉ោង០៦និង១០នាទី ថ្ងៃទី០៨
ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ នៅនិងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ កាលពីវេលាម៉ោង០៦និង១០នាទី ថ្ងៃទី០៨ខែកក្កដា លើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សៅឌី រតនៈ ភេទប្រុស អាយុ២២ឆ្នាំ ជិះម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1N-7531មានទីលំនៅភូមិព្រែកថ្មី ឃុំរកាខ្ពស់ស្រុកស្អាង ខេត្តកណ្តាល។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយពណ៌សគ្មានស្លាកលេខ។ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យមានមនុស្សស្លាប់ រួចអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ប្រភពព័ត៌មានបាននិយាយថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើក៏ត្រូវរថយន្តបង្កបើកបរស្របទិសគ្នាបុកប៉ះចំហៀងម៉ូតូផ្នែកខាងក្រោយ បណ្តាលឲ្យអ្នកបើកបរខ្ទាតចេញពីម៉ូតូដួលទៅលើថ្នល់ត្រូវកង់រថយន្តកិនចំក្បាលបែកចេញខួរស្លាប់តែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញចុះសហការជាមួយនគរបាលប៉ុស្តិ៍ពិនិត្យ និងធ្វើការវាស់វែងប្រមូលយកមធ្យោបាយទាំង២ទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមច្បាប់ចរាចរណ៍ផ្លូវគោគ៕
ចែករំលែកព័តមាននេះ