ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ​ស្លាប ម៉ៅ ពិសិដ្ឋ ​ប្តេជ្ញា​​ប្រឹង​សាង​កេរ្តិ៍ឈ្មោះ ក្រោយ​ពី​ត្រូវ​គេ​ខ្ចី​ជើង

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ប្រកាស​ថា ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បាន​សម្រេច​បោះទុន​នាំ​ចូល​ខ្សែប្រយុទ្ធ​ស្លាប ម៉ៅ

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ប្រកាស​ថា ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បាន​សម្រេច​បោះទុន​នាំ​ចូល​ខ្សែប្រយុទ្ធ​ស្លាប ម៉ៅ ពិសិដ្ឋ ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង ចំនួន​១ រដូវ​កាល ពី​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​ធ្វើ​អោយ​កីឡាករ​រូប​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​គួរសម ដោយសារ​តែ​លោក​ត្រូវ​គេ​មើលឃើញ​ថា បើ​គ្មាន​សមត្ថភាព និង ភាព​លេចធ្លោ​ក្នុង​ក្រុម ក៏​មិន​ត្រូវ​បាន​គេ​ខ្ចី​ជើង​ចេញពី​ក្លិប​ចាស់ ដើម្បី​ទៅ​លេង​អោយ​ក្លិប​ល្បី​មួយ​បែប​នេះ​ដែរ​។ ជាមួយនឹង​ការ​ចាប់អារម្មណ៍​គេ​ក៏​ឃើញ​លោក​ប្រឹងប្រែង​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​ថ្មី ដោយ​លោក​ក៏​បាន​សន្យា​ថា នឹង​ប្រើ​អោយ​សមត្ថភាព​ក្នុង​មួយ​រដូវ​កាល នៅ​ក្នុង​ក្លិប​អង្គរ​ថៃ​ហ្គ័​រ ដែល​សម្រេច​ខ្ចី​ជើង​នេះ​។

កីឡាករ ម៉ៅ ពិសិដ្ឋ ក៏​កំពុង​ជាប់​ឈ្មោះ​ជា​កីឡាករ​មាន​ទីផ្សារ ដែល​អាច​ទាក់ចិត្ត​ក្លិប​អង្គរ​ថៃ​ហ្គ័​រ អោយ​សម្រេចចិត្ត​ខ្ចី​ជើង ដែល​ធ្វើ​អោយ​លោក​បាន​ហក់​ពី​ក្លិប​ចាស់ នៅ​ដើមឆ្នាំ​២០២២​នេះ​ផង​ដែរ​។ លោ​កថា​សប្បាយចិត្ត ដែល​ត្រូវ​បាន​ក្លិប​អង្គរ​ថៃ​ហ្គ័​រ សុំ​សិទ្ធិ​ផ្ទេរ​ជើង កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២២​នោះ​ផង​ដែរ​។ លោក​ថា​ នៅ​ក្ន​ង​ក្រុម​ណា​ក៏​លោក​នឹង​ប្រឹង​នោះ​ដែរ ប៉ុន្តែ​ដើម្បី​អោយ​សម​នឹង​ការ​ផ្ដល់​តម្លៃរ​បស់ទីតាំង​ថ្មី គឺ​លោក​នឹង​ប្រឹង​អោយ​អស់ពី​ចិត្ត​ពី​ថ្លើម ព្រោះ​លោក​ក៏​ត្រូវការ​សាង​កេរ្តិ៍ឈ្មោះ ក្ន​ង​ឱកាស​ខ្ចី​ជើង​នា​ពេល​នេះ​ផង​ដែរ​។ មិន​ខុស​ពី​ការ​អះអាង​ គេ​ឃើញ​កីឡាករ​រូប​នេះ​បង្ហាញខ្លួន​ហ្វឹកហាត់​ជាមួយ​សមាជិក​ថ្មី យ៉ាង​សកម្ម ដើម្បី​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ ជួយ​ដល់​ក្រុម​អង្គរ​ថៃ​ហ្គ័​រ​។

យោង​តាម​ភាព​ជាក់ស្ដែង កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ មិនសូវ​មានឱកាស​បង្ហាញខ្លួន​លើ​ទីលាន​ឡើយ ​ក្រោម​ការ​ដឹកនាំ​របស់​លោក Oleg Starynskyi ឡើយ កាលពី​រដូវ​កាល​មុន ហើយ​នេះ​ជា​មូលហេតុ​ក្លិប​អនុញ្ញាត​ឲ្យ អង្គ​រថា​យ​ហ្គឺ​រ ខ្ចី​ជើង​ចំនួន ១ រដូវ​កាល ដើម្បី​លើកទឹកចិត្ត​លោក​ផង ដើម្បី​កុំអោយ​កីឡាករ​ជើងល្អ​ម្នាក់​ត្រូវ​បាន​ផ្អឹប​ចោល ព្រោះតែ​ក្លិប​មាន​កីឡាករ​ខ្លាំង​ៗ​ច្រើន​នោះ​ផង​។ ក្លិប​ភ្នំពេញ​ក្រោ​ន បាន​អះអាង​ថា ខ្លួន​នឹង​ប្រកាស​បន្ត​កិច្ចសន្យា​ជូន​ខ្សែការពារ​កណ្តាល យ៉ើ សា​ហ្វី រយៈពេល​៤​ឆ្នាំ​បន្ថែម​ទៀត​ផង​ដែរ ពោល​គឺ​រហូត​ដល់​ឆ្នាំ​២០២៥ ទើប​សម្រេច​អោយ​ដាច់ ឬ​ពិចារណា​បន្ត ក្រោយ​ពី​ប្រកាស​បញ្ចេញ ម៉ៅ ពិសិដ្ឋ អោយទៅ​សាង​កេរ្តិ៍ឈ្មោះ​ក្ន​ង​ក្លិប​មួយ​ដែល​ខ្លាំង​ផ​ង​ដែរ បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ