ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ចោរប្ល.ន់​! កីឡាករ​នៅ Premier League ជួល​កង​ទាហាន​ពិសេស​ការពារ​ផ្ទះ

2 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ​មួយ​ចំនួន​លេង​នៅ​ក្រប​ខណ្ឌ English Premier League ដែល​ភ័.យ​ស្លន់ស្លោ​នឹង​រឿង​ចោរ​ចូល​ផ្ទះ បាន​សម្រេច​

អង់គ្លេស ៖ កីឡាករ​មួយ​ចំនួន​លេង​នៅ​ក្រប​ខណ្ឌ English Premier League ដែល​ភ័.យ​ស្លន់ស្លោ​នឹង​រឿង​ចោរ​ចូល​ផ្ទះ បាន​សម្រេច​ជួល​អតីត​កង​ទាហាន​ពិសេស SAS ដើម្បី​មក​ការពារ​ផ្ទះ នៅ​ពេល​ពួក​គេ​ជាប់​ភារកិច្ច​ជាមួយ​ក្លិប​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Dailymail​។

ខ្សែការពារ Victor Lindelof របស់​ក្រុម Man Utd និង​ខ្សែការពារ Joao Cancelo របស់​ក្រុម Man City សុទ្ធតែ​ធ្លាប់​ត្រូវ​ចោរ​ឆ្មក់​ចូល​ប្ល.ន់​ដល់​ក្នុងផ្ទះ និង​បាន​រង​ការ​វា.យប្រហារ​ពី​សំណាក់​ចោរ​ផង​ដែរ​។

ដោយ​កើត​មានរឿង​ហេតុ​បែប​នេះ​ហើយ កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ពួក​គេ​យ៉ាង​ខ្លាំង ទើប​សម្រេចចិត្ត​ចំណាយ​ប្រាក់​ជួល​អតីត​កង​ទាហាន​ពិសេស SAS ដើម្បី​មក​ការពារ​ផ្ទះ អំឡុង​ពេល​ពួក​គេ​ជាប់​ភារកិច្ច​ជាមួយ​ក្លិប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ