ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញកសិករដាំបន្លែ​ផ្គត់ផ្គង់​​តម្រូវការ​របស់ទីផ្សារ និង​អាច​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស

3 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជំរុញ​ឲ្យ​មានការ​ដាំ​ដុះ​ដំណាំ​បន្លែ​ធម្មជាតិ​របស់​ខេត្តមណ្ឌលគិរី សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​អាច​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស លោក ថង សា​វុន បាន​បញ្ជា​ដល់​មន្ត្រី​ជំនាញ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជំរុញ​ឲ្យ​មានការ​ដាំ​ដុះ​ដំណាំ​បន្លែ​ធម្មជាតិ​របស់​ខេត្តមណ្ឌលគិរី សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​អាច​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស លោក ថង សា​វុន បាន​បញ្ជា​ដល់​មន្ត្រី​ជំនាញ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ លើកទឹកចិត្ត​បណ្តុះបណ្តាល​បង្រៀន​បច្ចេកទេស​ដល់​ប្រជា​កសិករ​ឲ្យ​មាន​ប្រសិទ្ធភាព ។

Picture

ថ្លែង​ក្នុង​ពិធី​ប្រមូល​ផល​ដំឡូងបារាំង របស់​កសិករ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មក​រា ២០២២ អភិបាលខេត្ត​មណ្ឌលគិរី មាន​ប្រសាសន៍​ថា មន្ត្រី​ត្រូវ​យកចិត្តទុកដាក់​ជួយ​សម្រួល​ដល់​កសិករ​ក្នុង​ការ​ផ្តល់​ពូជ ឬ​ផ្នែក​បច្ចេកទេស ដើម្បី​ប្រែក្លាយ​ពី​ការ​ធ្វើ​កសិកម្ម​គ្រួសារ​បែប​ប្រពៃណី​ទៅ​ជា​កសិកម្ម​ទំនើប​ដែល​ឈាន​ដល់​ការ​ផ្គត់ផ្គង់​ទាំងស្រុង​ក្នុង​ខេត្ត ក្រៅ​ខេត្ត និង​បន្ត​ការ​នាំ​ចេញ​ក្រៅប្រទេស ។

Picture

លោ ថង សា​វុន បន្ត​ថា ខេត្តមណ្ឌលគិរី​នៅ​មានឱកាស​ជា​ច្រើន​ដែល អំណោយផល​ជាង​ខេត្ត​ដទៃ ជា​ពិសេស​លើ​ប្រភេទ​ដំណាំ​បន្លែ​មួយ​ចំនួន​ដូច​ជា ស្ពៃក្តោប កាហ្វេ ប័​រ ការ៉ុត ដំឡូងបារាំង ។ ប្រភេទ​បន្លែ​ទាំងនេះ បើ​មានការ​គ្រប់គ្រង​ជំនាញ​ដាំ​ដុះ​ច្បាស់លាស់​ដាំ​ស្រប​តាម​គោលការណ៍​ធម្មជាតិ​វា​និង​ក្លាយជា​ដំណាំ​ប្រចាំ​ភូមិសាស្ត្រ​របស់​ខេត្ត ហើយ​អាច​ជួយ​ផ្តល់​ចំណូល​ដល់​កសិករ​ថែម​មួយ​កម្រិត​ទៀត ។

Picture

ជុំវិញ​ការ​លក់ដូរ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី ឯកឧត្តម ថង សា​វុន ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​នានា និង​អាជ្ញាធរ​ត្រូវ​អប់រំ​ដល់​បងប្អូន​អាជីវករ​មួយ​ចំនួន​ដែល​សព្វថ្ងៃ​មានការ​នាំ​យក​ផលិតផល​ក្រៅ​ខេត្ត ឬ​មក​ពី​ប្រទេស​ជិតខាង ត្រូវ​មាន​ភាព​ស្មោះត្រង់​ដល់​អតិថិជន ។

បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ត្រូវ​បញ្ជាក់​ដល់​អ្នកទិញ​ឲ្យ​បាន​ច្បាស់​ចៀសវាង​ការ​យល់​ច្រឡំ​លើ​ផលិតផល​របស់​ខេត្តមណ្ឌលគិរី ដែល​កំពុង​មានឈ្មោះ​ល្បីល្បាញ ពី​រសជាតិ និង​គ្មាន​ធាតុគីមី ។

Picture

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២១​កន្លង​ទៅ​មន្ទីរ​បាន​ទិញ​ពូជ Po3 ពី​ប្រទេស​វៀតណាម ចំនួន​៣​ម៉ឺន​គ្រាប់ សម្រាប់​ចែក​ដល​ប្រជា​កសិករ នៅ​ក្រុង​សែន​មនោ​រម្យ ចំនួន​២០​គ្រួសារ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២១ រហូត​មក​ដល់​ពេល​នេះ​(២៤ មក​រា ២០២២) មន្ទីរ​បាន​រៀបចំ​ប្រមូល​ផលដំណាំ​ដំឡូងបារាំង​របស់​កសិករ គ្រី ម៉េ​ង​ឃាង ដែល​ដាំ​ដុះ​លើ​ផ្ទៃដី ៣០០​ម៉ែត្រ​ការេ ស្ថិត​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​។

Picture

តាម​ការ​ស្ទង់​ទិន្នផល​គិត​ជា​មធ្យម​ទទួល​បាន​មើមដំឡូង​បារាំង​ចំនួន ១៧,៥​តោន​/​ហិ​កតា​។ ការ​ពិសោធន៍​ការ​ដាំដំឡូង​បារាំង​នៅ​ខេត្តមណ្ឌលគិរី​នេះ ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត​តាំងពី​ឆ្នាំ​២០១៦ ដល់​២០១៨ បាន​ធ្វើ​ឡើង​ចំនួន ២​ទីតាំង មាន​រយៈកម្ពស់ ៨៤០​ម៉ែត្រ នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង និង​មាន​ប្រភេទ​ពូជ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ (​វៀតណាម កូរ៉េ​ខាងត្បូង អា​ឡឺ​ម៉​ង់ កា​ណា​ដា ….)​។

ការ​ដឹកនាំ​ពិសោធន៍​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​អគ្គនាយកដ្ឋាន​កសិកម្ម ក្រោម​ការ​ឧបត្ថម្ភ​ពី​គម្រោង KOPIA នៃ​សាធារណរដ្ឋ​កូរ៉េ​។ ជា​លទ្ធផល ឌំ​ឡូង​បារាំង​ទាំង​០២​ពូជ (Po3&Po7) អាច​ដាំ​ដុះ​បាន​ទទួល​ទិន្នផល​ជា​មធ្យម​១៧​តោន​/​ហិ​កតា និង​បន្ត​សាកល្បង​ដាំ​ដុះ​ជា​បន្តបន្ទាប់​ទៀត ក៏​ជួប​បញ្ហា​ជំងឺ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ទិន្នផល​ទទួល​បាន​ទាប​ផង​ដែរ​៕

Picture
Picture
Picture
Picture