ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ឆ្នាំ​២០២១ កម្ពុជា សម្រេចបាន​ផល​នេសាទ ៨៥៦ ៤០០​តោន គិត​ជា​ប្រាក់ ១៧១២ ៨០០ ០០០​ដុល្លារ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសថា នៅ​ឆ្នាំ​២០២១ កម្ពុជា សម្រេចបាន​ផល​នេសាទ​សរុប ចំនួន ៨៥៦…

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសថា នៅ​ឆ្នាំ​២០២១ កម្ពុជា សម្រេចបាន​ផល​នេសាទ​សរុប ចំនួន ៨៥៦ ៤០០​តោន​។ ក្នុងនេះ ផល​នេសាទ​ទឹកសាប សម្រេចបាន​ចំនួន  ៣៨៣ ០៥០​តោន សមុទ្រ​ចំនួន ១២៥ ០០០​តោន និង​ផល​វារីវប្បកម្ម​សម្រេច​បាន​ចំនួន ៣៤៨ ៣៥០​តោន ដែល​គិត​សរុប ជា​ប្រាក់​ស្មើនឹង ១៧១២ ៨០០ ០០០​ដុល្លារ​។​

​របាយការណ៍​របស់រ​ដ្ឋ​បាល​ជលផល ខាងលើនេះ ត្រូវបាន​បង្ហាញ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​ការងារ​វិស័យ​ជលផល ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក​រដ្ឋមន្ត្រី វេ​ង សាខុន​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​វេលា​ម៉ោង ១៥:០០ រសៀល ថ្ងៃ​ចន្ទ ទី​២៤ ខែមករា ឆ្នាំ​២០២២ នេះ​។​

​របាយការណ៍​របស់រ​ដ្ឋ​បាល​ជលផល បង្ហាញថា ក្នុង​ឆ្នាំ​២០២១ ការងារ​សម្រេចបាន​៖

– ផល​វារីវប្បកម្ម​បាន ៣៤៨ ៣៥០​តោន ផលិត​កូន​ត្រី​ពូជ​បាន ៣២៤​លាន​ក្បាល ចិញ្ចឹម​ក្រពើ​បាន ២៩២ ១០០​ក្បាល បង្កើត​បណ្តុំ​វា​រី​វប្បករ​ចំនួន ៣២៦​កន្លែង មាន​សមាជិក​ចំនួន ១១ ០០០​នាក់​។

– ធ្វើ​អធិការកិច្ច​ទីតាំង​កែច្នៃ​បាន​ចំនួន ១៣៤​កន្លែង ក្នុង​ខេត្ត​ចំនួន​១៧ ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ការអនុវត្ត​អនាម័យ​ល្អ​ចំនួន ៥​ច្បាប់ និង​វិញ្ញាបនបត្រ​សុខភាព​ចំនួន ៦៧​ច្បាប់​។

– កន្លែង​អភិរក្ស​សរុប​ចំនួន ៦៨២​កន្លែង បោះបង្គោល​បេតុង​ព្រំប្រទល់​កន្លែង​អភិរក្ស​ចំនួន ១៨៥ ដើម បង្គោល​ឈើ​ចំនួន ២ ៧៥០​ដើម ទម្លាក់​ប្រអប់​បេតុង​ចំនួន ២៥០ នៅ​តំបន់ឆ្នេរ បាន​ការពារ​តំបន់​ផ្កាថ្ម និង​ស្មៅ​សមុទ្រ​ទំហំ ៧ ០០០​ហ​.​ត  ដាំ​ព្រៃ​លិច​ទឹក​ចំនួន ១៥០​ហ​.​ត និង​សាងសង់​ស្នាក់ការ​ល្បាត​ចំនួន ៤​ខ្នង​។

– សហគមន៍​នេសាទ​សរុប​ចំនួន ៥១៦ (​ទឹកសាប ៤៧៥ សមុទ្រ ៤១) មាន​សមាជិក​សរុប​ចំនួន ១៤៧ ៥១៨​គ្រួសារ ស្មើនឹង ៣៣២ ១៦៨​នាក់ ចុះបញ្ជី​សហគមន៍​នេសាទ​ចំនួន ៤៣៥  និង​បានផ្តល់​ថវិកា​គាំទ្រ​ដល់​សហគមន៍​ចំនួន ១៥០ (៤​លាន​រៀល​/​សហគមន៍​) ដាក់​ស្លាក​សញ្ញា​កន្លែង​អភិរក្ស​សហគមន៍​ចំនួន ១១០​ស្លាក ទម្លាក់​ប្រអប់​បេតុង​ចំនួន​១៥០ និង​បោះបង្គោល​ការពារ​ស្មៅ​សមុទ្រ​ក្នុង​កន្លែង​សហគមន៍​ចំនួន ២០០​ដើម​។

– បាន​បោះបង្គោល​ព្រំប្រទល់​ការពារ​ព្រៃ​លិច​ទឹក​ចំនួន ១៣៦​ដើម នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប បូក​យោង​សរុប​ចំនួន ១ ០២១​ដើម​។​

– បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន ៣២៣១​ករណី បំផ្លាញចោល​វត្ថុតាង ២៩៦២​ករណី ពិន័យ​អន្តរការណ៍ ៧៩​ករណី បញ្ជូនទៅ​តុលាការ ១៩០​ករណី និង​បាន​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្ត​ចំនួន ១៤០​វគ្គ អ្នកចូលរួម ១ ៤៥០​នាក់​។​

– សិក្សា​ស្រាវជ្រាវ ជីវសាស្ត្រ​វា​រី​សត្វ តាមដាន​ប្រភេទ​កូន​ត្រី ការធ្វើ​ចរាចរណ៍​ត្រី និង​ការពង​កូន​របស់​ត្រី​នៅតាម​ដង​ទន្លេ សិក្សា DNA​ត្រី សិក្សា​ស្រាវជ្រាវ​ការ​បង្កាត់​ភ្ញាស់​ត្រី​គ្រំ ត្រី​ខ្យា ត្រី​ខ្ជឹង ត្រី​កន្ធរ​មាស និង​តាមដាន​ផល​នេសាទ​ដាយ​ត្រី​។​

– ការនាំចេញ​ផល​នេសាទ​បាន​ចំនួន ៣ ៤៦៩​តោន​។​

– ការប្រមូល​ចំណូល អនុវត្តបាន​ចំនួន ៦២១ ៩១២ ៩៧៦ រៀល​។​

–  ផល​នេសាទ​សរុប​សម្រេចបាន​ចំនួន ៨៥៦ ៤០០​តោន ក្នុងនេះ ផល​នេសាទ​ទឹកសាប​សម្រេចបាន​ចំនួន  ៣៨៣ ០៥០​តោន សមុទ្រ​ចំនួន ១២៥ ០០០​តោន និង​ផល​វារីវប្បកម្ម​សម្រេច​បាន​ចំនួន ៣៤៨ ៣៥០​តោន ដែល​គិត​សរុប​ជា​ប្រាក់​ស្មើនឹង ១៧១២ ៨០០ ០០០​ដុល្លារ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ