ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាំដំឡូង​មី​សរី​រា​ង្គ​មាន​ជីវភាព​ប្រសើរ ​ដោយសារ​ទីផ្សារ​ល្អ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​មិន​ថា​ តែ​ស្រូវ​សរីរាង្គ​មាន​ទីផ្សារ​ល្អ​នោះ​ទេ ​។ ដំឡូង​មី​សរីរាង្គ​ក៍​មាន​ទីផ្សារ​ល្អ​ដែរ ​។ មិន​ខុស​ពី​ស្រូវ​សរីរាង្គ ដំឡូង​មី​សរីរាង្គ​មាន​ក្រុមហ៊ុន​ចុះ​កិច្ចសន្យា​ទទួល​ទិញ​ដំឡូង​មី​សេរី​រា​ង្គ​នៅ​ក្នុង​រយៈពេល ​៣…

រាជធានី​ភ្នំពេញ ​៖ ​មិន​ថា​ តែ​ស្រូវ​សរីរាង្គ​មាន​ទីផ្សារ​ល្អ​នោះ​ទេ ​។ ដំឡូង​មី​សរីរាង្គ​ក៍​មាន​ទីផ្សារ​ល្អ​ដែរ ​។ មិន​ខុស​ពី​ស្រូវ​សរីរាង្គ ដំឡូង​មី​សរីរាង្គ​មាន​ក្រុមហ៊ុន​ចុះ​កិច្ចសន្យា​ទទួល​ទិញ​ដំឡូង​មី​សេរី​រា​ង្គ​នៅ​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ចុង​ក្រោយ​នេះយ៉ាងច្រើន ដែល​ធ្វើ​ឱ្យប្រជា​កសិករ​អ្នក​ដាំ ​ពិសេសពលរដ្ឋ​នៅ​ក្នុង​សហគមន៍​មួយ​ស្ថិត​ក្នុង​ខេត្តព្រះវិហារ​ អះអាង​ថា ​ខ្លួន​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើងជា​មួយ​ដំណាំ​កសិឧស្សាហកម្ម​នេះ ​។

លោក ​ឆាត់ ឈៀង តំណាង​សហគមន៍​រំដួល​ម្លូព្រៃ​ជាយ​ដែន ក្នុង​ខេត្តព្រះវិហារ បាន​និយាយ​ថា នៅ​ឆ្នាំ​ ២០២១ ​កន្លង​នេះ លោក​បាន​ដាំ​ដុះ​ដំឡូង​មី​សេរី​រា​ង្គ​លើ​ផ្ទៃដី​ជាង ​១ ​ហិ​កតា​របស់​លោក​ទទួល​បាន​ផល​ជាង ​៨ ​តោន និង​លក់​បាន​ប្រាក់​សរុប​ជាង​ ៨ ​លាន​រៀល​ដោយ​ក្នុង​មួយ​គី​ឡ​ក្រាម​ថ្លៃ​ ៣៦៥​ រៀល ​។

«មាន​ក្រុមហ៊ុន​ចុះ​មក​ចុះ​កិច្ចសន្យា​ទិញ​ដំឡូង​មី​ពី​ពួក​យើងខ្ញុំ​ ។ នៅ​ពេល​យើង​ដាំ​កសិផល​សរីរាង្គ ហើយ​បាន​ចងក្រង​គ្នា​ជា​សហគមន៍​ទៀត​នោះ យើង​នឹង​មាន​កិច្ចសន្យា​ច្បាស់លាស់​ធ្វើ​ឱ្យ​កសិករ​ភាគច្រើន​មានការ​សប្បាយចិត្ត ហើយ​នៅ​ក្នុង​រយៈពេល ​៣​ឆ្នាំ​មកនេះ ប្រជា​កសិករ​នៅ​ក្នុង​សហគមន៍​មាន​ជីវភាព​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​» ​។

លោក ឈៀង និយាយ​បន្ត​ថា ​កាលពី​ពេល​មុន​ពួក​គាត់​គ្មាន​លទ្ធភាព​ជួល​គ្រឿងយន្ត​ភ្ជួរ​ដី​ ឬ​ពួន​រងដំឡូង​មីនោះ​ទេ នៅ​ពេល​ដំឡូង​មី​ថោក​ម្នាក់​ៗ​អស់សង្ឃឹម​នៅ​ក្នុង​ការ​ដាំ ​។ តែ ​៣ ​ឆ្នាំ​ក្រោយមក នៅ​ពេល​មាន​ទីផ្សារ​ល្អ ធ្វើ​ឱ្យកសិករមាន​លទ្ធភាព​ជួល​ត្រាក់ទ័រ គោ​យន្ត​មក​ដាំ​ដុះ ហើយ​កសិករ​មួយ​ចំនួន​ផ្តើម​មាន​លទ្ធភាព​អាច​ទិញ​គ្រឿងយន្ត​ទាំងនោះ​មក​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផង​ ។

បើ​តាម​លោក​ ឆាត់ ឈៀង ប្រជា​កសិករ​នៅ​ក្នុង​សហគមន៍​ចាប់ផ្តើម​មាន​ជីវភាព​រីក​ចម្រើន​ក្រៅពី​ប្រកប​របរ​ដាំដំឡូង​មី​សេរី​រា​ង្គ ពួក​គាត់ នៅ​ផលិត​ស្រូវ​សេរី​រា​ង្គ​និង​ប្រើ​ប្រាក់​ថវិកា​ដែល​បាន​សន្សំ​ជា​ឥណទាន​ឱ្យ​សមាជិក​ខ្ចីប្រាក់​ដើម្បី​បាន​ប្រាក់​ចំណូល​ខ្លះ​ថែម​ទៀត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ​។

នៅ​ឆ្នាំ ​២០១៩ ​សហគមន៍​រំដួល​ម្លូព្រៃ​ជាយ​ដែន បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ទទួល​ទិញ​ក្នុង​ការ​ផ្គត់ផ្គង់​ដំឡូង​មី​ចំនួន ​៦០០​តោន តែ​ដោយសារ​ជា​ឆ្នាំ​ដំបូង​សមាជិក​ផលិត​បាន​ត្រឹមតែ ​៤០០​ តោន ​។ លុះ​ឆ្នាំ​ ២០២០​ ការ​ដាំ​ដុះ​របស់​កសិករបាន​ ១៦០០ ​តោន​លក់​បាន ​១២០០​ តោន​ និង​នៅ​ឆ្នាំ​ ២០២១​ កន្លង​មក​ថ្មី​ៗ​លក់​ ២០០០​ តោន ហើយ​នៅ​ឆ្នាំ​ ២០២២ កសិករ​រំពឹង​ថា​ អាច​កើន​ដល់​៣០០០ ​តោន ​។ សហគមន៍​ត្រៀម​ទទួលយក​សមាជិក​បន្ថែម​ជាង ​៣០ ​នាក់​ថែម​ទៀត​ទៅ​លើ​សមាជិក​សរុប​ ២៦២ ​នាក់ ​។

ក្រសួងកសិកម្ម​បាន​ឱ្យដឹង​ថា ​ឆ្នាំ​ ២០២១​ កន្លង​មកនេះ កម្ពុជា​បាន​ដាំ​ដុះ​ដំឡូង​មី​បាន ១៤ ៧២៨ ៥២០ តោន ។ ដោយឡែក​បើ​តាម​តំណាង​ក្រុមហ៊ុន CACC ​ដែល​ជា​បុត្រ​សម្ព័ន្ធ​អេ​ម​រូ ដែល​ទទួល​ទិញ​ដំឡូង​មី​សរីរាង្គ​នោះ​បាន​ប្រមូល​ទិញ​ដំឡូង​មី​សេរី​រា​ង្គ​នៅ​ក្នុង​រដូវ​កាល​បាន​ប្រហែល ​២០.០០០​ តោន​ កាលពី​ក្នុង​ខែធ្នូ​ ឆ្នាំ ២០២១ និង​ខែមករា ​ឆ្នាំ ​២០២២ ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ