ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! Sergio Ramos បើក​គណនី​គ្រាប់​បាល់​លើក​​ដំបូង​នៅ PSG ហើយ

2 ឆ្នាំ មុន

បារាំង ៖ នៅ​ទីបំផុត ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Ramos រក​គ្រាប់​បាល់​បញ្ចូល​ទី​លើក​ដំបូង​សម្រាប់​ក្រុម​អ្នកមាន​បារាំង PSG នៅ​

បារាំង ៖ នៅ​ទីបំផុត ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Ramos រក​គ្រាប់​បាល់​បញ្ចូល​ទី​លើក​ដំបូង​សម្រាប់​ក្រុម​អ្នកមាន​បារាំង PSG នៅ​ក្នុង​ជំនួប​ដែល​ពួក​គេ​បំបាក់​ក្រុម​ភ្ញៀវ Reims លទ្ធផល ៤-០ នៅ​ឯ​កីឡដ្ឋាន Parc des Princes កាលពី​យប់មិញ​។

អតីត​ខ្សែការពារ​ក្រុម Real Madrid វ័យ​៣៥​ឆ្នាំ​ខាងលើ​បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ​ក្នុង​ចំណោម​២​គ្រាប់​ផ្សេង​ទៀត​ដែល​រកបាន​ដោយ​មិត្ត​រួម​ក្រុម​របស់​គេ​គឺ Marco Verratti និង Danilo Pereira ខណៈ​១​គ្រាប់​ទៀត​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ពី​សំណាក់​កីឡាករ Wout Faes របស់​ក្រុម​ភ្ញៀវ Reims​។

នេះ​ជា​គ្រាប់​បាល់​លើក​ដំបូង​បំផុត​របស់ Ramos បន្ទាប់​ពី​បង្ហាញខ្លួន​បាន​៥​ប្រកួត​នៅ​គ្រប់​កម្មវិធី​ជាមួយ​ក្រុម PSG ចាប់តាំងពី​ផ្លាស់​ចេញពី​ក្លិប​អធិរាជ​ស Real Madrid ដោយ​គ្មាន​តម្លៃ​ខ្លួន​កាលពីដើម​ខែកក្កដា ឆ្នាំ​២០២១ កន្លង​មក​។

PSG បច្ចុប្បន្ន​កំពុង​បន្ត​បន្ថែម​គម្លាត​ឈរ​នៅ​កំពូល​តារាង ក្រោយ​ឆ្លងកាត់​២២​ប្រកួត ឈ្នះ​១៦ ស្មើ​៥ និង​ចាញ់​១ មាន​៥៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Nice ដែល​មាន​៤២​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ