ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទទួលទានដំណេកពេលយប់មិនបានគ្រប់គ្រាន់ អាច ជំរុញដល់ល្បឿនលូតលាស់នៃជំងឺមហារីក ដោយការរាំងស្ទះឬបង្អាក់សមត្ថភាពប្រព័ន្ធការពាររាងកាយក្នុងការកំណត់គោលដៅលើដុំសាច់ដែលដុះ ។
នេះជាការសិក្សាបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រស្រាវជ្រាវជំងឺមហារីកលើកដំបូង និងបានពិនិត្យមើលពីការជាប់ពាក់ព័ន្ធគ្នាដំណេកនិងការលូតលាស់នៃដុំសាច់ក៏ដូចជាការរាតត្បាតរបស់វា ។
អ្នកដឹកនាំការសិក្សាស្រាវជ្រាវ វេជ្ជបណ្ឌិតDavid Gozal ប្រធានផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យសុខាភិបាល University of Chicago Comer បាននិយាយថា វាមិនមែនជាដុំសាច់នោះទេ វាគឺជាប្រព័ន្ធការពាររាងកាយ។ ដេកមិនគ្រប់គ្រាន់បានផ្លាស់ប្តូរដំណើរដែល ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ហើយបណ្តាលឱ្យជំងឺមានកម្លាំងខ្លាំងក្លាឡើង ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ទោះជាយ៉ាងណា ការសិក្សានេះក៏បានរកឃើញនូវយន្តការមួយដែលធ្វើសកម្មភាពដក្នុងនាមជាស្ពានចម្លងម៉ូលេគុលដើម្បីគ្រប់គ្រងឱ្យមានរបៀបរៀបរយនូវវិធីដែលប្រព័ន្ធការពាររាងកាយឆ្លើយតបទៅនឹងដំណេកមិនគ្រប់គ្រាន់ ។
បើទោះជាការរកឃើញលើកនេះផ្អែកលើ ទិន្នន័យរបស់សត្វកណ្តុរ ប៉ុន្តែលោកវេជ្ជបណ្ឌិតGozal អះអាងថា វាមិនខុសប្លែកច្រើនទេបើប្រៀបធៀបទៅនឹងមនុស្សនិងថា វាជាសារសុខភាពសំខាន់មួយដែលមហាជនទូទៅគួរតែយកចិត្តទុកដាក់ ។ លោកបន្ថែមថា ការសិក្សានេះ បានផ្តល់នូវការពន្យល់សមស្របទៅនឹងជីវសាស្ត្រជាប់ពាក់ព័ន្ធគ្នារវាងជំងឺរាតត្បាតដូចជា មហារីកនិងដំណេកមិនគ្រប់គ្រាន់ ។ វាជាសារមួយដែលប្រាប់មនុស្សទូទៅឱ្យបានដឹងពីសារសំខាន់នៃការថែរក្សា គុណភាព និងបរិមាណ នៃដំណេក ៕
ចែករំលែកព័តមាននេះ