ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករព្រួយបារម្ភ ក្រោយ​ចោរចូលឆ្មក់​តូប​លក់​ទូរស័ព្ទ​​ក្នុង​​ផ្សារ​ត្រពាំង​ផុង​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ តូប​លក់​ទូរស័ព្ទ​មួយកន្លែង​​ក្នុង​ចំណោម​តូបជា​ច្រើន​ទៀត​ ត្រូវ​ចោរ​ធ្វើសកម្មភាព​គាស់​​យក​ទូរស័ព្ទ​អស់​ចំនួន​

ខេត្ត​កំពង់ស្ពឺ​ ៖ តូប​លក់​ទូរស័ព្ទ​មួយកន្លែង​​ក្នុង​ចំណោម​តូបជា​ច្រើន​ទៀត​ ត្រូវ​ចោរ​ធ្វើសកម្មភាព​គាស់​​យក​ទូរស័ព្ទ​អស់​ចំនួន​4គ្រឿង​ នៅ​​ក្នុង​ផ្សារ​ត្រពាំង​ផុង​ បាន​ធ្វើ​​ឲ្យ​អាជីវករ​ដែល​លក់ដូរ​នៅ​ទីនោះ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សន្តិសុខ​ និង​សុវត្ថិ​ភាព​របស់​ពួក​គាត់​។

​ហេតុការណ៍​​ចោរ​គាស់​តូប​លក់​ទូរស័ព្ទ​​ខាងលើ​នេះ បាន​​កើតឡើង​​កាលពី​វេលា​យប់​រំលងអធ្រាត្រឈានចូល​ថ្ងៃទី23 មករា ឆ្នាំ​​​២០២២ ​នៅ​ចំណុចតូបលក់ទូរស័ព្ទ​មួយកន្លែង ក្នុង​ផ្សារ​ត្រពាំង​ផុង ស្ថិត​ក្នុង​​ឃុំ​ព្រះ​ខែ​ ស្រុក​បរ​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​។

យោង​តាមអាក់ខោន​​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ម៉ី​ម៉ី​ ដែល​ទំនងជា​ម្ចាស់​តូប​លក់​ទូរស័ព្ទ​បាន​សរសេរសារបង្ហោះ​​ថា​ គួរ​ឱ្យ​ខ្លា.ច​ណាស់​ តូប​របស់​គាត់​ត្រូវ​ចោរ​គាស់​ហើយ ​វា.យ​បំបែក​កញ្ចក់​ទូ​យក​ទូរស័ព្ទ​ទៅ​អស់​ចំនួន4​គ្រឿង ​។ ​ក្នុង​នោះ​ក៏​មានការ​ខំ​មិន​សួរ​ពី​សុខទុក្ខ​ចំពោះ​ម្ចាស់​តូប​ដែល​បាត់បង់​ទូរស័ព្ទ​ផង​ដែរ​ ​ហើយ​ក៏​មាន​អ្នកខ្លះ​ទៀត​បាន​សម្តែង​​នូវ​ការ​ភ័.យ​ខ្លា.ច​អំពី​សន្តិសុខ​ និងសុវត្ថិភាព​នៅ​ពេល​យប់​ ខណៈ​ដែល​អ្នក​ខំ​មិន​ទាំងនោះ​ទំនង​ហាក់បីដូចជា​មាន​តូប​លក់​ទូរ​ស័ព្ទ​នៅ​ក្នុង​ផ្សារ​ត្រពាំង​ផុង​នោះ​ផង​ដែរ​។

​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ពិតជា​មាន​ករណី​ចោរ​គាស់​តូប​លក់​ទូរស័ព្ទ​មួយកន្លែង​​នៅ​ក្នុង​ផ្សារ​ត្រពាំង​ផុង​ប្រាកដ​មែន ​ដោយ​យក​ទូរស័ព្ទ​ទៅ​អស់​ចំនួន4​គ្រឿង។

តាម​ប្រភព​​ខាងលើ​​បាន​បន្ត​ថា​ ម្ចាស់​តូប​រងគ្រោះ​ឈ្មោះ ម៉េ​ង ហេង​ឡាយ ភេទ​ប្រុស ឣា​យុ​១៨​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​ដៃ រស់នៅ​ភូមិ ព្រៃ​បា​ក្រុង ឃុំ​​ព្រះ​ខែ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

​ទាក់ទិន​នឹងករណី​ខាងលើនេះដែរ​ សមត្ថកិច្ច​មូលដ្ឋាន​​កំពុង​ធ្វើការ​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យ​​ខាងតែ​បាន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ