ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​2021 ​ផ្តោត​សំខាន់​លើ​ចំបាប់​សម័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ចំបាប់ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ ដែល​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​២០-២៣ ខែ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ចំបាប់ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ ដែល​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​២០-២៣ ខែមករា ឆ្នាំ​២០២២ នៅ​ទីលាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ផ្តោត​សំខាន់​លើ​វិញ្ញាសា​ចំបាប់​សម័យ ខណៈ​ការ​រៀបចំ​លើ​ប្រព័ន្ធ​ដាក់​ពិន្ទុ​ជាដើម​នោះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ទម្រង់​ស្តង់ដារ​អន្តរជាតិ ជា​ពិសេស​ស៊ី​ហ្គេ​ម​តែ​ម្តង​។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​គូសបញ្ជាក់​ថា ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ ផ្តោត​សំខាន់​លើ​វិញ្ញាសា​ចំបាប់​សម័យ ។ ក្លិប​ចូលរួម​មាន​ក្លិប​កំពង់ឆ្នាំង បារមី​ម៉ឺន​ឯក ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ ។ កីឡាករ កីឡាការិនី ដែល​ចូលរួម​ប្រកួតប្រជែង​ឆ្នាំ​នេះ សុទ្ធសឹងតែ​ជា​ក្រុម​ជម្រើសជាតិ​ឈុត​ធំ ឈុត​ថ្នាល​យុវជន និង​បម្រុង ដែល​បាន​ហ្វឹកហាត់​បិទ​ខ្ទប់​ស្ទើរ​ទាំងអស់ (៩៥%) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

លោក​អគ្គលេខាធិការ​បន្ថែម​ថា ការ​ប្រកួតកីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១ ប្រើប្រាស់​កញ្ចប់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ តាម​រយៈ​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ ក៏​ជា​ការ​ធ្វើតេស្ត​សមត្ថភាព ក្នុង​ការ​ជ្រើសរើស​កីឡាករ កីឡាការិនី​ឆ្នើម​ៗត្រៀម​ឆ្ពោះទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម ដោយ​ការ​រៀបចំ​ការ​ប្រកួត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ដូច​ទៅ​នឹង​ការ​ប្រកួត​ស៊ី​ហ្គេ​ម ដែរ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ដាក់​ពិន្ទុ បន្ទាប់​ពី​មន្ត្រី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត អាជ្ញាកណ្តាល​-​ចៅក្រម​កីឡា​ចំបាប់​កម្ពុជា ទទួល​បានការ​បណ្តុះបណ្តាល​បន្ថែម សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ ឲ្យ​ស្រប​តាម​ការ​រៀបចំ​លក្ខណៈ​អន្តរជាតិ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​លក្ខណៈ​បិទ​ខ្ទប់​នេះ មាន​កីឡាករ កីឡាការិនី​ចូលរួម​សរុប ៣៩​នាក់ ក្នុង​នោះ​កីឡាករ ៣០​នាក់ និង​កីឡាការិនី ៩​នាក់ ដោយ​ប្រកួត​លើ​ប្រភេទ​ចំបាប់​សម័យ និង​ចំបាប់​ក្រិ​កកូ​រ៉ូ​ម៉ាំង និង​បែងចែក​ជា​ប្រភេទ​ទម្ងន់​ជា​ច្រើន​វិញ្ញាសា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ