ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​នឹង​បញ្ឈប់​កីឡាករ​បាល់ទាត់​ដែល​មិន​ចាក់​វ៉ាក់សាំង​ពី​ការ​ប្រកួត​លី​គ

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល (CBF) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ ថា​កីឡាករ​ទាំងអស់​ត្រូវ​តែ​ចាក់​វ៉ាក់

ប្រេ​ស៊ី​ល ៖ សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល (CBF) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ ថា​កីឡាករ​ទាំងអស់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​អាច​មាន​សិទ្ធិ​ប្រកួត​លី​គ​នៅ​ឆ្នាំ​នេះ​។

វា​ត្រូវ​មាន​ទំនាក់​ទំនងជា​ប្រចាំ​ជាមួយ​ស្ថាប័ន​សុខភាព ហើយ​ត្រូវ​បញ្ជូន​បញ្ជី​នៃ​តម្រូវការ​ថ្មី​ៗ​ទៅ​កាន់​ក្លិប​ជា​សមាជិក​៖ «​មួយ​ក្នុង​ចំណោម​ទាំងនេះ​គឺជា​កាតព្វកិច្ច​ក្នុង​ការ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ពេញលេញ​បង្ការ​កូ​វី​ដ​-១៩ ដល់​គណៈកម្មការ​វេជ្ជសាស្ត្រ​របស់ CBF» នេះ​បើ​តាម​ការ​បញ្ជាក់​ពី CBF​។ ស្រប​ពេល​ការ​ប្រកួត​លី​គ​កំពូល​ទាំង​៤ នឹង​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​ទី​២​នៃ​ខែមេសា ខាង​មុខ​។

ដោយឡែក​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Tite បាន​អះអាង​ថា គាត់​សម្រេច​មិន​កោះហៅ​ខ្សែការពារ Renan Lodi របស់​ក្រុម Atletico Madrid សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup នា​ពេល​ខាង​មុខ​នេះ ដោយសារ​តែ​គេ​មិន​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​។

តម្រូវការ​របស់​អត្ត​ព​លិ​កលើ​ការ​ចាក់​វ៉ាក់សាំង​បាន​គ្របដណ្ដប់​លើ​វិស័យ​កីឡា​នា​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ករណី​របស់​កីឡាករ​វាយ​កូន​បាល់ Novak Djokovic ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​អូស្ត្រាលី ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​អាច​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ Australian Open 2022៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ