ធនាគារធំៗ សម្រុកទិញមូលបត្របំណុល គម្រោងព្រលានយន្តហោះភ្នំពេញថ្មី
- ភ្នំពេញ
រាធានីភ្នំពេញ ៖ គិតត្រឹមដើមឆ្នាំ២០២២ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចបានប្រមាណ ៣០ ភាគរយហើយ ដោយបានចំណាយលើការសាងសង់ ប្រមាណ ៣៩០…
រាធានីភ្នំពេញ ៖ គិតត្រឹមដើមឆ្នាំ២០២២ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចបានប្រមាណ ៣០ ភាគរយហើយ ដោយបានចំណាយលើការសាងសង់ ប្រមាណ ៣៩០…
រាធានីភ្នំពេញ ៖ គិតត្រឹមដើមឆ្នាំ២០២២ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចបានប្រមាណ ៣០ ភាគរយហើយ ដោយបានចំណាយលើការសាងសង់ ប្រមាណ ៣៩០ លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលនូវតម្លៃដី ដែលវិនិយោគដោយក្រុមហ៊ុន CAIC នៅឡើយ ។
នៅក្នុងរយៈពេលចុងក្រោយនេះ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោនេះ បានកំពុងលក់មូលបត្របំណុល ទៅដល់ដៃគូរនានាក្នុងនៅស្រុក ។ ក្នុងនោះគេសង្កេតឃើញស្ថាប័នធនាគារមួយចំនួន បានបោះទុនវិនិយោគដោយទិញបណ្ណបំណុលពីគម្រោងនេះ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី២០ មករា ២០២២នេះ ធនាគារវីង បានទិញមូលបត្របំណុលចំនួន ២ លានដុល្លារអាមេរិក និងកាលពីពេលកន្លងទៅមាន ធនាគារអេស៊ីលីដាបានទិញ ៣០ លានដុល្លារអាមេរិក ធនាគារ ធនាគារពាណិជ្ជអាល់ហ្វា ទិញ ១០ លានដុល្លារអាមេរិក ធនាគារប្រៃសណីយ៍ទិញ ១០ លានដុល្លារអាមេរិក ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA ) ទិញសញ្ញាបណ្ណ ៣០ លានដុល្លារអាមេរិក ធនាគារទិញចំនួន ២០ លានដុល្លារអាមេរិក ។
ប្រភពបញ្ជាក់ថាសម្រាប់អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះ គឺ ៥.៥% ក្នុងមួយឆ្នាំជាមួយនឹងរយៈពេល (tenor) ៣ ឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីចុងឆ្នាំ២០២១ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ ។ ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ ។
គម្រោងសាងសាង់ព្រលានយន្តអន្តរជាតិភ្នំពេញថ្មី គ្រោងចំណាយថវិកាសាងសង់ រហូតដល់ ១៥០០លានដុល្លារ ដែលមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧ លាននាក់នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០ លាននាក់ស្របតាមផែនការមេរបស់ក្រសួងទេសចរណ៍ ៕
ចែករំលែកព័តមាននេះ