ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណៈ​ក្មេង​ទំនើងនាំ​គ្នា​គប់​បំបែក​បំ​ពូ​ល​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​អស់​ជិត​២០​ដើម

3 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បំ​ពូ​ល​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​ប្រមាណ​១៩​ដើម​ដែល​រដ្ឋបាល​ស្រុក​សាលា​ក្រៅ​បាន​ដឹកនាំ​ក្រុមការងារ​ដាក់​សងខាង​ផ្លូវ ដើម្បី​បំភ្លឺ​ពេល​យប់ កាលពី​ជាង​១​ខែ​មុន នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​បំបែក​ខ្ទេចខ្ទី​គ្មាន​សល់…

ខេត្ត​ប៉ៃលិន ៖ បំ​ពូ​ល​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​ប្រមាណ​១៩​ដើម​ដែល​រដ្ឋបាល​ស្រុក​សាលា​ក្រៅ​បាន​ដឹកនាំ​ក្រុមការងារ​ដាក់​សងខាង​ផ្លូវ ដើម្បី​បំភ្លឺ​ពេល​យប់ កាលពី​ជាង​១​ខែ​មុន នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​បំបែក​ខ្ទេចខ្ទី​គ្មាន​សល់ ។

Picture

ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​ហេតុការណ៍​គប់​បំបែក​អំ​ពូ​ល​ភ្លើង​សូ​ឡា​នេះ បាន​កើតឡើង នៅ​វេលា​ម៉ោង​ប្រមាណ​ចន្លោះ​១​ទៅ​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ ។

ក្រោយមក​សមត្ថកិច្ច​នគរបាល​បាន​តាម​ប្រមាញ់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​កំពុង​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដោយ​មិន​ទាន់​ប្រាប់​អត្តសញ្ញាណ​នៅឡើយ​ទេ ខណ​:​តាម​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

Picture

បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ គង់ សុ​ភី រស់នៅ​ក្នុងភូមិ​ខាងលើ បានឱ្យ​ដឹង​ថា ៖ កាលពី​មិន​ទាន់​មានការ​ដាក់​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ ស្ទើរតែ​ជា​រៀង​រាល់​យប់ មាន​ក្មេង​ទំនើង​វាយតប់ និង​ឈ្លោះ​ទាស់ទែង​គ្នា ក៏​មានការ​លួច​មាន់ ទា និង​សម្ភារ ក្នុងភូមិ​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា ប៉ុន្តែ​ក្រោយ​ពី​ខាង​រដ្ឋបាល​ស្រុក​សាលា​ក្រៅ បាន​ដាក់​ភ្លើង​សូ​ឡា​បំភ្លឺ​សងខាង​ផ្លូវ​រួច​មក មានការ​ស្ងប់ស្ងាត់​មួយ​រយ​: ដែល​ធ្វើ​ឱ្យ​ពួក​គាត់ មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ។

ប៉ុន្តែ​នៅ​យប់​ថ្ងៃ​កើតហេតុ​ខាង​លោក​ឮ​សម្លេង​ក្មេង​ទំនើង​គប់​បំបែក​កញ្ចក់​ពេញ​ផ្លូវ ដោយ​ស្មាន​តែ​ពួក​គេ​ឈ្លោះ​ទាស់ទែង​គ្នា​ឯង ស្រាប់តែ​ព្រឹក​ឡើង​ពិនិត្យ​ឃើញ​បែក​អំ​ពូ​ល​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​អស់​ជិត​២០​ដើម​តែ​ម្តង ។

Picture

លោក​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ហើយ​ក៏​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផង​ដែរ ដោយ​សំណូមពរ​ឱ្យ​សមត្ថកិច្ច​នគរបាល​ចុះ​ល្បាត​ជា​រៀង​រាល់​យប់ ដើម្បី​រក្សា​សុ​វ​តិ្ថ​ភាព​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក៏​ដូច​ជា​ទូ​ទាំង​ខេត្ត​ផង​ដែរ ។

ចំណែក​លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ៖ ករណី​ក្មេង​ទំនើង​យក​ដុំ​ថ្ម​គប់​បំបែក​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​សាធារណ​នេះ ពិតជា​កើត​មាន​មែន ហើយ​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​យក​មក​សាកសួរ ពាក់ព័ន្ធ​នឹង​រឿង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដោយ​ចេតនា មិន​អាច​អត់ឱន​ឱ្យ​បាន​នោះ​ទេ ។

Picture

លោក​បន្ត​ទៀត​ថា នេះ​ជា​គំរូ​ដ៏​អាក្រក់​បំផុត ក្នុង​សង្គម ព្រោះ​ជា​បង្គោល​ភ្លើង និង​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណ​:​សោះ ហេតុ​អី្វ​ក៏​នាំ​គ្នា​ទៅ​គប់​បំផ្លាញ និង​ទាញ​ផ្តួល​ចោល​បែប​នេះ រហូត​ដល់​អស់​ចំនួន​១៩​បង្គោល​ទៅ​វិញ ។

លោក​អភិបាលស្រុក​សាលា​ក្រៅ​បាន​បញ្ជាក់​បន្ត​ទៀត​ថា បង្គោល​ភ្លើង​កំពស់​៦​ម៉ែត្រ ទុក​បំភ្លឺ​ផ្លូវ​សាធារណ​:​ត្រូវ​ក្មេង​ទំនើង​នាំ​គ្នា​យក​ដុំ​ថ្ម​ទៅ​គប់​កម្ទេច​ចោល​ឡើយ ខណ​:​ក្រុមការងារ​បាន​នាំ​គ្នា​យក​ទៅ​ដាក់​ដាំ​តាម​ដងផ្លូវ បាន​ត្រឹមតែ​រយ​:​ពេល​ជាង​១​ខែ​ប៉ុណ្ណោះ ហើយនឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

Picture
Picture
Picture
Picture